💞សំណព្វចិត្តលោកម្ចាស់💞(71)

625 60 4
                                    

ភាគ71

ក្រោយពីបងយ៉ែមរត់ទៅបាត់ធ្វើការងាររបស់ខ្លួន ហើយក៏លែងមាននរណាហ៊ានមកហាមនេះហាមនោះចំពោះខ្លួនទៀត រាងតូចច្រឡឹងចង្កេះមួយក្ដាប់ក៏បានដើរចូលទៅរករងផ្កាណាដែលមានផ្ការីកស្រស់ស្អាត ហើយជាប្រភេទផ្កាដែលអ្នកជាបងប្រុសស្រលាញ់ ទាំងសប្បាយចិត្ត ដោយក្នុងដៃគឺមានកាន់កន្រ្តក់ផ្ដៅតូចល្មមមួយនៅក្នុងដៃ និងកន្រ្តៃនៅក្នុងនោះដូចគ្នា មើលក៏ដឹងថាក្មេងតូចកំពង់តែសប្បាយចិត្តខ្លាំង ព្រោះអាចធ្វើបានដោយខ្លួនឯង។
រាងតូចច្រឡឹងដើរមើលផ្កាទាំងអស់ កាត់ផងញញឹមផង លេងជាមួយហ្វូងមេអំបៅនៅក្នុងសួនផង មើលទៅដូចជាមានក្ដីសុខណាស់ យកផ្កាដែលបានកាត់រួចយកទៅដាក់ចូលក្នុងកន្រ្តក់ ទាំងសប្បាយចិត្ត កាយស្ដើងលោទៅថើបស្រង់ក្លិនផ្កាទឈងស្នាមញញឹមទាំងមិនដឹងទេថាមានភ្នែកជាច្រើនគូសម្លឹងមើលមកខ្លួន

អុស!?... លោកម្ចាស់!...» មីនិងម៉ាន

ហុឹម... ពួកនាងទៅធ្វើការរបស់នាងវិញចុះ» រាងក្រាស់សម្លឹងមើលកាយតូចច្រឡឹងកំពង់លេងជាមួយហ្វូងមេអំបៅ នៅក្នុងសួនផ្កាសម្លេងសើចឮពេញត្រចៀករបស់នាយ ធ្វើអោយមុខមាំសង្ហារបង្ហាញស្នាមញញឹមឡើងមកដោយឯកឯង នាយសម្លឹងប្រពន្ធតូចទងមិនដាក់ភ្នែក ថាស្ដីបញ្ជាអ្នកបំរើអោយទៅធ្វើការបស់ខ្លួនបន្ត ព្រោះនាយនិងមើលក្មេងក្បាលខូចចចេះរាល់ពេលដែលនាយមិននៅ

ច... ចា៎លោកម្ចាស់» ទាំងពីរនាក់ឆ្លើយព្រោះគ្នាហើយក៏ត្រឡប់ទៅភូមិគ្រឹះធ្វើការរបស់ខ្លួនបន្ត

ចំណែកកាយមាំឈរសម្លឹងមើលរាងតូចទាំងស្មាមញញឹមជាប់និហផ្ទៃមុខមិនរលុប ជើងមាំបោះជំហ៊ានដើរទៅរកកាយស្ដើងដែលកំពង់លេងនៅក្នុងសួន ដោយមិនអោយក្មេងដឹងខ្លួនឡើយ

ហិកៗ... ពួកឯងនេះ ហេតុអីក៏ហ៊ានមកក្រេបលំអងផ្ការបស់យើងដោយគ្មានការអនុញ្ញាតបែបនេះហ្អឹម!?... » ជីមីន មិនបានចាប់អារម្មណ៍ឡើយថាមានមនុស្សកំពង់តែដើរសម្ដៅមករកខ្លួន ព្រោះពេលនេះកំពង់តែសួរចំលើយឃ្មុំនិងមេអំបៅ ព្រោះពួកគេបានចូលមកលួចក្រេបលំអងផ្លាដែលខ្លួនខំដាំអស់ជាច្រើនខែ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now