💗អ្នកមកក្រោយ💗ភាគទី52

7K 347 49
                                    

     ពេលវេលាកន្លងទៅជារឿយៗ ជាច្រើនថ្ងៃកន្លងទៅថេហ្យុងបានចេញពីពេទ្យហើយក៏ត្រឡប់មកប្រក្រតីវិញដែរប៉ុន្តែគេនៅមិនបានចូលធ្វើការវិញទេ ក៏ប្រហែលជាត្រូវឈប់សម្រាករយ:ពេលយូរទៀតដោយសារត្រូវនៅមើលថែកូនតូច ដឹងស្រាប់ហើយជុងហ្គុកមិនអោយប្រពន្ធហត់បាក់កម្លាំងនោះទេ ជារៀងរាល់ថ្ងៃនាយតែងតែទៅធ្វើការពេលព្រឹកហើយត្រឡប់មកវិញពេលថ្ងៃត្រង់ដើម្បីជួយមើលកូនអោយថេហ្យុងបានសម្រាកខ្លះ។ ពួកគេមិនត្រូវការអ្នកបម្រើទេព្រោះចង់ចំណាយពេលនៅតែ3នាក់ប៉ាកូនស្ងប់ស្ងាត់បែបនេះងាយស្រួលប្រើជីវិតជាង
"ជុង!"
"ហឹម?"
"ចូលគេងទៅយប់ជ្រៅហើយ"
"ចុះកូន?"
"កូនគេងលក់តើតាស"
"ហ៊ើយ..កូនអូនញ៉ាំច្រើនណាស់មើលចុះមួយភ្លែតសោះអស់បីដបហើយ"
"មកពីកាលទំងន់បងញាត់អូនពេក"
"ហឹស.ញ៉ាំច្រើនចឹងហើយស្រួលធំឡើងមានកម្លាំងឡើងប្រដាល់ជាមួយប៉ា"
"នៅមិនទាន់ភ្លេចទៀត"
"ភ្លេចម៉េចកើតនេះជាក្ដីស្រមៃរបស់បងណា"ជុងហ្គុក និយាយហើយថេហ្យុងបានត្រឹមតែសើចហួសចិត្តនឹងនាយប៉ុណ្ណោះ។ បន្ទាប់ពីនោះពួកគេក៏ឡើងទៅគេងអោបគ្នាប្រើភាសាល្អែមល្ហែមដាក់គ្នាតាមទម្លាប់ធម្មតា។

5ឆ្នាំកន្លងទៅ...

    ពេលវេលាដើរលឿនដូចព្យុះសម្រាប់អ្នកមានស្នេហាល្អូកល្អឺនដូចគូរថេហ្គុកពេលនេះ ដឹងទេ5ឆ្នាំបានកន្លងទៅហើយប៉ុន្តែក្ដីស្នេហាដែលជុងហ្គុកមានអោយថេហ្យងនោះមិនដែលកែប្រែសោះវាមានតែកើនឡើងច្រើនឡើងរាល់ថ្ងៃ ដោយសារអ្នកជាប្រពន្ធនេះណាមិនដឹងជាឆ្លងស្អាតមកពីណាទេអាយុ35ឆ្នាំហើយប៉ុន្តែកុំមើលសម្រស់លោកអើយស្អាតដល់ថ្នាក់ជុងហ្គុកប្រចណ័្ឌថើបកូនមិនបានទៀតណ៎មិនដឹងជាស្អីទេជុងហ្គុកក៏ចឹងដែរអាយុ30ឆ្នាំ ឆ្នាំនេះហើយតែកុំមើលចរិកកូនក្មេងមិនដូរ មួយថ្ងៃៗរករឿងឈ្លោះតែជាមួយកូនខ្លួនឯងនឹងហើយដែលឈ្លោះភាគច្រើននោះដោយសារដណ្ដើមគ្នាស្រលាញ់ថេហ្យុងនឹងឯងគ្មានរឿងធំដុំវែងឆ្ងាយមកពីណាឡើយ
"ប្រពន្ធសម្លាញ់ហា ប្រពន្ធសម្លាញ់បងមកវិញហើយ" សម្លេងរបស់ជុងហ្គុកប្រកូកហៅប្រពន្ធផ្អើលពេញផ្ទះរាល់ពេលនាយត្រឡប់មកពីធ្វើការវិញរាល់ល្ងាច
"បាទ..បងសម្លាញ់យ៉ាងម៉េចដែរហត់អត់មើល...សឺត!"
"ហៃយ៉ា..ត្រជាក់ចិត្តស្កូក...តែប៉ុណ្ណេះបាត់ហត់ប៉ាដោយ(បណ្ដោយ)"ជុងហ្គុកនិយាយទាំងញញឹមស្ញេចតែតាមពិតទៅដើម្បីឌឺកូនដែលនៅឈរជ្រុងម្ខាងពេបមាត់តូចចិត្តដែលថេហ្យុងថើបនាយមុននោះទេ
"ហា..កូនប៉ាកើតអីកូន"
"mamaថើបpapa"
"ហៃយ៉ា...តែmamaស្រលាញ់ប៉ាmamaថើបប៉ាៗហើយ"
"ហា...មិនសុខចិត្តទេៗmamaថើបpapaមុនអូន ហឹកៗអូនមិនសុខទេ" ក្មេងតូចទម្លាក់កាតាបចុះយំននាលដៃមិនសុខចិត្តដែលថ្ងៃនេះថេហ្យុងថើបជុងហ្គុកមុនខ្លួននោះ
"ហៃយ៉ា... babyកុំយំអីចាំmamaថើបកូន2ខ្សឺតអោយច្រើនជាងpapaយ៉ាងម៉េចដែរ"
"ហេ...មិនអោយថើបទេ នរណាលេងខ្សែរលើគេចឹង ក្រែងនិយាយហើយតើថានរណាមកដល់ផ្ទះមុនបានថើបនោះអី ឥឡូវបងមកដល់មុនម៉េចអូនថើបកូន2... ចឹងបងមិនសុខចិត្តដែរ" ជុងហ្គុកទម្លាក់កាបូបធ្វើការចុះអង្គុយទាល់ដី សាកថេហ្យុងថើបកូនពីរខ្សឺតមើលនាយនឹងយំននាលដីដែរឥឡូវនឹង
"ជុង...."
"មិនដឹងទេ មិនអោយលេងខូចគេចឹងទេ"ជុងហ្គុកពេបមាត់អោបដៃងង៉ក់មិនសុខចិត្តដែលថេហ្យុងកាន់ជើងកូន
"អឺ.. babyហាថ្ងៃនេះកូនចាញ់papaចាំថ្ងៃក្រោយទៅណាចាំmamaថើបកូន2" ចុងប្រយោគថេហ្យុងអោនទៅខ្សិបខ្លាចកូនអន់ចិត្ត
"ចាំថ្ងៃក្រោយក៏បានដែរ"ក្មេងតូចពេបមាត់បែបមិនសុខចិត្តងើបឈរឡើងកាន់កាតាបឡើងទៅលើបាត់ តូចចិត្តចាញ់ជុងហ្គុកមួយថ្ងៃ
"បងធ្វើបាបកូន"
"កាត់ទៅអូនគ្មានខុស"ជុងហ្គុកនិយាយហើយថេហ្យុងក៏ដៀងភ្នែកសម្លក់
«ធ្វើដូចខ្លួនឯងមិនដែលចេះង»ថេហ្យុងនឹកក្នុងចិត្ត
"សឺត..!"
"ជុង ប្រយ័ត្នកូនឃើញណា"
"ចឹងឡើងទៅលើទៅកូនមិនឃើញទេ"
"អត់ទេអាយ... ជុងហ្គុកធ្លាក់អូនឥឡូវហើយ"ថេហ្យុងស្រវាអោបករនាយពេលដែលនាយស្ទុះមកបីគេ
"មិនអោយធ្លាក់ទេ"
"ជុង លែងអូន អូនត្រូវធ្វើម្ហូបណា"
"ធ្វើម្ហូបអីទៀតបើអូនជាម្ហូបបងហើយពេលនេះ"
"នែ៎..ម្ហូបស្អី.. លែងអូន ជុងអត់ទេលែង !"សម្លេងថេហ្យុងស្រែកប្រកែកតបនឹងនាយបែកផ្សែងពីលើផ្ទះ តាមពិតជុងហ្គុកគ្រាន់តែយកគេទៅងូតទឹកជាមួយគ្នាទេ

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now