💗អ្នកមកក្រោយ💗ភាគទី34

3.2K 198 10
                                    


<<ស្លាប់ទៅ ប៉័ង!!>>
"ទេ ជុង"ថេហ្យុងមមី មមើលស្ទុះក្រោកឃើញខ្លួនឯងនៅក្នុងបន្ទប់ដដែលទើបដឹងថារូបភាពមិញនេះគ្រាន់តែជាយល់សប្តិ ប៉ុន្តែគេភ័យខ្លាំងណាស់បែកញើសឡើងជោគខ្លួនទៅហើយ ជួនជាពេលនោះទ្វាបានបើកឡើង ជុងហ្គុកក៏ស្ទុះចូលមកពេលឮសម្លេងស្រែកពីខាងក្នុង

"ថេយ៍.."នាយទើបតែមកពីទិញនំអោយគេ

"ជុង.ជុងហ្គុក...ហឹក"គ្រាន់តែក្រឡេកឃើញមុខនាយភ្លាមក៏ពេបមាត់យំភ្លាម ជុងហ្គុកក៏ចូលទៅអោប

"ប្រពន្ធសម្លាញ់ កើតអី ហេតុអីយំ ហឹម?អូនខឹងបងទៅទិញនំយូរពេកមែនទេ"

"អូន ហឹកៗ អូនភ័យ"

"ភ័យ?"

"អូនយល់សប្តិអាក្រក់"

"ពុទ្ធោ ព្រលឹងបួនដប់សព្វគ្រប់អើយ ហោះចូលខ្លួនប្រពន្ធខ្ញុំវិញទៅ ភាំង"នាយចាប់ក្បាលគេមកថើបផ្លុំធ្វើដូចលួងក្មេងកុំអោយភ័យ

"អូនមិនមែនក្មេងទេ"និយាយទាំងសើចតិចៗយកដៃជូតទឹកភ្នែក

"មនុស្សចាស់ឯណា យំដោយសារយល់សប្តិនោះ"

"អូនយល់សប្តិអាក្រក់ពិតមែនណា"

"គេថាយល់សប្តិអាក្រក់នឹងប្រែជាក្នុងវិញនៅក្នុងជីវិតពិត"

"ពិតមែនហេស"

"អឹម..មោះបងទិញខេកមកហើយអូនញ៉ាំទៅ ណេះ"

"ហេតុអីទិញ2រសជាតិ ក្រែងអូនអោយទិញតែវ៉ាន់នីឡាតើ"

"មានគេថាអូនចូលចិត្តសូកូឡាកាហ្វេទើបទិញមក"

"អ្នកណាថា?"ថេហ្យុងសួរ ជុងហ្គុកមិនឆ្លើយនាយគ្រាន់តែស្ងាត់សម្លឹងមុខគេប៉ុណ្ណោះ

"បងជួបគេហេស?"

"អូនដឹងថាគេជាអ្នកណា?"

"ព្រោះមានតែគេទេដែលគិតថាអូនចូលចិត្តវា"

"ហឹស... គេថាអូនជារបស់គេ បងពិតជាខឹងណាស់"

"នៅឈ្លោះគ្នាទៀត?"

"មានបានវៃគ្នាឯណាគ្រាន់តែទាស់សម្ដីតើ គេថាបងជាក្មេងឈ្លើយ បងចង់តែដាក់អោយបែកកញ្ចប់នឹងមាត់ទេ"

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now