💞សំណព្វចិត្តលោកម្ចាស់💞(80)

472 53 9
                                    

ភាគ80

លោកបងនោះ! មានមនុស្សចេញពីភូមិគ្រឹះមីនហើយ តើគួចាត់ការទេ!?» Man

ដុកទ័រគីម!?... » ជុងហាន បន្លឺឡើងតិចៗ ស្របភ្នែកសម្លឹងមើលទៅបុរសម្នាក់ដើរចាកចេញពីភូមិគ្រឹះត្រកូនមីន គ្រាន់តែឃើញភ្លាម នាយកំលោះជុងហានក៏ផ្ញោចស្នាមញញឹមចុងមាត់តែម្ដង មិនដឹងថានាយចង់ធ្វើអ្វីទៀតនោះទេ

ពួកឯងឆាប់តាមគេទៅ!...» ជុងហាន សម្លឹងលោកគ្រូពេទ្យមិនដាក់ភ្នែក ហើយបញ្ជាអោយកូនចៅតាមគាត់ទៀតផង នាយញិចស្នាមញញឹមចេញមក មិនមែនសុខៗមីនយុនហ្គីស្រាប់តែហៅគ្រូពេទ្យ មកដល់ភូមិគ្រឹះនៅទេ ច្បាស់ណាស់ថាមានរឿងអ្វីនៅពីក្រោយនេះមិនខានទេ

បាទ!!...» ហើយពួកគេក៏ឡើងឡាន ធ្វើកាតាមតាក់សុីដែលគាត់បានឡើងមុននេះ ពីក្រោយជាប់ ចំណែកល៩កគ្រូពេទ្យគាត់មិនបានដឹងទេថាមានឡានតាមជាត់ពីក្រោយ

យើងចង់ដឹងណាស់ ថាបន្តិចទៀតឯងក្អេងក្អាងបានយូរទៀតដែរទេ មីន យុនហ្គី!!.... » ជុងហាន ក្រោយពីបញ្ជារកូនចៅអោយតាមលោកគ្រូពេទ្យហើយនោះ នាយក៏បានឈរពេញកំពតសម្លឹងមើលទៅភូមិគ្រឹះត្រកូលមីន ដោយផ្ញោចស្នាមញញឹមកំណាច កុំគិតថាប៉ុន្មានខែនេះ គេមិនដឹងថាយុនហ្គី កំពង់ធ្វើអ្វី ហើយទៅបារាំងធ្វើអ្វីនោះ!? ត្រឹមយុនហ្គីសម្លាប់កូនចៅគេម្នាក់ បញ្ជូនក្បាល់អោយទៅវីលាមថ៍   ហើយគិតថាមនិស្សដូចជាជុងហាន ខ្លាចនាយអោយសោះ គំនុំដែលរាងក្រាស់សម្លាប់បងប្រុសរបស់គេ គឺមិនអាចបញ្ចប់ត្រឹមនេះឡើយ

មិនយូរទេ យើងនិងអោយឯងឈឺចាប់និងបាត់បង់មនុស្សដែលឯងស្រលាញ់ ដូចដែលយើងបាត់បង់បងប្រុសរបស់យើង មីន យុនហ្គី!! ថ្ងៃណាមួយឯងនិងបានឈរសម្លឹងមើលមនុស្សដែលឯងស្រលាញ់ កាពារស្លាប់នៅនិងមុខ ហាស៎ហា... ហាស៎ៗហា....»

ក្រោយពីលោកគ្រូពេទ្យចេញទៅបាត់ យុនហ្គី នាយបានរៀបចំផ្លាស់សំលៀកបំពាក់អោយប្រពន្ធនិងដាក់អោយរាងតូចគេងយ៉ាងត្រឹមត្រូវ នាយពិនិត្យមើលគ្រប់យ៉ាងមិនថាម៉ាសុីនត្រជាក់ ពូកភួយខ្នើយ គ្រែ ធ្វើយ៉ាងមេចអោយប្រាកដថារាងតូចនិងកូនមិនមានផលប៉ះពាល់អ្វីទាំងអស់ បន្ទាប់ពីគ្រប់យ៉ាងរៀបចំបានល្អហើយ នាយក៏បានចុះមកខាងក្រោមដើម្បីចាត់ការ គ្រប់យ៉ាងដែលបានកើតឡើងក្នុងកំឡុងពេលដែលនាយមិននៅ ប៉ុន្មានថ្ងៃនេះ....

សំណព្វចិត្តលោកម្ចាស់حيث تعيش القصص. اكتشف الآن