💞សំណព្វចិត្តលោកម្ចាស់💞(42)

639 51 3
                                    

ភាគ42

កំពង់តែសប្បាយចិត្តនៅពេលដែលបានឃើញរាងតូចកំពង់តែវេទនា នៅពេលដែលឃើញមនុស្សរបស់សត្រូវវេទនាស្ទើរស្លាប់ស្ទើររស់ ធ្វើអោយមនុស្សដូចជាយ៉ុងហៃខាង ញញឹមសើចសប្បាយចិត្តជាខ្លាំង តែមិនបានប៉ុន្មានផងក៏....

ផាំង!! ឌឹប!! ប្រាវ!!.....» ទ្វាបានរបើកឡើង ហោះកូនចៅរបស់យ៉ុងហៃខាង ចូលមកខាងក្នុងយ៉ាងវេទនា ហើយក៏បង្ហាញអោយឃើញ នៅរាងកាយមាំទាំ សុទ្ធតែឈាម ក៏ដូចជារបួសលើរាងកាយមិនតិចដូចគ្នា

លោកពូ!! ហឹក... លោកមីន!!» រង្វង់មុខស្លេកស្លាំង របស់ជីមីនងាកទៅរកប្រភពសម្លេងយ៉ាងរហ័ស ហៅឈ្មោះរបស់រាងក្រាស់ដំណាលគ្នាជាមួយនិងជីន កែវភ្នែកដែលពោពេញដោយដំណក់ទឹកថ្លាៗ សម្លឹងមើលទៅបុរសម្នាក់ដែលខ្លួនទន្ទឹងចង់ជួប ស្ទើរតែដាច់ខ្យល់កំពង់តែឈរនៅចំពោះមុខ បរបូមាត់កកសុទ្ធតែឈាម ញ័រតតាក់ស្រែកឈ្មោះបុរសដែលខ្លួនស្រលាញ់ ហើយក៏កាន់តែញ័រចំព្រប់ទៀតនោះគឺ លោកពូជាទីស្រលាញ់ ពេលនេះមានសភាពមិនចាញ់ខ្លួនឡើយ។

រាងកាយតូចល្អិតពិតជាចង់រត់ទៅរកលោកពូខ្លាំងណាស់ ចង់ឱបលោកពូអោយបាត់នឹក ចង់អោយលោកពូឱបផ្ដល់ភាពកក់ក្ដៅអោយរាងកាយខ្សោះ ដ៏ខ្សោយមួយនេះខ្លាំងណាស់ ចង់ឱបលោកពូចង់មើលរបួសដែលនៅលើខ្លួនលោកពូពេលនេះ ចង់សួរលោកថាឈឺខ្លាំងទេ!? ហេតុអីមិនចេះស្រលាញ់ខ្លួនឯងសោះអញ្ចឹង!? តែគ្រប់យ៉ាងបានត្រឹមតែគិត ព្រោះពេលនេះរាងកាយទាំងមូល ត្រូវបានកូនចៅយ៉ុងហៃខាងចាប់ជាប់ មិនអាចធ្វើអ្វីបានឡើយ

មីន!!/ម្ចាស់តូច!..» yoongi /ខាយ ខេន ស្រែកហៅឈ្មោះរបស់រាងតូចព្រមគ្នា យុនហ្គីនាយពិតជាតក់ស្លុតជាខ្លាំង ក្រោយឃើញសភាពមនុស្សជាទីស្រលាញ់ស្ថិតក្នុងស្ថានភាពបែបនេះ

លឿនមែន!! យើងលេងមិនទាន់អស់សប្បាយផង» Yung Haekang និយាយបណ្ដើរក្រោកចេញពីសាឡាង ដើរមកឈរសម្លឹងមុខគ្នានិងរាងក្រាស ដែលនៅចំងាយពីគ្នាប្រហែលជា7-8ម៉ែត្រប៉ុណ្ណោះ

អាចង្រៃ!! ឆាប់លែងប្រពន្ធយើងភ្លាមទៅ!!» Yoongi ស្រែកយ៉ាងកំណាច លើកកាំភ្លើងផ្ជុងទៅកាន់សត្រូវចំពោះមុខ ទាំងពីរក្រុមគឺមានតែកាំភ្លើងផ្ជុងគ្នាទៅមក

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now