💞សំណព្វចិត្តលោកម្ចាស់💞 (2)

1.3K 78 0
                                    

ការធ្វើដំណើររយះពេលជិត20នាទី ពីចំណតឡានក្រុងនៅតាមផ្លូវ ឆ្ពោះទៅកាន់ហាងកាហ្វេមួយកន្លែង ដែលនៅជិតសាលារៀនដល់ល្បីប្រចាំប្រទេសកូរ៉េ ក្មេងតូចវ័យ17ឆ្នាំ សម្លឹងមើលទេសភាពនៅតាមដងផ្លូវក្នុងទីក្រុងទាំងទឹកមុខស្រងូតស្រង៉ាត់ មិនដឹងថាកំពង់គិតអ្វីខ្លះនោះទេ កំពង់តែគិតសុខៗ......

«ក្មេងតូចដល់ហើយ នោះហាងកាហ្វេSeokJin» អ្នករត់តាក់ស៊ី

«ដល់ហើយហ្អេសលោកអ៊ុំ!?» ជីមីនភ្ញាក់ពីកាភ្លឹកមកវិញ ក៏រហ័សសួរបញ្ជាក់ទៅកាន់គាត់

«បាទដល់ហើយក្មេងតូច តែអ៊ុំមើលទៅឯងដូចមិនមែនអ្នកនៅទីនេះទេ» ក្រោយពីឆ្លើយតបទៅកាន់ជីមីនហើយ គាត់ក៏បន្តនិយាយសួរទៅកាន់ក្មេងតូច ព្រោះមើលទៅគេដូចជាមិនមែនមនុស្សនៅទីនេះទេ ទើបអត់មិនបានក៏សួរនាំនាយបន្តិចទៅ

«បាទលោកអ៊ុំ ខ្ញុំមិនមែនអ្នកនៅទីនេះទេ ខ្ញុំអ្នកស្រុកប៊ូសាន ខ្ញុំមកទីនេះលើកទីមួយហើយ ហើយក៏មករកបងប្រុសនៅទីនេះដែរ» ជីមីនឆ្លើយទៅកាន់គាត់រៀងទាក់ៗ រកនឹកឆ្លើយនិងគាត់ អោយចេះតែបានៗព្រោះពេលនេះបើមិនរកនឹកឆ្លើយទេ ម្ចាស់ជាពិបាកមិនខានទេ

«មិនអីទេ កុំភ័យអីអ៊ុំមិនបានគិតអ្វីផ្ដេសផ្ដាសទេ គ្រាន់តែសួរដោយបារម្ភ នេះឯងនៅក្មេងណាស់ ហេតុអីក៏ធ្វើដំណើរម្នាក់ឯង!? ហើយមេចក៏មិនប្រាប់បងប្រុសឯងអោយទៅទទួលទៅ!? នេះសំណាងហើយដែលឯងហៅចំឡានរបស់ខ្ញុំ...» លោកអ៊ុំរត់តាក់សុីនិយាយបានត្រឹមនេះ គាត់ក៏ឈប់និយាយ ក្រោយមើលឃើញទឹកមុខក្មេងនៅក្នុងឡាន ហាក់មិនសូវល្អសោះ

«បានហើយៗ អ៊ុំឈប់និយាយហើយ តែថ្ងៃក្រោយកុំដើរម្នាក់ឯងទៀតឮទេ ព្រោះមើលទៅឯងមិនដូចមនុស្សប្រុសនោះទេ មុខមាត់របស់ឯងសំជាមនុស្រីច្រើនជាង» ជីមីនស្ដាប់គាត់និយាយបានត្រឹមនេះ ក៏ចាប់ផ្ដើមភ័យនិងនឹកគិតដល់សម្ដីរបស់លោកស្រីអគ្គនាយកភ្លាម

«បាទលោកអ៊ុំខ្ញុំអរគុណដែលបានរំលឹក ថ្ងៃក្រោយខ្ញុំមិនធ្វើអញ្ចឹងទៀតទេ» ជីមីន ញញឹមស្ងួតឆ្លើយតបទៅកាន់មនុស្សវ័យចំណាស់

«បានហើយចុះទៅ ហើយមិនបាច់អោយលុយថ្លៃតាក់សុីអ៊ុំទេ ចាត់ទុកថាឈប់បើកឆ្លាងកាត់ទីនេះទៅចុះណា ទៅចុះក្មេងតូច..» អ៊ុំរត់តាក់សុី គាត់ញញឹមបន្តិច ហើយក៏ប្រាប់អោយជីមីនចុះហើយមិនបាច់អោយលុយគាត់នោះទេ ព្រោះគាត់អាចដឹងថាក្មេងម្នាក់នេះគ្មានលុយទេ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now