💞សំណព្វចិត្តល៩កម្ចាស់💞(82)

410 42 5
                                    

ភាគ82

មួយសប្ដាហ៍កន្លងផុតទៅ បន្ទាប់ពីរថ្ងៃដែលរាងតូចទៅពិនិត្យផ្ទៃពោះមក រាងក្រាស់កាន់តែថ្នាក់ថ្នមនិងមើលថែភរិយា ខ្លាំងជាមុនទៅទៀត ព្រោះគ្រូពេទ្យបាននិយាយហើយថា រាងតូចសុខភាពល្អធម្មតាទេគ្រាន់តែអ្នកម៉ាក់រាងខ្សោយបន្តិច ម្យ៉ាងកូននៅខ្ចីខែត្រូវតែទទួលបានកាមើលថែអោយល្អបំផុត មូលហេតុក៏ព្រោះតែរាងតូចធ្លាប់មានរបួសនៅចំណុតខ្នងខាងក្រោយ គួបផ្សំនិងអាការៈចាញ់ទៀតនោះ ទើបធ្វើអោយអ្នកជាប្ដី មិនអាចទៅយកប្រពន្ធតូចចោលឬក៏ធ្វើអ្វីជំទាស់ចិត្តឡើយ។ ដូច្នេះហើយទើបបានជាព្រឹកនេះ គ្រាន់តែរាងតូចប្រាប់ថាចង់ទៅលេងជីននិងជីនណាភ្លាម ក៏យល់ព្រមភ្លែតតែម្ដង ឡានថ្មីសេរីទំនើប ពណ៌ខ្មៅកំពង់បើកបរលើកផ្លូវធំ ឆ្ពោះទៅកាន់ក្រុមហ៊ុន M.G. GROUP ដែលក្នុងនោះក៏មានរាងតូចជីមីន និងរាងក្រាស់ជាស្វាមី។ ពិតជាចំលែកណាស់ ថ្ងៃនេះយុនហ្គីនាយបាន នាំរាងតូចមកក្រុមហ៊ុនជាមួយ នេះបើគិតទៅជីមីនខានមកក្រុមហ៊ុនM.G របស់ស្វាមីយូរប៉ុណ្ណាហើយ!? បើរាប់ចាប់ពីពេលមានរឿងកាលពីប៉ុន្មានខែមុនមកដល់ពេលនេះ គឺវាជិត1ឆ្នាំហើយ ទើបតែថ្ងៃនេះទេដែលរាងក្រាស់ ព្រមអោយភរិយាទៅក្រុមហ៊ុន ព្រោះតែនាយបានសន្យាហើយថាថ្ងៃនេះ នាយនិងមាំរាងតូចទៅលេងជីននិងជីនណា នៅឯហាងកាហ្វេរបស់ពួកគេ ជាហាងកាហ្វេដែលនាយបានជួបជីមីនដំបូង

អេស!!?... ពូប្ដី.... បង!!.. ពូខេនឈប់ឡានសិនបានទេ!?.. » ជីមីននៅសុខៗ ក៏ងាកមកស្រែកប្រាប់អ្នកជាស្វាមី និងខេន ដែលជាជំនិតរបស់យុនហ្គី អោយឈប់ឡានភ្លាមៗ ព្រោះតែខ្លួនបានឃើញអ្វីម្យ៉ាង...

ងុឺត!!....» ខេនពិតជារហ័សណាស់ រាងតូចនិយាយមិនទាន់ទាំងចប់ស្រួលបួលផង នាយជាន់ហ្រ្វាំងឡានឈប់បាត់ទៅហើយ

មានអ្វីមែនទេអូនសម្លាញ់!?...» យុនហ្គីនាយមុននេះដែលរវល់និងកាងារក្នុងលេបថប់ ទើបមិនបានចាប់អារម្មណ៍និងសម្ដីរបស់រាងតូច រហូតដល់ឡានបញ្ឈប់នាយក៏ដាក់កាងារទៅម្ខាង និងសួរនាំទៅភរិយា មិនដឹងថាមានរឿងអ្វី បានជាស្រែកអោយឈប់ឡានពាក់កណ្ដាលផ្លូវអីបែបនេះ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now