27:អៀនអួយស្អី

422 36 0
                                    

<ឈរដល់អង្កាល មកនេះមក!>
<អ៌រ!~>
____
ថ្ងៃថ្មី! ដូចទៅនឹងសម្ដីដែលនាយបានប្រាប់រាងតូចកាលពីយប់មិញ គេមិនបានបើកគឺពិតជាទៅមែន ដល់ថ្នាក់ថេយ៍ត្រៀមខ្លួននឹងនាយមិនទាន់ព្រោះនឹកស្មានថាគេនិយាយលេង។

<លែង!~ ជុងហ្គុក..ប្រាប់ថាឲលែង ខ្ញុំមិនទៅទេ!~> ដំណើរដើរទាក់ៗដែលត្រូវគេទាញដៃបង្ខំឲចុះពីកាំជន្ដើរទៅឡានមើលទៅពិតជាពិបាកភ្នែក ថេយ៉ុងប្រឹងប្រឡេសដៃនាយផងស្រដីប្រាប់ផង នៅតែនាយមិនខ្វល់ទោះគេប្រឹងប្រកែកថាមិនទៅយ៉ាងណាក្ដី។

<គ្រាន់តែនាំឲទៅដើរលេងសោះប្រកែកធ្វើមើលតែគេយកទៅសម្លាប់ទៅកើត?> ដោយហេតុថាថ្លង់នឹងសម្ដីរបស់រាងតូចដែលប្រឹងប្រកែកតាំងពីក្នុងបន្ទប់ដល់ក្រោម ធ្វើឲនាយស្រគារត្រចៀកខ្លាំងពេកក៏ព្រមលែងដៃគេ ងាកមកស្រដីដាក់ចងចិញ្ចើមបន្តិចត្បិតមិនហ៊ានគំហកឡើយ។

<មកពីខ្ញុំមិនចង់..បើលោកចង់ទៅតែឯងទៅ! គិតថាអូសអ្នកដទៃទៅទាំងគេមិនពេញចិត្តគេសប្បាយអរជាមួយណាស់ហ្ហេ៌?> គេក៏គ្មានទាល់ពាក្យតបនឹងនាយដូចគ្នា ឲគេទៅទាំងដែលនាយមិនបានដឹងសោះថាគេជាប់អ្វីខ្លះ?មិនមែនបានទៅដើរលេងធូរស្រឡះដូចជានាយឯណា! មិនដឹងអ្វីពីគេសូម្បីប៉ុនចុងក្រចកប៉ុន្តែទៅជាពូកែហាម ហាមនេះ ហាមនោះមិនឈប់! នៅហ៊ានហាមាត់ថាមានចិត្តស្រឡាញ់គេទៀត។

<ចង់នៅធ្វើស្អី?-នៅដើម្បីណាត់ជួបនឹងអាខាយហេ៌?..ចង់ទៅមានស្អីៗជាមួយវា?~> ធម្មតានាយមិនមែនជាមនុស្សបុិនទប់កំហឹងឯណា? ដូចដឹងស្រាប់ហើយរហ័សនាមនាយគឺលោកប្រុសកំពូលខឹង ខឹងគ្មានលួសសូម្បីរឿងបន្តិចបន្តួច ត្បិតនឹកដល់ឈ្មោះខាយទៀតគេឆេះដុំសម្លុតថេយ៉ុងមួយរំពេច ថាហើយថាទៅជឿអ្វីមនុស្សចិត្តក្ដៅនោះ?

<...> ស្ងាត់ជំនួសឲការសម្លឹងមុខបែបហួសចិត្តនិយាយមិនចេញ, គេកោតនាយចូលចិត្តគិតគេក្នុងន័យអាក្រក់ គិតថាគេជាមនុស្សប្រភេទនឹងរឺបានឲតែលើកណាក៏លើកតែរឿងអស់នេះមកដៀលមកចាប់កំហុស? ស្រឡាញ់ខ្មោចយ៍ស្អីអញ្ចឹង ល្អមិនបានមួយថ្ងៃស្រួលបួលផងចរឹកដើមរ៉ឺវិញមួយរំពេច។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now