05:

433 42 0
                                    

//ថ្ងៃថ្មី!
ថ្ងៃថ្មីមិនមែនជីវិតគេស្រស់បំព្រងតាមថ្ងៃនោះទេ កាន់តែថ្មីជីវិតពេលនេះកាន់តែដាប ត្បិតអីពត៍មានដល់ថ្នាក់នឹង គ្រប់Brandដែលគេធ្លាប់កាន់ពេលនេះម្ចាស់ក្រុមហ៊ុនមួយៗខលមកផ្ដាច់កុងត្រាអស់រលីងទៅហើយ។

<ហឺយ~ លោកប៉ុន្តែលោកក៏ដឹងថានោះគ្រាន់ជា*..> ទឺត~~ ចែខេតឌីព្យាយាមប្រាប់ហេតុផលទៅគេមិនទាន់អស់ផងក៏ចុចបិទបាត់ ត្រូវហើយគាត់និយាយជាមួយក្រុមហ៊ុន ប៉ុន្តែគេផ្ដាច់បាត់ទៅហើយ។

<ចង្រៃយ៍! ចាំស្ដាប់បន្តិចទៅវាដាច់ខ្យល់ហេ៌!?>
<ចែ~ បានហើយ..ពួកគេធ្វើត្រូវហើយ> ថេយ៍ដែលសង្ងំនៅក្នុងបន្ទប់ជាយូរ ក៏ដើរចេញមកពោលទៅកាន់គាត់ដោយសម្លេងបែបមនុស្សអស់សង្ឃឹម, បន្ទោសពួកគេក៏មិនកើតតើមានអ្នកណាមកចង់បន្ដដំណើរជាមួយមនុស្សដែលបានបុកគេស្លាប់នោះ?

<ហឺយ~~> គាត់សម្លឹងមុខរបស់ថេយ៍មុននឹងដកដង្ហើមធំដាក់ខ្លួនអង្គុយចុះលើសាឡុងទាំងតប់ប្រមល់។ ខ្លួនគាត់មួយគាត់មិនភ័យឡើយ គាត់នៅមានតារាផ្សេងៗទៀតគ្រប់គ្រង ប៉ុន្តែគាត់អាណិតថេយ៉ុងទើបក្ដៅក្រហាយបែបនេះ។

<ចែ ខ្ញុំសួរអ្វីចែមួយបានទេ?>
<ហឹម?>
<ចែខឹងនឹងខ្ញុំទេ?>
<..ខឹង! ខឹងខ្លាំងទៀតផង ក្រែងមិនចេះផឹកស្រាហេ៌ ម្ដេចក៏ក្នុងខ្លួនមានជាតិអាកុល?>

<សឺត~~> លឺសម្ដីគាត់រហ័សឲគេលើកដៃជូតទឹកភ្នែកចេញសឹងមិនទាន់។ ត្រូវហើយគេខុសពិតមែន បើពេលនោះគេប្រកែកនឹងសេនដឺក៏មិនមានរឿងនេះកើតឡើងដែរ។

<..ក្នុងឈាមរបស់ខ្ញុំពេលពិនិត្យក៏មានជាតិស-សម្រើប..អ្ហឹក-មានត្រូវទេ?> គេសួរគាត់បញ្ជាក់ព្រោះចែខេតឌីមិនដែលកុហកគេឡើយ បានសេចក្តីថាយប់មិញនេះគេដេកគិតសម្ដីរបស់រាងក្រាស់ទល់ភ្លឺ។

<...> មិនមានសម្លេងឆ្លើយតបប៉ុន្តែគាត់ងក់ក្បាលបញ្ជាក់។ គ្រាន់តែដឹងហើយគេស្លុតចិត្តសឹងទន់ជង្គង់ ចឹងក៏បានន័យហើយថាសេនដឺគឺពិតជាមានបំណងមិនល្អមកលើគេ។

<ថេយ៍ ប្រុងទៅណា៌?> ឃើញរាងតូចដើរសម្ដៅទៅយកសោរឡាន គាត់ក៏រហ័សសួរ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now