💞សំណព្វចិត្តលោកម្ចាស់💞(75)

389 39 2
                                    

មួយសប្ដាហ៍កន្លងផុតទៅ សភាពនៅក្នុងភូមិគ្រឹះត្រកូលមីនហាក់មានភាពស្ងប់ស្ងាត់ជាងរាល់ដង ព្រោះតែម្ចាស់តូចនៃភូមិគ្រឹះមួយនេះស្រាប់តែប្រែមកស្ងប់ស្ងាត់ យ៉ាងចំលែកបន្ទាប់ពីថ្ងៃមានពិធីជប់លៀងនៅថ្ងៃនោះមក រាងតូចគឺមិនបានអនុញ្ញាតអោយចេញពីភូមិគ្រឹះឬចេញទៅខាងក្រៅដោយគ្មានការអនុញ្ញាតឬក៏គ្មានវត្តមានរបស់រាងក្រាស់ឬក៏ជំនិតនៃម្ចាស់ភូមិគ្រឹះនេះឡើយ។ និយាយរួមមកជីមីនគឺមិនអាចទៅណាបានឡើយ បើរាងក្រាស់យុនហ្គីមិនបានអនុញ្ញាត ចំណែករឿងដែលជីមីនស្ងាត់ពីមួយថ្ងៃទៅមួយថ្ងៃ គឺគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ថារាងតូចហេតុអ្វីបានប្រែជាស្ងប់ស្ងាត់បែបនេះ ព្រោះម្នាក់ៗគិតថាជីមីនអាចនិងអផ្សុកព្រោះតែត្រូវនៅតែក្នុងភូមិគ្រឹះ មិនបានត្រូវអនុញ្ញាតអោយចេញទៅខាងក្រៅឬសាលារៀន ទាំងដែលកាពិតនោះម្ចាស់សមីខ្លួនគឺមិនបាននឹកអន់ចិត្តនិងរឿងទាំងនេះឡើយ តែវាអាជារឿងផ្សេងក៏ថាបាន ព្រោះតាំងពីថ្ងៃដែលជីមីនសួរសំនួរទៅកាន់រាងក្រាស់កាលពីប៉ុន្មានថ្ងៃមុន ក្នុងបន្ទប់ទឹកមក ក៏ប្រែសភាពទៅជាបែបនេះ មិនសូវនិយាយលេងច្រើន នៅមានពេលខ្លះក៏គិចមុខរាងក្រាស់ ជួនកាលក៏សំងំគេងក្នុងបន្ទប់ម្នាក់ឯង គឺដូចជាពេលនេះយ៉ាងអញ្ចឹង  រាងតូចបានក្រោកមុនយុនហ្គី និងចុះមកជួយកាងារអ្នកបំរើក្នុងផ្ទះ ទាំងដែលរាងក្រាស់បានហាមរួចហើយថាមិនអនុញ្ញាតអោយរាងតូចធ្វើអ្វីឡើយ តែមើលចុះរាងតូចជីមីនមិនខ្ចីស្ដាប់សូម្បីតែបន្តិច

ស្ហឺត.... ហេតុអីក៏ក្រោកចោលបងទៀតហើយ!?» រាងក្រាស់ដើរមកដល់បន្ទប់ទទួលភ្ញៀវ អោបថើបថ្ពាល់តូចមួយដង្ហើម នៅបក់ដៃបញ្ជារអ្នកបំរើស្រីៗ អោយចេញទៅអោយអស់ទៀត ហើយនាយក៏បានដើរមកដាក់បង្គុយគិតម្ចាស់ចិត្តទាំងអារម្មណ៍ល្អ ព្រោះព្រឹកនេះនាយរៀងទំណេរ ទើបគិតចង់បបួលរាងតូចចេញទៅខាងក្រៅព្រោះមួយរយះនេះ នាយក៏សង្កេតឃើញថាជីមីន ដូចជាស្ងប់ស្ងាត់ណាស់ ទើបគិតថាសំណព្វចិត្តច្បាស់ជាអន់ចិត្តដែលខ្លួនមិនបានអនុញ្ញាតអោយចេញទៅខាងក្រៅ

ពូធ្វើអីមិន!? មេចក៏ថើបអូនមុខអ្នកបំរើទៀតហើយ!?» គ្រាន់តែរាងក្រាស់ដាក់បង្គុយចុះភ្លាម ក៏ទទួលបាននៅសំនួរដែលបានបន្លឺឡើងចេញពីបបូរមាត់តូចស៊ីជុំពូរបស់ប្រពន្ធតូច ស្ដាប់ឮហើយឡើងត្រជាក់ចិត្ត ស្របនិងផ្ទៃមុខក្រហមទុំព្រោះតែអៀនមុននេះ ធ្វើអោយរាងក្រាស់អត់នឹងញញឹមមិនបាន

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now