ភាគទី26:ផ្តល់ឱកាស

1.5K 86 0
                                    

«ជាអ្នកក្ររហាមតាមតោងទាមគេមែនទេ»មួយម៉ាត់នេះជុងគុកអស់អីនិយាយហើយ ទោះរកនិយាយអ្វីទៀតក៏និយាយលែងត្រូវដែរបើគ្រប់ពាក្យថេហ្យុងនិយាយសុទ្ធតែជាការពិតទាំងអស់

«ថេយ៍»នាយស្ទើរគាំងបេះដូងគ្រាំទ្រូងស្លាប់ទៅហើយ ព្រះអើយថេហ្យុងពេលនេះដូចជាថេហ្យុងដែលនាយធ្លាប់ជួបកាលពី6ឆ្នាំមុនមុនខុសទេ(នៅក្នុងរឿងនេះមានរយៈពេល6ឆ្នាំហើយបើអានដូចជាជិតមួុយខែទេត្រូវអត់?😹)

«កុំគិតច្រើនអីជុងគុក ថេហ្យុងគេតែប៉ុណ្ណឹងឯងមកទៅផ្ទះទៅ»ដើម្បីកុំអោយជុងគុកខ្វាយខ្វល់ច្រើនជីមីននិងយ៉ុនហ្គីក៏ជូននាយទៅCondoដែលធំដូចជាផ្ទះអញ្ចឹងវាជាកម្មសិទ្ធរបស់ថេហ្យុងហើយជីមីននិងថេហ្យុងគឺពួកគេតែងតែស្នាក់នៅជាមួយគ្នា

«ជីមីនម្នាក់ប្រុសនោះជាអ្នកណាទៅ»នៅក្នុងឡានជុងគុកជិះបណ្តើរគិតពីសកម្មភាពដែលថេហ្យុងនិងAlexមានទាំងកាន់ដៃគ្នាហើយនៅហៅបងពេញៗមាត់ទៀត

«ហឹុម ជុងគុកអើយខ្ញុំមុនដឹងថាលោកនិងថេហ្យុងពេលណាចុះសម្រុងគ្នាទេប្រាប់អោយត្រង់ចុះពេលនេះថេហ្យុងដូចជាកំពុងបើកចិត្តទទួលAlexហើយ»ជីមីន

«កុំគិតច្រើនអីជុងគុកយើងជឿថាថេហ្យុងនៅតែស្រឡាញ់ឯង»យ៉ុនហ្គី

«ដល់ហើយជុងគុកចុះចាប់ពីថ្ងៃនេះទៅ ខ្ញុំបើកឱកាសអោយលោកញ៉ែមិត្តខ្ញុំម្តងទៀតណាស៊ូៗ»ជីមីននិយាយលើកទឹកចិត្តជុងគុកកុំអោយបោះបង់ព្រោះគេក៏ដឹងថាថេហ្យុងក៏នៅមានចិត្តស្រឡាញ់ជុងគុកដែរ

«អ្នកណាអោយលោកចូលមកCondoខ្ញុំ»Yoonminkookកំពុងតែដើរទាំងញញឹមសុខៗប្រែជាទម្លាក់ទឹកមុខចុះអស់នៅពេលដែលឃើញថេហ្យុងនិយាយបែបនេះ

«គឺយើងណាថេហ្យុងអោយជុងគុកនៅផងទៅ ឯងមើលចុះមេឃចាប់ផ្តើមភ្លៀងហើយ»នេះជាសំណាងតើមែនទេមេឃនេះវាភ្លៀងចំពេលដែលរកលេសអោយជុងគុកគេងទីនេះមិនបានផង

«ទីនេះជាCondoរបស់ខ្ញុំ លោកឯងគ្មានសិទ្ធមកស្នាក់នៅនោះទេ»ថេហ្យុងមិនតបនិងជីមីនបែរជាបែរទៅសម្លក់ជុងគុក

«ថេហ្យុង»យ៉ុនហ្គី

«មិនអីនោះទេ យ៉ុនហ្គីខ្ញុំទៅគេងខាងក្រៅក៏បាន»ជុងគុកថាហើយក៏ទាញទ្វាបិទមុនដើរចេញទៅសម្រូតខ្លួនមុខទ្វាដើម្បីបាំងពីភ្លៀងដែលកំពុងធ្លាក់ ពេលនេះកន្លែងណាក៏ត្រូវតែទ្រាំគេងសិនដែរ

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now