«គឺ គឺថា»ជុងគុកហាក់គាំងអណ្តាតនិយាយលែងចេញនេះនាយខំចាំយ៉ាងយ៉ូរប្រហែល4hខ្លាចក្រែងគេខឹងមិនចង់ទទួលទូរសព្ទនាយ តែតាមពិតគេកំពុងមានក្តីសុខជាមួយសង្សារគេសោះ ឯនាយវិញដូចជាមនុស្សល្ងង់ចឹងទាំងដឹងថាគេមិនស្រឡាញ់ចាត់ទុកត្រឹមជាអ្វីច្បាស់នៅតែមិនទទួលស្គាល់នៅការពិត
«អរនេះកម្លោះស្មោះស្នេហ៍ជុងគុកមែនទេ ហាហា»គ្រាន់តែឮសម្លេងMarioក៏អាចទាយដឹងបានថាម្នាក់នោះប្រាកដជាជុងគុកទៅហើយ
«អេហាឡូ បិទហើយពុទ្ធោអើយ»ជុងគុកសឹងតែបោកទូរសព្ទចោលទៅហើយនេះមិនទាន់និយាយដឹងរឿងស្អីផងក៏បិទទូរសព្ទបាត់ តែបិទបានមួយភ្លែតនាយMarioនេះក៏តេមកវិញតែលក្ខណៈជាVedio CallតាមMessenger
«Helloជុងគុកអូហូមើលចុះនេះ ខំប្រឹងទិញរបស់ជាច្រើនអោយសង្សារយើងផងហេស តែសុំទោសផងមើលគេចុះគេនៅជិតខ្លួនយើង ចង់សីុពេលណាក៏បានដែរ»តាមពិតនាយVedio Call គឺងាយស្រួលក្នុងការបញ្ឈឺចិត្តជុងគុកខ្លាំងណាស់ ប្រយោគចុងក្រោយដែលនាយបង្ហើរឡើងតិចៗអម្បាញមិញកំពុងតែធ្វើអោយភ្លើងក្នុងខ្លួនជុងគុកឆេះឆាបឡើងហើយ
«ឯងចាំមើលដឹងគ្នាមិនខាន»មិនចាំយូរជុងគុកផ្លោះរបងឡើងទៅបន្ទប់ថេហ្យុងយ៉ាងលឿន
«មកដល់ហើយមេនទេ»Marioនេះនាយមិនញញើតសូម្បីបន្តិចមានតែបើកទ្វារចាំទទួលទៀតផង
«អាចង្រៃ ឌឹប»ជុងគុកហក់ទៅដាល់Marioមួយដៃធ្វើអោយនាយទប់លំនឹងមិនបានដួលទៅនិងដី
«អួយថេហ្យុងបងឈឺណាស់ ថេហ្យុង»ជុងគុករកដាល់បន្តហើយបែរជានាយនេះស្រែកហៅឈ្មោះថេហ្យុងធ្វើអោយគេភ្ញាក់ភ្លាមៗ
«លោកមករំខានស្អីនិង Marioបងមានកើតអីទេ»ភ្ញាក់ពីដំណេកភ្លាមថេហ្យុងស្ទុះទៅមើល ក៏ឃើញថាជុងគុកកំពុងតែលោដៃទៅវៃMarioដែលកំពុងតែដួលនៅក្រោម
«ថេហ្យុងកុំទៅជិតវា អូនដឹងទេវាមុននិងវាចង់បំពានលើអូនណា ថេ» ផាច់ ពេលដែលជុងគុកស្ទុះទៅទាញថេហ្យុងកុំអោយទៅជិតMarioស្រាប់តែថេហ្យុងទៅទះកំផ្លៀងនាយមួយដៃ
«លោកឯងនិងដែលតែងព្យាយាមនៅជិតខ្ញុំចង់បានខ្លួនប្រាណខ្ញុំ ហើយនៅមកចោទសង្សារខ្ញុំទៀតមុននិងធ្វើស្អីមានមើលខ្លួនឯងទេថាខ្លួនត្រូវជាស្អីនិងខ្ញុំនោះ មានបើកភ្នែកមើលទេចនជុងគុក »ថេហ្យុងស្រែកអោយជុងគុកយ៉ាងខ្លាំង ដែលធ្វើអោយMarioនៅខាងក្រោយកំពុងញញឹមសមចិត្តជាខ្លាំង
YOU ARE READING
🥀សង្សារក្លែងក្លាយ🔞(Done✅)
Randomស្នេហាកើតឡើងចេញពីការចៃដន្យឥតបានព្រៀងទុកដំបូងគ្រាន់តែយកមកកំដរតែពេលនេះបែរជាលង់ស្រឡាញ់មែនទែន