3ថ្ងៃកន្លងផុតទៅ ជីមីនក៏បានដឹងខ្លួនមកវិញ ហើយចាប់តាំងពីថ្ងៃមានរឿងនោះមក រាងតូចកាន់តែទទួលបានការដ្នាក់ថ្នមនិងមើលថែរ ពីរាងក្រាស់កាន់តែខ្លាំងឡើងៗ តែគិតថាគ្រប់ទង្វើររបស់រាងក្រាស់ធ្វើអោយជីមីនសប្បាយចិត្តឬមានក្ដីសុខឬ!? គឺអត់ទេ!!... ព្រោះពេលនេះជីមីនគិតថារាងក្រាស់គ្រាន់តែយកខ្លួនមកដើម្បីជំនួសនរណាម្នាក់ ដែលខ្លួនមិនបានដឹង ព្រោះគិតថាត្រឹមជាមនុស្សមកក្រោយ ព្រោះថាយុនហ្គីនាយបានរៀបការរួចម្ដងហើយ ទើបរាងក្រាស់មិនដែលគិតឬរំឮកអំពី ការៀបការជាមួយខ្លួន មាត់ថាស្រលាញ់តែក៏មិនព្រមរៀបការ តើក្ដីស្រលាញ់មួយនិងមានអោយរាងតូចយូរប៉ុណ្ណាទៅ!?
ងឺត!....» សម្លេងឡានបើកមកចតនៅមុខភូមិគ្រឹះដូចរាល់ដង តែចំលែកថ្ងៃនេះ បែរជាគ្មានវត្តមានរបស់រាងក្រាស់ចុះពីលើឡានដូចរាលើថ្ងៃឡើយ ធ្វើអោយក្មេងខ្លះកើតជាចំងល់ចង់ដឹងភ្លាមៗ ព្រោះតែកាលពីព្រឹកមិញ រាងក្រាស់ចេញទៅក៏មិនបានប្រាប់ខ្លួនថាទៅណា មកវិញម៉ោងប៉ុន្មានដូចរាល់ថ្ងៃឡើយ ហើយល្ងាចនេះវិញក៏ដូចគ្នា រាងតូចខំចាំរាងក្រាស់តាំងពីព្រឹក ព្រោះតែពេញមួយថ្ងៃជីមីនខលទៅក៏នាយមិនព្រមលើក ដល់ពេលឃើញឡានបើកចូលមក ជីមីខំរត់ចេញមកទទួលទាំងស្នាមញញឹម តែអ្នកណាទៅដឹងថាអ្នកដែលចុះមកនោះគឺមានតែkai ម្នាក់ចំណែករាងក្រាស់គឺមិនឃើញឡើយ ដោយទ្រាំមិនបានក៏ដាច់ចិត្តសួរនាយជំនិតរបស់រាងក្រាស់តែម្ដង
ពូkai ហេតុអីថ្ងៃនេះពូយុនមិនមកជាមួយពូ!? តើគាត់នៅក្នុងឡានមែនទេ!? » រាងតូចដែលខំរត់មកទទួលក៏ប្រែទឹកមុខពីញញឹមស្រស់ មកជាស្មើរវិញ និងបានសួkai ពីវត្តមានរបស់រាងក្រាស់ទៀតផង រាងតូចសួនាំបណ្ដើរដើរទៅរកឡានដែលយតចោលបណ្ដើរ ក្រែងល៎ថានាយនៅក្នុងឡានមិនទាន់ចេញមកនោះអី
ម្ចាស់តូច គឺថាចាហ្វាយមិនបានមកជាមួយខ្ញុំទេ ចាហ្វាយមានការរវល់ថ្ងៃនេះគាត់មិនបានចូលក្រុមហ៊ុនទេទាន» Kai អោនគំនាបបន្តិច ហើយក៏និយាយប្រាប់រាងតូចជីមីនអោយបានដឹង
តើគាត់ទៅណា!? ពូkai!? តើពូយុនទៅណា!?» ជីមីនសួរហើយសួរទៀត ព្រោះចង់ដឹងថារាងក្រាស់ទៅណា ហេតុអ្វីក៏មិនព្រមលើកលេខរបស់ខ្លួន!? ខលទៅជាច្រើនដងហើយ តើមានអ្វីដែលចាំបាច់និងពិសេសជាខ្លួនទៀតមែនទេ!?
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Historical Fictionពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...