💗អ្នកមកក្រោយ💗ភាគទី43

3K 186 8
                                    

        នៅក្នុងពិធីជប់លៀងពេលនេះគ្រប់គ្នាកំពុងចលាចលបាត់ថេហ្យុងផង បាត់ជុងហ្គុកផង យ៉ុនគីរហ័សចុចកុំព្យូរទ័រញាប់ឆ្មេរដើម្បីរកGPSឡានរបស់នាយ
" បងយ៉ុនគីជុងហ្គុកទៅណា"សានយូទើបតែចូលមកច្រាស់គ្នានឹងជុងហ្គុកដែលបើកឡានចេញទៅជាន់កប់ហ្រ្កែនោះ
"គឺ..ថេហ្យុងបាត់ខ្លួនហើយ យើងកំពុងរកGPSគេ"
"នេះឃើញហើយប៉ុន្តែម៉េចក៏វាលោតនៅផ្ទះយើងចឹង"
"បើមិនមែនឡានយើងចឹងមានតែឡានហានសុង"
"អាប្អូនចង្រៃហ្នឹងបង្កររឿងទៀតហើយ"
"យ៉ុនបងទៅណា?"ជីមីនរត់ទៅតាមឃាត់
"បងទៅចាប់អាប្អូនចង្រៃមកប្រដៅអោយសមចិត្តដែលធ្វើអោយគ្រួសារយើងបាក់មុខ"យ៉ុនគីពិតជាខឹងខ្លាំងណាស់ នាយមិនស្មានទេថាហានសុងមានគំនិតបែបនេះកន្លងមកនាយរវល់ការងារផងប្រពន្ធកូនផងគ្មានដឹងរឿងអីទេ បើនាយដឹងនាយច្បាស់ជាឃាត់ហើយបើរឿងនេះឮដល់ត្រចៀកលោកតាមីនច្បាស់ណាស់ហានសុងពិតជាត្រូវធ្ងន់មិនខាន
"បងដឹងថាគេនៅឯណាហេស"
"បងមិនដឹងទេ..."
"ហេឡូ ជុងហ្គុកឯងនៅឯណា ឆាប់ត្រឡប់មកវិញភ្លាមទៅទាំងបែបនេះមិនបានទេ"សានយូទាញទូរសព្ទ័ខលទៅនាយភ្លាមៗ
"ខ្ញុំមិនខ្វល់ទេវាចាប់ប្រពន្ធខ្ញុំទៅខ្ញុំត្រូវទៅសម្លាប់វា"
"សម្លាប់យ៉ាងម៉េចឯងឆ្គួតហើយជុងហ្គុក! -អាឡូៗជុងហ្គុកឮបងនិយាយអត់អាឡូ!អើយបិទបាត់ហើយ"សានយូនិយាយហើយរត់ចេញទៅយ៉ាងលឿននាយទៅរៀបចំផែនការជាមួយកូនចៅ ឯយ៉ុនគីក៏មិនទំនេរដែរនាយរហ័សបើកឡានទៅផ្ទះធំរកប៉ារបស់ហានសុងយ៉ាងណាគាត់ច្បាស់ជាមានវិធីទាក់ទងកូនគាត់

ងឺត~ 
"

ថេយ៍នៅក្មុងនោះហេស"ជុងហ្គុករហ័សចុះពីឡានមកជួបនឹងអ្នកស៊ើបការសង្ងាត់របស់នាយ
"បាទទាន"គ្រាន់តែនាយម្នាក់នោះងក់ក្បាលជុងហ្គុកក៏រហ័សចូលទៅ
"ជុងហ្គុក!ឈប់សិន"សម្លេងឡានបញ្ឈប់មួយទៀតសានយូរត់ចុះមកឃាត់នាយ
"បងមានការអីទៀតហើយ"
"កុំសម្លាប់គេណាជុងហ្គុកកុំយកជីវិតទៅប្ដូរនឹងមនុស្សបែបនេះ"នាយចុះមកក្បែរឈរគៀកជាប់នាយមែនទែន «ដីកាចាប់ខ្លួនកំពុងធ្លាក់មកហើយឯងត្រូវប្រយត្ន័ណា»
"ខ្ញុំដឹងហើយ"ជុងហ្គុកនិយាយហើយក៏រហ័សចូលទៅភ្លាមៗ ឯនាយសានយូក៏ចូលទៅដែរនាយចង់ដឹងស្ថានភាពភូមិសាស្រ្តទីនេះអោយច្បាស់ ចៃដន្យបានឮកូនចៅហានសុងនិយាហគ្នាពីផែនការរបស់នាយ នាយក៏ឆ្លៀតឱកាសចាត់ការពួកនោះតែម្ដង
"មិនស្មានថាទឹកដៃយើងនៅខ្លាំងដដែលសោះ"ចាត់ការវៃពួកនោះអោយសន្លប់រួចឈរចាំទីនេះរងចាំក្រុមជំនួយ ជួនជាពេលនោះឡានដឹងមនុស្សមួយក្រុមទៀតចូលមកនាយតាមសង្កេតមើលឃើញអ្នកដឹងនាំជាយ៉ុនគី
"គាត់មកធ្វើអី?" សំណួរជាច្រើនលោតចូលក្នុងខួរក្បាលរបស់នាយមិនចាំយូរនាយក៏ដើរចូលទៅអោយជិតដើម្បីដឹងរឿងអោយច្បាស់
"ពួកឯងនៅចាំដល់កាលទៀតម៉េចក៏មិនចូលទៅចាប់វាមក"
"ឯងចង់ងាប់ហេសអាចង្រៃ"
"អ្នកដែលងាប់មិនមែនយើងទេគឺឯង"យ៉ុនគីដើរចូលទៅ
"បងប្រុស!នេះមានរឿងអី?បងមកធ្វើអី"
"ឯងមិនបើកគ្រាប់ភ្នែកមើលទេហេសនេះគឺកូនចៅយើងមិនមែនឯង យើងមកទីនេះគឺនាំឯងទៅផ្ទះលោកតាមានរឿងចង់និយាយជាមួយ"
"ខ្ញុំមិនទៅទេ ខ្ញុំត្រូវយកថេហ្យុងទៅវិញ-ផាច់"
"ឈប់ឆ្គួតបានហើយ ឈប់នាំរឿងអោយគ្រួសារអាប់មុខទៀតទៅត្រឹមឯងរកស៊ីខុសច្បាប់សម្លាប់មនុស្សមិនរើសមុខបែបនេះវាពេកណាស់ទៅហើយកុំធ្វើអោយលោកយាយពិបាកចិត្តជាងនេះទៀតអីអាណិតគាត់ផង"
"បងអោយខ្ញុំអាណិតគាត់ចុះមានអ្នកណាអាណិតខ្ញុំមានអ្នកណាដឹងខ្លះថាខ្ញុំឈឺចាប់ប៉ុណ្ណាដែលបាត់បង់មនុស្សខ្លួនឯងស្រលាញ់ទៅនោះ ខ្ញុំមិនយល់ខ្ញុំគ្រាន់តែស្រលាញ់ថេហ្យុងខ្ញុំខុសខ្លាំងណាស់មែនទេហេតុអីតែងតែមានអ្នកតាមបំបែកពួកខ្ញុំរហូតបែបនេះតាំងពីលោកប៉ាដល់រីសាឥឡូវមានបងប្រុសម្នាក់ទៀតនៅអាចង្រៃនោះទៀតខ្ញុំគ្រាន់តែស្រលាញ់គេខ្ញុំគ្រាន់តែចង់បានគេមកវិញខ្ញុំខុសធ្ងន់ប៉ុណ្ណាទៅ"
"ឯងមិនខុសគេគ្រាន់តែស្រលាញ់ប៉ុន្តែទង្វើរឯងវាខុស ឯងសម្លាប់មនុស្សបែបនេះវាខុសច្បាប់ណា"
"បើខ្ញុំមិនធ្វើបែបនេះស្មានរីសាព្រមដោះលែងខ្ញុំហេសបងគិតថាលោកប៉ានឹងព្រមទេបើខ្ញុំគ្មានសេរីភាពនឹងឯករាជ្យខ្លួនឯងនោះ"
"ប៉ុន្តែថេហ្យុងគេរៀបការហើយឯងធ្វើបែបបានប្រយោជន៍អីទៅ"
"រៀបការហើយលែងលះវិញមិនបានទេហ៎បើមិនបានខ្ញុំចាប់គេទៅវិញ ខ្ញុំមិនខ្វល់ទេខ្ញុំស្រលាញ់គេមុនខ្ញុំត្រូវតែបានគេមកវិញខ្ញុំមិនអោយការខំប្រឹងរបស់ខ្ញុំត្រូវរលាយដោយសារអាក្មេងបៀមដៃម្នាក់នោះទេ"
"ហានសុងហេតុអីឯងមិនយល់ឯង-"
"លោកមិនបានស្រលាញ់ខ្ញុំទេលោកគ្រាន់តែចង់ឈ្នះ"ថេហ្យុងដែលឈរក្បែរជុងហ្គុកនោះក៏លូកមាត់និយាយឡើង
"មិនពិតទេថេហ្យុងបងស្រលាញ់អូនណាស់"
"បើលោកស្រលាញ់ខ្ញុំលោកប្រាកដជាចង់អោយខ្ញុំមានក្ដីសុខ"
"ក្ដីសុខជាមួយសត្រូវបងនឹងហេសថេហ្យុងបើអូនថាបងចង់ឈ្នះចឹងវាក៏ចង់ឈ្នះបងដូចគ្នា"
"គាត់មិនបានចង់ឈ្នះទេគាត់គឺស្រលាញ់ខ្ញុំពិត"
"បងមិនជឿវាតាមបំបែកពួកយើងយូរហើយគ្រាន់តែអូនមិនដឹង"
"ខ្ញុំមិនដឹងព្រោះគាត់មិនបានទាគុណជួយជីវិតខ្ញុំដូចដែលលោកធ្វើនោះទេ"
"ថេយ៍..បងគ្រាន់តែមិនចង់បាត់បងអូនប៉ុណ្ណោះបងសុំទោស"

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now