ភាគទី40:អេតាសីុវិល

905 62 0
                                    

<ផាំង >ឈាមស្រោចស្រពមួយតួខ្លួន ពិធីរៀបការប្រហែលក្លាយជាពិធីសាកសពទៅហើយនៅពេលក្រុមប៉ូលីសបានចុះមកទាន់ពេលវេលាហើយក៏ដាក់មួយគ្រាប់ទម្លុះក្បាលAlexខ្ទាតឈាមទៅដល់ជុងគុកដែលធ្វើអោយថេហ្យុងស្លន់ជាខ្លាំង

«អាយ.....ជុងបងមិនអីទេ»ថេហ្យុងស្ទុះទៅក្រវាសកាំភ្លើងជុងគុកចេញពីដៃនិងអោបនាយយ៉ាងណែនព្រោះថាHannaកំពុងតែស្លន់ស្លោពេលឃើញសភាពការបែបនេះ

«ឯងពួកឯងបំផ្លាញយើង ពួកឯង...... ពួកឯង.......  អាយ»{ផាំង}សម្លេងគ្រាប់កាំភ្លើងបន្លឺឡើងជាលើកចុងក្រោយ  Hannaដេកដួលស្លាប់នៅក្បែរសាកសពរបស់Alex នាងធ្វើអត្តឃាតដោយខ្លួនឯងសងសឹកក៏មិនបាន បើរស់នៅមានតែដេកគុកចាំលើកយើងអោយគេបំពាន បើស្លាប់ទៅនោះអ្វីៗនិងប្រសើរឡើងហើយ

«ពុទ្ធោអើយ»លោកចនរឺតទ្រូងសម្លឹងមើលមង្គលការ វាដូចជាទីលានសម្លាប់មនុស្សអញ្ចឹង ពណ៌ផ្កាឈូកប្រែក្លាយទៅជាពណ៌ក្រហមឆ្អិនឆ្អៅ ពិធីមង្គលប្រែជាពិធីអប្បមង្គលហើយ

«បងមិនអីទេមែនទេ  ជុងគុក»ថេហ្យុង

«បងមិនអីនោះទេ»ពួកគេអោបគ្នាយ៉ាងណែនផ្តល់នៅភាពកក់ក្តៅអោយគ្នាទៅវិញទៅមក តើនៅថ្ងៃខាងមុខទៀតនិងមានរឿងអ្វីកកើតឡើងចំពោះគេទៀតទៅ

«អនុញ្ញាតបាទ ខ្ញុំសុំបញ្ជូនសាកសពអ្នកទាំងពីនេះទៅរៀបចំនៅស្នងការមុននិងប្រគល់ជូនដល់សាច់ញាតិ»លោកអធិការអោនគោរពបន្តិចមុននិងបញ្ជារកូនចៅត្រកងសាកសពAlexនិងHanna

«សុំទោសផងពិធីមង្គលការថ្ងៃនេះចាត់ទុក្ខថាគ្មានរឿងអ្វីកើតឡើងទៅចុះ រំសាយ »Annaស្រាប់តែឡើងទៅលើឆាកប្រកាសបែបនេះ ចឹងបានន័័យថាជុងគុកនិងថេហ្យុងមិនទាន់បានបញ្ចប់ការរៀបការបានស្រួលបួលនោះទេ

«មកលើកណាក៏មានរឿងដែរ មានរឿងមិនឈប់ ចូលរួមហើយរំសាយវិញរហូតគ្រួសារនេះសម្បូរលុយណាស់»មកចូលរួមពិធីមង្គលរបស់ត្រកូលចនម្តងណា ក៏ភ្ញៀវចំណេញបានរឿងទៅញាំុត្រាវដែរ

«អស់អីហើយបងប្រុស បងថ្លៃទៅដូរខោអាវសិនទៅមេធាវីនៅទីនោះ»ជុងហ្គុក ទោះជាមានរឿងអាក្រក់ខ្លាំងក៏ដោយពួកគេត្រូវតែជួយបំពេញអោយTeakookក្លាយទៅជាប្តីប្រពន្ធគ្នាពេញលេញ

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now