💗អ្នកមកក្រោយ💗ភាគទី41

3.1K 178 21
                                    


   ព្រឹកស្អែក ជុងហ្គុកបានជូនថេហ្យុងទៅផ្ទះជីមីនពិតមែនទៅដល់ផ្ដែផ្ដាំគ្នាបន្តិចរួចទើបចេញដំណើរទៅធ្វើការ ជិះឡានម្នាក់ឯងមានអារម្មណ៍ថារាងកណ្ដោចកណ្ដែងបន្តិចមនុស្សធ្លាប់ទៅណាមកណាពីរនាក់ដល់មកម្នាក់ឯងដូចកំសត់ៗម៉េចទេ

"ហេឡូ អូនសម្លាញ់"កំពុងតែនឹកស្រាប់ផងដល់ឃើញលេខប្រពន្ធតេមកញញឹមខ្ជិបលើកទទួលយ៉ាងលឿនសឹងតែមើលលេខមិនទាន់

"ហេឡូ..ជុង បងទំនេរអត់ថ្ងៃនេះ"

"បងមានប្រជុំពេលល្ងាច តែអូនមានការអីមែនទេ"

"គឺ...ថ្ងៃនេះជីមីនរៀបចំពិធីចេញខែអូនជីង ទើបគេអោយអូនខលហៅបងមកដែរ"

"កម្មវិធីគេរៀបចំម៉ោងប៉ុន្មាន"

"ម៉ោង3រសៀល ប៉ុន្តែម៉ោង5ល្ងាចចាំបងមកបងហ៊ូសុកក៏មកដែរ"

"បាន ចាំបងលើកប្រជុំមកព្រឹកវិញ"

"ក៏បានចឹងអូនចាំបងល្ងាចជួបគ្នា"

"បាទ.បងស្រលាញ់អូនប៉ុណ្ណឹងចុះ បងមានការបន្តិច"

"Ok bye បងសម្លាញ់"និយាយហើយទូរសព្ទ័ក៏ផ្ដាច់ថេហ្យុងក៏ងាលមកវិញឃើញជីមីនកំពុងសម្លឹងមកគេធ្វើមុខជ្រេញទៀត

"ផ្អែមល្ហែមដល់ហើយណ៎"

"យ៉ាងម៉េចច្រណែនហេស"

"ខ្ជិលច្រណែនណាស់ ប្ដីយើងក៏ចេះsweetដែរ"

"ចឹងចាំបាច់ធ្វើជ្រេញ"

"គ្មានបានជ្រេញស្អីផង មោះជូនយើងទៅផ្សារ"

"ជូនទៅបានលើករបស់ធ្ងន់មិនបានជុងហ្គុកហាម"

"ដឹងហើយថាប្ដីថ្នម" និយាយហើយក៏បណ្ដើរគ្នាចេញទៅ ជីមីនយកអ្នកបម្រើម្នាក់ទៅជាមួយដែរគ្រាន់លើករបស់ធ្ងន់នឹងបើកឡានអោយ ពេលទៅដល់ផ្សារក៏នាំគ្នាដើរទិញ ធម្មតាទេថេហ្យុងប្រកបរបរខាងភោជនីយដ្ឋានបែបនេះច្បាស់ជាដឹងថាត្រូវទិញអីធ្វើអីក្នុងបរិមាណបែបណាគ្រាន់សម្រាប់ភ្ញៀវហើយជាពិសេសគេពូកែតថ្លៃ បែបនេះទើបជីមីនចូលចិត្តចង់យកមកជាមួយ

  ចំណែកខាងនាយសង្ហាចន ជុងហ្គុករបស់យើងវិញ ហ៊ើយ...ធ្វើការងាររវល់មួយព្រឹកធំហើយប្រជុំចប់ក៏មកមើលឯកសារបន្តទៀត ខំអោយឆាប់រួចនឹងអាលបានទៅជួបប្រពន្ធវិញបែកមួយព្រឹកនឹកសឹងឆ្គួតទៅហើយ

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now