09: សព្វនាមថ្មី

497 45 0
                                    

<ឋានៈរបស់ឯងគឺមកធ្វើជាចំណីភ្នែករបស់យើង>
<???> រាងតូចចាប់ស្ងាត់មាត់បានត្រឹមសម្លឹងនាយទាំងមិនយល់។

<ចំណីភ្នែកដែលមើលឃើញពីភាពវេទនារបស់ឯង> ប្ដូរពីស្នាមញញឹមប្រែមកជាស្រុកមួយរំពេចដែលកែវភ្នែកមួយនេះមិនបានធ្វើឲ្យមេងប្រុសចំពោះមុខនាយនេះខ្លាចអ្វីនោះឡើយ ហេតុគេបានត្រៀមខ្លួនរួចទៅហើយ។

<មិនបាច់លោកនិយាយក៏ខ្ញុំដឹងហើយដែរ>
<ល្អ! អញ្ចឹងក៏ត្រៀមខ្លួនចាំទទួលទៅ> នាយញញឹមបន្តិចមុននឹងក្រោកឈរឡើងអស់កម្ពស់ដើរបំបុកស្មារបស់រាងតូចឡើងលើផ្ទះបាត់ទៅ។
______
ម៉ោង8:00នាទីយប់!

<ប្ដូរអ្នកដួសបាយ> ឃើញអ្នកបម្រើស្រីបម្រុងមកដួសបាយឲនាយដូចរាល់ដងតាមទម្លាប់ក៏បញ្ឈប់ឡើងស្រដីដោយមិនសម្លឹងមុខមាំធ្វើមើលតែសិលាចារទុក។

<អៅ! ចៅហ្វ*..> សាយដែលជាអ្នកបម្រើស្រីប្រុងនឹងសួរបញ្ជាក់ក៏ត្រូវកាត់សម្ដីដោយសារតែរាងតូច!

<បងស្រី ទុកឲខ្ញុំជាអ្នកដួសវិញ> គេចូលទៅយកចានបាយពីនាងក្រមុំមុននឹងញញឹមបន្តិចទាំងមិនសម។

<អញ្ជើញទទួលទានឲបានស្ងប់ស្ងល់ផងចុះ> មុននឹងដួសមួយវែកជាលើកចុងក្រោយហើយឆ្លៀតសម្លឹងមុខញញឹមបញ្ជួសដាក់នាយក្រាស់មួយតង់ទៀត ស្របនឹងសន្សឹមទៅឈរនៅជួរអ្នកបម្រើវិញ។

<...> នាយជ្រើសមិនមាត់.កត្រឹមតែគ្រឺតខ្នាញ់ក្នុងចិត្តមិនស្ដោះចេញមកក្រៅ ត្បិតអ្វីស្អប់ខ្ពើមមិនចង់យកដៃទៅពាល់នឹងសាច់ក្មេងម្នាក់នេះ។
.....
ទឺត~~
<ទឺត~ ហាឡូជម្រាបសួរ គីម ថេយ៉ុងសាន៍សាយ៍និយាយ> បន្ទាប់ពីបិទភ្លើងភូមិគ្រឹះចូលដំណេកអស់ ក៏ជាពេលដែលរាងតូចខលទូរស័ព្ទទៅខាងមន្ទីរពេទ្យសួរពីអាការៈរបស់លោកយាយខ្លួន ដោយហេតុថាមួយថ្ងៃហើយគេពុំបានទៅមើលគាត់ឡើយ។

"អ៌រ អ្នកប្រុសថេយ៉ុងទេរឺ!" អ្នកគ្រូពេទ្យស្រីដែលជាអ្នកថែទាំលោកយាយរាប់ឆ្នាំមកនេះ(ប្ដូរសម្លៀកបំពាក់ ជូតខ្លួនអីចឹងទៅ
។ល។)

<អាការៈលោកយាយយ៉ាងមិចដែរ?>
"អ៌រ លោកយាយមិនអីទេ ធម្មតាដូចរាល់ដង"

<ប៉ិននឹងខ្ញុំបានធូរចិត្តហើយ សូមពឹងអ្នកគ្រូជួយមើលលោកយាយរបស់ខ្ញុំផងណា៌> លឺថាគាត់មិនអីក្នុងទ្រូងអ្នកជាចៅនេះក៏អាចញញឹមចេញបាន ព្រោះថាពេលខ្លះលោកយាយគេក៏ស្រាប់តែធ្វើទុកស្ទះខ្យល់អ្វីបែបនឹង។

"ចា៌! នេះជាតួនាទីរបស់គ្រូពេទ្យហើយកុំបារម្ភអី"
<អគុណណាស់អ្នកគ្រូពេទ្យ អញ្ចឹងខ្ញុំក៏លែងរំខានទៀតដែរ ជំរាបលា>
"ចា៌ ជំរាបលា" ថាចប់ខ្សែរទូរស័ព្ទក៏កាត់ផ្ដាច់ សម្លឹងទៅមើលទឹកមុខរបស់ថេយ៉ុងក៏ប្រែជាស្រពោនមកវិញមួយរំពេចត្បិតខួរក្បាលចាប់ក្រោកធ្វើការគិតពីនេះគិតពីនោះមិនដាច់÷

"អាជីពរបស់ខ្ញុំវាប្រហែលជាបានចប់មែនហើយ តើខ្ញុំអាចធ្វើការអ្វីបានទៀតដើម្បីរកលុយបង់ថ្លៃព្យាបាលជូនលោកយាយ? ប្រាក់ខែទាំងនោះវាមិនគ្រាន់ដូចអាជីពជាអ្នកសិល្បៈឡើយ" ត្រូវហើយគេគិត គិតហើយក៏គិតទៀត គិតមួយពាន់មួយមុឺនដងអំពីរឿងដ៏ស្មុគស្មាញមួយនេះ, ខ្លួនគេមួយមិនថ្វីឡើយ តែលោកយាយគឺសំខាន់បំផុតចំពោះគេ គេមានគ្រប់យ៉ាងក៏ដោយសារលោកយាយដូចគ្នា។

"សឺត~ ខ្ញុំគិតអ្វីក៏មិនចេញដែរពេលនេះ~" សម្លឹងទៅមើលពីដានបន្ទប់បួនជ្រុងដែលមានភាពសុខស្ដុកដូចបន្ទប់គេដាក់អីវ៉ាន់ អារម្មណ៍កំពុងតែខ្មៅងងឹតឈឹង កន្ត្រាក់សាច់មួយដុំឲចាប់ខ្ទោកក្រហាយភ្នែកឈួលច្រមុះបង្ហូរទឹកសន្សើមថ្លាៗចេញពីរង្វង់ភ្នែកដោយមិនបានព្រៀង, នឹកស្រណោះធ្លាប់តែនៅកន្លែងថ្លៃៗល្អៗ ប៉ុន្តែពេលនេះ គេប្រៀបបានដូចនៅជាមួយសំបុកកន្លាតទៅហើយ តើជីវិតធ្លាក់កប់ដល់បាតថ្នាក់នេះហេ៌?
//ថ្ងៃថ្មី!!
ម៉ោង7:00នាទីព្រឹក!
នៅតុអាហារមានភាពស្ងប់ស្ងាត់លឺតែសម្លេងដកដង្ហើមរបស់មនុស្ស សម្លឹងមើលឃើញម្ចាស់ភូមិគ្រឹះកំពុងអង្គុយតុមិនមាត់មួយម៉ាត់មុខដូចជាគេចាប់ធាក់មកពីណាមិនដឹង។

<យ៉ុងសាន៍(youngsun)នៅឯណា៌?~> បន្ទាប់ពីស្ងាត់អស់ជារាប់លានម៉ោងក៏ដាច់ចិត្តហា៌សព្វនាមរបស់មនុស្សម្នាក់ឡើងមកដែលធ្វើឲបាវបម្រើព្រមទាំងជំនិតរបស់នាយម្នាក់ៗចាប់ផ្ដើមឆ្ងល់ពេញប្រសាទ, យ៉ុងសាន៍? អ្នកណាជាយ៉ុនសាន៍? រឺ...

<ចៅ-ចៅរកអ្នកប្រុសថេយ៍មែនទេទាន?> មីនយ៉ុល

<អឺ! ទៅណា៌បាត់ហើយ?> សម្លក់មុខអ្នកជាជំនិតបន្ដិចមុននឹងឆ្លើយបែបកំបុតៗទៅវិញ។

<បាទទាន! អ្នកប្រុសថេយ៍ចេញទៅតាំងពីព្រលឹមស្រាងៗម្ល៉េះ មិនជ្រាបថាទៅណាទេទាន!>

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now