💞សំណព្វចិត្តលោកម្ចាស់💞(52)

622 52 3
                                    

ភាគ52

ឡានពណ៌ខ្មៅសេរីទំនើប កំពង់បើកបរលើកដងផ្លូវតែមិនអាចបើកលឿនបានឡើយ ព្រោះតែនៅតាមផ្លូវគឺមានការកកស្ទះជាខ្លាំង ក្រោយពីមានសារព័ត៌មានគ្រប់ទីកន្លែងបានចុះផ្សាយពីដំណឹងក៏ដូចជាកាផ្ទេសិទ្ទក្នុងកាធ្វើជាម្ចាស់ក្រុមហ៊ុនThe MG Group ដោយក្នុងនោះក៏មានការបញ្ចេញនៅឯកសាដែលមានហត្ថលេខារបស់រាងក្រាស់នៅក្នុងកាផ្សព្វផ្សាយនោះផងដែរ ហើយក៏ធ្វើអោយគ្រប់គ្នាក៏ដូចជាមហាជនបណ្ដាអ្នកមានអ្នកធុរកិច្ចក៏ដូចម្ចាស់ក្រុមហ៊ុនល្បីជាច្រើន កំពង់មានការភ្ញាក់ផ្អើលនិងដំណឹងដ៏ថ្វីកំពង់ចុះផ្សាយនេះជាខ្លាំង តែងៀកមកមើលមនុស្សដែលអង្គុយនៅក្នុងឡានទំនើប ដែលកំពង់កកស្ទះពេញផ្លូវឯណេះវិញហាក់ដូចជាគ្មានប្រតិកម្មអ្វីបន្តិចសោះ។

ចាហ្វាយដល់ហើយទាន...» ខេនបញ្ឈប់ឡាននៅមុខភូមិគ្រឹះ សម្លឹងមើលទៅអ្នកជាចាហ្វាយតាមកញ្ចក់ឡាន ដែលឃើញថារាងក្រាស់បានសំងំបិតភ្នែកសម្រាកនោះបន្តិច ទាំងដកដង្ហើមធំមួយហឹស ហើយក៏បិតម៉ាសុីនឡាន ហើយក៏បន្លឺហៅអ្នកជាចាហ្វាយតិចៗ អោយភ្ញាក់ឡើង ព្រោះតែពេលនេះពួកគេបានមកដល់ភូមិគ្រឹះហើយ

ហុឹម....» នាយបើកភ្នែសន្សឹមៗ ហើយក៏ក្រហឹមដើមករសម្លឹងមើលមនុស្សជំនិតបន្តិច មុននិងនាយចុះពីលើឡាន

ចាហ្វាយប្រយ័ត្នផងទៀន» ខាយដែលបានបើកទ្វារឡានរងចាំរាងក្រាស់ចុះមកនោះក៏បន្លឺប្រាប់នាយអោយប្រយ័ត្នបន្តិចព្រោះថាចាហ្វាយរបស់នាយគឺមានរបួស និយាយយ៉ាងណាក៏រាងក្រាស់មិនព្រមសម្រាកព្យាបាលរបួសដែរ អញ្ចឹងហើយមានតែបណ្ដោយតាមនាយប៉ុណ្ណោះ

យើងមិនអីទេ ឆាប់នាំយើងទៅរកស្រីចង្រៃ ឆយ អុីនហាឥលូវនេះ!!» គ្រាន់តែចុះពីលើឡានភ្លាម នាយមិនបានចូលទៅក្នុងភូមិគ្រឹះទេ តែជាស្រែកបញ្ជាអោយកូនចៅនាំនាយទៅរកមនុស្សដែលបានធ្វើអោយរាងតូចមានគ្រោះថ្នាក់ស្ទើរតែស្លាប់ខ្លួននោះទៅវិញ តែបន្ទោសនាយក៏មិនបាន ព្រោះគ្រប់យ៉ាងពួកគេជាអ្នកបង្ខំនាយប៉ុណ្ណោះ នាយធ្លាប់គិតថានិងមិនធ្វើអ្វីឪពុកកូនពីរនាក់នេះទេ ព្រោះគិតថាយ៉ុង ហៃខាងគ្រាន់តែបោកពួកគេប្រើប៉ុណ្ណោះ តែមានឯណា ធ្វើអោយប្រពន្ធតូចរបស់នាយស្ទើរស្លាប់ស្ទើររស់ អញ្ចឹងហើយ កុំបន្ទោសនាយអោយសោះ!

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now