💞សំណព្វចិត្តលោកម្ចាស់💞(94)

302 41 1
                                    

ភាគ94

ក្រោពីស្រុសស្រួលគ្នាហើយគូស្វាមីNamjin ក៏វិលមកដូចដើមវិញ ដែលមុននេះទាំងសមីខ្លួនទាំងម៉ែដោះក៏ដូចជាបុគ្គលិកក្នុងហាង គ្រប់គ្នាភ័យឡើងស្លេកមុខអស់ទៅហើយ ព្រោះតាមដែលដឹងជីនជាមនុស្សម្នាក់ដែលមិនងាយខឹងឬអន់ចិត្តនឹងអ្នកណាងាយៗនោះទេ តែបើខឹងហើយគឺពិបាកលួងខ្លាំងណាស់ ស្របពេលជីនណាក៏មិននៅ ជីមីនក៏មកមិនទាន់មកដល់ មិនដឹងថាណាមជុនអាចលួងជីនបានឬអត់នោះទេ តែគ្រប់យ៉ាងមិនដូចកាគិត ក្រោយពីឮសម្លេងសើចចេញពីក្នុងបន្ទប់មកធ្វើអោយគ្រប់គ្នាដែលនៅឈរមុខបន្ទប់ញញឹមបានវិញ ព្រមទាំងអ្នកដែលទើបនិងមកដល់នេះទៀតផង។ ដឹងទេគ្រាន់តែរឿងបន្តិចបន្ទួចនេះបានធ្វើអោយ បុរសមាំទាំទាំងពីរត្រូវខកខានកាណាត់ជួបប្រជុំមុខជំនួញ

បកទៅYoonmin

ហុឹម...» សម្លេងក្រហឹមគល់ក៎របស់មនុស្សម្នាក់ដែលដឹងហើយថាជាអ្នក ម្នាក់នោះគ្មានអ្នកណាក្រៅពីជីមីនប្រពន្ធក្មេងរបស់លោកម្ចាស់មីននោះទេ កាយស្ដើងគេងរហូតឡានបើកមកដល់ឈប់មុខហាង តែរាងក្រាស់ជាប្ដីមិមព្រមដាស់ឡើយ គឺទុកអោយជីមីនគេងរហូតដល់ក្មេងភ្ញាក់ដោយខ្លួនឯង

អូនភ្ញាក់ហើយ!? » គ្រាន់តែឃើញថាជីមីនរើបំរាស់ភ្ញាក់ពីការគេងហើយនោះ សម្លេងក៏បន្លឺឡើងក្បែរត្រចៀកប្រពន្ធក្មេង ស្ដាប់ឮស៊ាំត្រចៀកធ្វើអោយត្របកភ្នែកខ្មៅគ្រឹបបើកឡើងតិចៗសម្លឹងមុខស្វាមី ហើយក៏ញញឹម ហៅឈ្មោះរបស់លោកប្ដី

លោកប្ដី.... ហុឹម... ដល់ហើយមែនទេ!?» បើកភ្នែកមកសម្លឹងឃើញមុខមនុស្សជាទីស្រលាញ់ ដៃតូចៗលើកមកញីភ្នែកខ្លួនឯងតិចៗ វាចាសួរទៅកាន់រាងក្រាស់ទាំងមីងមាំង ព្រោះនៅមិនទាន់អស់ងងុយ តែក៏ភ្ញាក់ទៅហើយ ទើបសួរបញ្ជាក់ថាដល់ទីតាំងហើយមែនទេ!? ទាំងកាពិតដល់តាំងពីមួយម៉ោងមុនម្លេះគ្រាន់តែយុនហ្គីមិនព្រមដាស់

បាទដល់ហើយអូនសម្លាញ់ ហេតុអីក៏ភ្ញាក់លឿនម្លេះហ្ហឹម!?» នាយក្រាស់លើកដៃក្រសោបមុខប្រពន្ទក្មេងនៅជួយជូតវាសទឹកមាត់ចេញអោយស្អាតពីថ្ពាល់រាងតូចទាំងញញឹមទៀតផង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now