💞សំណព្វចិត្តលោកម្ចាស់💞(72)

528 51 17
                                    

ភាគ72

ពូតែផ្ការបស់អូន!?...» រាងតូចស្រវ៉ាអោបកររាងក្រាស់ជាប់ ព្រោះខ្លាចធ្លាក់ហើយក៏បន្លឺសម្លេងខ្សាវៗទាំងធ្វើមុខខ្យូតៗដាក់មនុស្សធំ ធ្វើអោយរាងក្រាស់គ្រឺតផងខ្នាញ់ផង និងកាយស្ដើងប្រពន្ធតូចនៅក្នុងដៃជាខ្លាំង នេះបើកុំអោយមិនទាន់ជាស្រួលបួលទេ ម្លោះនាយនិងចាប់ក្រញិចសន្លប់ស្រូកជាមិនខានទេ

ផ្កានោះមិនបាច់យកទេ ចាំបងអោយអ្នកបំរើមកយកវាអោយអូនណា...» នាយថាហើយក៏ ដើរសំដៅទៅភូមិគ្រឹះវិញ ព្រោះថាពេលនេះគឺមានមនុស្សពីរនាក់ដែលនិងកំពង់រងចាំវត្តមានរបស់រាងតូច យ៉ាងអន្ទះសា

តែ!?...» រាងតូច សម្លឹងមុខរាងក្រាស់ ដែលកំពង់បីខ្លួនដើរសម្ដៅទៅភូមិគ្រឹះ ព្រោះតែកាយតូចមិនយល់ថាយុនហ្គី នាយកំពង់ធ្វើអ្វីនោះទេ បើតាមតែចាំបានក្រែងគេមែនទេដែលប្រាប់ខ្លួនកាលពីព្រឹកមិញថាព្រឹកនេះមានប្រជុំធ សូម្បីតែចំណាយពេលបន្តិចលួងខ្លួនគេមិននៅផង ចុះនេះស្អីគេ!? ស្ងាត់ៗក៏មកវិញទាំងមិនអោយដំណឹងអីបន្តិច នេះបើតាមខ្លួនដឹងម៉ោងក៏ប្រហែលជា11កន្លះព្រឹកប៉ុណ្ណោះ

ហុឹម?...» រាងក្រាស់មិនបានបញ្ឈប់ដំណើររបស់ខ្លួនឡើយ នាយបោះជំហ៊ានវែងៗ ក្រហឹមដើម្របន្តិចជាការទទួលដឹងនៅអ្វីដែល ក្មេងនៅក្នុងដៃប្រុសនិងសួរនាយ ទឡមិនប្រាប់ក៏នាយអាចដឹងបានថាក្មេងចងើសួរអ្វីដែរ

ក្រែងពូថាថ្ងៃនេះមានប្រជុំហី!? មេចក៏មកវិញលឿនម្លេះ!? ព្រឹកមិញនៅនិយាយខ្លាំងៗដាកើអូន មិនលួងគេហើយទៅបាត់ទៀត...» ជីមីន និយាយទាំងអោនមុខអន់ចិត្តដាក់រាងក្រាស់ ទាំងខ្លួនកំពង់ត្រូវយិនហ្គីសបីចូលទៅភូមិគ្រឹះសោះនឹង

បងដឹងថាអូនខឹងអន់ចិត្ត តែបងមិនអោយអូនទៅគឺមានមូលហេតុរបស់បង នៅមានបន្តិចទៀតនេះ បងមានអ្វីចង់Surpriseអូន បងដឹងថាអូននិងសប្បាយចិត្តមិនខាន ចំណែករឿងលួងចាំបងលួងអូនពេលយប់វិញណាក្មេងតូចរបស់បង ស្ហឺត....» យុនហ្គី នាយនិយាយធម្មតា តែចំណែកអ្នកស្ដាប់បែរជាមិនធម្មតាទៅវិញ មើលចុះរាងក្រាសនាយនិយាយមិនទាន់ចប់ស្រួលបួលផង ក៏ធ្វើអោយក្មេងខ្លះអៀនឡើងក្រហមមុខអស់ទៅហើយ នៅជ្រយបមុខនិងដើមទ្រូវមាំរបស់យុនហ្គីទៀត ព្រោះតែអៀតខ្លាំងនៅសម្ដីរបស់រាងក្រាស់និយាយប៉ុន្មានម៉ាត់ចុងក្រោយ តែក៏ព្យាយាមសួរបន្លំវិញ ទាំងសម្លេងង៉ល់ៗនិយាយមិនចងើឮ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now