💗អ្នកមកក្រោយ💗ភាគទី1

12K 387 7
                                    


#ប្រទេសកូរ៉េខាងត្បូង

ពិធីរៀបការរៀបចំឡើងយ៉ាងគគ្រឹកគ្រេង ធំដុំអធិកអធម អស្ចារ្យបំផុតប្រចាំឆ្នាំ មានទាំងពួកអភិជន មានទាំងពួកអ្នកមានមុខមាត់ក្នុងសង្គមអញ្ជើញចូល ក្នុងចំណោមនោះក៏មានកម្លោះសង្ហា ចន ជុងហ្គុក ផងដែរ គេមកនេះគឺតំណាងអោយលោកប៉ារបស់គេ។

កម្មវិធីបានចាប់ផ្ដើមយ៉ាងរលូន កូនកម្លោះកូនក្រមុំកំពុងដើរលើកម្រាលព្រុំក្រហម ជាមួយទឹកមុខសុភមង្គល ក្រោមភាពសប្បាយរីករាយ និងពាក្យជូនពររបស់ភ្ញៀវកិតិយសទាំងអស់ ប៉ុន្តែចម្លែកអី តែកម្លោះសង្ហារបស់យើង បែរជាអង្គុយភ្លឹក គន់មើលទៅកម្លោះតូចម្នាក់ដែលអង្គុយនៅជ្រុងម្ខាងឆ្ងាយដាច់ពីគេ «គេមើលទៅដូចជាសោកសៅ» នាយគិតក្នុងចិត្ត។ មែនហើយគេម្នាក់នោះពិតជាសោកសៅមែន ព្រោះកូនកម្លោះដែលកំពុងដើរអោបចង្កេះកូនក្រមុំនោះគឺជាសង្សាររបស់គេ ពួកគេស្រលាញ់គ្នា10ឆ្នាំហើយ ដោយសារទ្រាំមើលបន្តរទៀតលែងបាន គេក៏ក្រោយរត់ចេញទៅទាំងយកដៃខ្ទប់មាត់យំ ឯជុងហ្គុក វិញពេលឃើញបែបនេះនាយក៏ប្រុងនិងក្រោកទៅតាមដែរ ប៉ុន្តែរំពេចនោះមានការគិតមួយរត់ចូលមកក្នុងខួរក្បាលរបស់គេ «ឯងស្គាល់គេដែរហេសអាជុង»គិតហើយក៏ដាក់ខ្លួនអង្គុយចុះវិញ ទាំងភ្នែកក្រឡេកទៅគេម្នាក់នោះរហូតគេរត់ចេញទីផុតពីទីនេះ ។

និយាយពីកម្លោះតូចដែលរត់ចេញមកនោះ ពេលនេះគេកំពុងអង្គុយនៅក្នុងផាបមួយកន្លែង ហៅស្រាបួន/ប្រាំដបមកផឹកអកយកៗ ឡើងស្រវឹងជោគខ្លួនអស់ទៅហើយ

"ហឹកៗ ហានសុង ហេតុអីបងធ្វើបែបនេះដាក់អូន ហឹក...អឹក អូនមិនល្អត្រង់ណា ហេតុអីបងជ្រើសយកគេ..ហឹក.បងអាក្រក់ណាស់ហានសុង..." យំផងរៀបរាប់ផងទាំងទឹកភ្នែកហូរមិនដាច់ គេពិតជាឈឺចាប់ណាស់ ស្រលាញ់គ្នា10ឆ្នាំបានឈ្មោះត្រឹមសង្សា បែរជាចាញ់អ្នកមកក្រោយដែរជួបគ្នាមិនដល់2ខែផង

"អាថេយ៍បានហើយ ឈប់ផឹកទៅឯងស្រវឹងហើយ " ជីមីនជាមិត្តចូលមកឃាត់ គេទើបមកដល់មិញនេះទេ ដោយសារពិធីទើបតែចប់ ពេលថេហ្យុងរត់មកភ្លាមៗគេក៏ចង់មកតាមដែរ ប៉ុន្តែមកមិនបានព្រោះ គេត្រូវនៅថតរូបជុំគ្រួសារសិន

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now