12:ស្រេកឃ្លានចង់ទៅណាស់ហេ៌?

546 47 1
                                    

     //ថ្ងៃត្រង់!
<ហឺយ~ រួចរាល់ហើយ> ដកដង្ហើមមួយឃូសរាងស្រឡះងើបឈរអស់កម្ពស់បន្ទាប់ពីបានបញ្ចប់កិច្ចការខ្លួនរួច។

<លោកប្រាប់ខ្ញុំឲធ្វើការដូចដែលអ្នកបម្រើក្នុងផ្ទះលោកធ្វើ ចាំមើលខ្ញុំធ្វើហើយចេញបាត់នៅមានស្អីមកតវ៉ាទៀត?> ត្រូវ! មួយព្រឹកនេះគេធ្វើគ្មានសម្រាកដៃទេ សូម្បីតែបាយថ្ងៃក៏មិនស្រេកដែរ ដឹងតែម្យ៉ាងគឺត្រូវតែទៅបំពេញការងារដើម្បីបានលុយឯនោះ។

<មិនឲ្យខ្ញុំចេញហេ៌? ក៏ដេកស្រមៃទៅថាឃាំងខ្ញុំជាប់> សម្លឹងទៅមើលរបងភូមិគ្រឹះក៏លេចស្នាមញញឹមឡើងមកព្រោះបន្តិចទៀតនេះគេនឹងលួចផ្លោះវាទៅហើយ មិនទៅដើរតាមឃ្លោងទ្វារឲគេចាប់ចូលផ្ទះវិញទេ។
    |កាត់
  @ នៅផ្សារទំនើប

<សូមយកវាមួយសន្លឹកទៅ-ហឹស..អគុណ~> ការងារថ្មីគឺចែកលិខិតប័ណ្ឌភ្លៅមាន់បំពងនៅក្នុងផ្សារទំនើប បច្ចុប្បន្នកាលនេះការងារស្អីក៏ដោយឲតែគេបានលុយនឹងសុច្ចរឹកគេធ្វើទាំងអស់មិនរើសឡើយ គ្រាន់តែថាត្រូវតែបិទមុខព្រោះខ្លាចគេស្គាល់មុខ។
   ...
   ទឺត~~
<ហាឡូ!~>
"ហាឡូលោកម្ចាស់! ពេលនេះអ្នកប្រុសថេយ៍មិននៅផ្ទះទេ លួចរត់ចេញបាត់ហើយ" សម្លេងរបស់ម៉ាក់ដោះខលមកស្រដីបែបតក់ក្រហល់ធ្វើដូចជាមានរឿងធំទាំងដែលអ្នកម្ខាងទៀតធម្មតា ត្បិតនាយបានដឹងមុនទៅហើយថាហាមមនុស្សក្បាលរឹងម្នាក់នឹងមិនបានទេ។

<មិនអីទេ គេទៅបាត់ក៏ទៅចុះ>
"អ៌រ-ចា៌!"
<ប៉ុន្នឹងសិនចុះ ខ្ញុំរវល់បន្តិច> ទឺត~ ស្រដីចប់ខ្សែរទូរស័ព្ទក៏បានកាត់ផ្ដាច់, ថ្ងៃនឹងនាយមិនសប្បាយចិត្តតាំងពីទាក់មាត់គ្នាជាមួយរាងតូចព្រឹកមិញមកម្ល៉េះ។

<ចៅហ្វាយ~ ថ្ងៃនេះចៅហ្វាយចុះទៅមើលហាងមែនទេ?> មីនយ៉ុល

<ហឹម~>
    ក្រឡេកមកមើលថេយ៉ុងឯនេះវិញបន្ទាប់ពីឈរចែកក្រដាសលិខិតយ៉ាងយូរសែនយូរ អ្នកខ្លះគេយកអ្នកខ្លះយកហើយបោះចោលនៅចំពោះមុខគេវិញក៏មានមួយចប់សព្វគ្រប់ ក៏បានបងអង្គុយសម្រាកក្នុងហាងលក់នំខេកក្នុងផ្សារនោះដដែល។

<អេ៌!~ នេះជាគីម ថេយ៉ុងសាន់សាយ៍តើមែនទេ?> សុខៗសម្លេងរបស់បុរសម្នាក់ក៏បន្លឺឡើងពីក្រោយខ្នងរបស់គេដូចជាប្រហែលៗ ក្រឡេកទៅឆ្វាច់តាមពិតជាមនុស្សចង្រៃម្នាក់នឹងសោះគឺនាយ សេនដឺនឹងហើយ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now