💞សំណព្វចិត្តលោកម្ចាស់💞(97)

324 37 13
                                    

ភាគ97

ម៉ោងប្រហែលជា10ឡានចំនួន3គ្រឿងក៏បើកចូលមកដល់ភូមិគ្រឹះវិញ គ្រាន់តែចូលមកដល់ភ្លាម ឡានផ្សេងទៀតក៏ឈប់ចតនៅម្ខាងនិងមួយទៀតគឺចតនៅមុខភូមិគ្រឹះតែម្ដងព្រោះតែឡាននោះជាឡានយុនហ្គីនិងជីមីនជិះ គ្រាន់តែមកដល់ភ្លាមខេនរហ័សពន្លត់ម៉ាសុីឡាន និងរត់មកបើកទ្វាអោយយុនហ្គី ដែលមានជីមីនកំពង់គេងលក់នៅក្នុងដៃ រាងក្រាស់បីកាយប្រពន្ធដែលគេងលក់យ៉ាងថ្នមដៃបំផុតព្រោះខ្លាចថាអ្នកម្ខាងទៀតនឹងត្រូវភ្ញាក់

ចាហ្វាយ....» ខេន បិតម៉ាសុីនឡាន ហើយក៏និយាយប្រាប់យុនហ្គី ថាដល់ហើយ ព្រោះខ្លាចថាដល់ហើយ តែក៏មិនបានបង្ករជាសម្លេងឮភ្ញាក់ដល់ជីមីនឡើយ  ហើយក៏ចុះទៅបើកទ្វាឡានអោយអ្នកជាចាហ្វាយ និងប្រាប់កូនចៅគ្រប់គ្នាក៏ដូចជាអ្នកបំរើ ហ៊ាមគ្រប់គ្នាមិនអោយធ្វើអ្វីឬនិយាយបង្ករជាសម្លេងរំខានជាដាច់ខាត

ហុឹម....» យុនហ្គី នាយគ្រាន់តែគ្រហឹមដើមកបន្តិចជាការទទួលដឹង

ក្រោយពីកូនចៅជំនិតចុះទៅបើកទ្វាឡានអោយហើយនោះ យុនហ្គីក៏បានបីប្រពន្ធដែលគេងលក់ចុះពីឡាន និងដើរចូលទៅក្នុងភូមិគ្រឹះ ដោយមានកូនចៅនិងអ្នកបំរើនៅឈរអមសងខាងចាំទទួល តែគ្មានអ្នកណាហ៊ាននិយាយឡើយព្រោះខ្លាចបង្កជាសម្លេងរំខានដល់មនុស្សកំពង់គេង គ្រប់គ្នាគ្រាន់តែឱនគំនាប់ជាការគោរពប៉ុណ្ណោះ

គ្រប់គ្នាទៅសម្រាកបានហើយ » យុនហ្គី នាយនិយាយតែប៉ុណ្ណឹង ក៏បន្តបោះជុំហ៊ានដើរ នាំកាយប្រពន្ធឡើងទៅខាងលើបាត់ ចំណែកកូនចៅនិងអ្នកបំរើប្រុសស្រីក៏នាំគ្នាបំបែកផ្លូវគ្នាទៅសម្រាករៀងៗខ្លួន ដោយគ្មានអ្នកណានិយាយអ្វីទាំងអស់ គ្រាន់តែឱនគោរពជាការទទួលដឹងប៉ុណ្ណោះ

ក្រាក.... » ទ្វាបន្ទប់បើកឡើង ជើងមាំបោះជំហ៊ានចូលក្នុងបន្ទប់ នឹងដាក់កាយតូចថ្នមៗនៅលើគ្រែឃីងសាយស៍

ស្ហឺត... គេងត្រង់នេះសិនណា បងជូតខ្លួនអោយអូន តែមួយភ្លែតទេ ប្រពន្ធសម្លាញ់» នាយដាក់កាយជីមីន គេងនៅលើគ្រែកើយខ្នើយស្រួលបួលហើយនោះ ក៏ឱនទៅថើបមាត់តូចច្រមិចបន្តិច ញញឹមហើយក៏និយាយតិចៗម្នាក់ឯង ប្រាប់អ្នកកំពង់គេង រួចក៏ងើបដើរទៅយកកន្សែងនិងទឹកដើម្បីជូនខ្លួននិងផ្លាស់សំលៀកបំពាក់រាងតូចនិងឆាប់បានសម្រាក។

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now