💞សំណព្វចិត្តលោកម្ចាស់💞(87)

383 47 7
                                    

ភាគ87

ហេតុអីក៏យូរយ៉ាងនេះ!? » YoonGi

លោកធ្វើចិត្តអោយត្រជាក់សិនទៅលោកមីន ជីមីនច្បាស់ជាមិនអីទេ ព្រះបានមកដល់ដៃពេទ្យហើយតើ!?» Xu Kai

គឺមកពីរខ្ញុំបើខ្ញុំមើលម្ចាសៀតូចដិតដល់ជាងនេះបន្តិចម្លេះម្ចាស់តូចមិនមានរឿងបែបនេះកើតឡើងនោះទេ សុំទោសលោកប្រធាន» ជូលី

ក្រាក!....» គ្រូពេទ្យចេញពីបន្ទប់សង្គ្រោះបន្ទាន់

លោកគ្រូពេទ្យ ប្អូនរបស់ខ្ញុំយ៉ាងមេចហើយ!?/ប្រពន្ធខ្ញុំយ៉ាងមេចហើយ!? តើប្រពន្វនិងកូនខ្ញុំកើតអ្វីធ្ងន់ធ្ងរទេ!? ហេតុអ្វីមិននិយាយ!?» Xu Kai and YoonGi គ្រាន់តែឃើញលោកគ្រូពេទ្យចេញមក ក៏សួរទៅកាន់គាត់ព្រមគ្នា ហើយរាងក្រាស់ក៏សួរបន្ថែមទៀតពីអាការៈរបស់រាងតូច មិនដឹងថាមុនពេលដែលនាយទៅដល់ស្រីម្នាក់បានធ្វើអ្វីខ្លះដាក់ប្រពន្ធរបស់ខ្លួនឡើយ ហេតុអ្វីរាងតូចយំដង្ហក់ដល់សន្លប់បែបនេះ!? ដឹងទេថានាយពេលនេះពិតជាបារម្ភរាងតូចនិងដល់កំរិតណា!? ហេតុអ្វីគ្រូពេទ្យម្នាក់នេះមិនព្រមនិយាយអ្វីសោះអញ្ចឹង!?

ពួកលោកសួរខ្ញុំច្រលនដល់ម្លឹង តើអោយខ្ញុំឆ្លើយទាន់ទេ!?» លោកគ្រូពេទ្យ គាត់មិនដឹងថាឆ្លើយពីណាទៅណាមុននោះទេ បើទាំងពីនាក់លេងសួររហូតមិនឈប់សោះ

បើមិនចង់ងាប់ទេក៏ឆ្លើយមក!! ប្រពន្ធនិងកូនយើងយ៉ាងមេចហើយ!!» នាយអស់ទ្រាំហើយ ដៃមាំក៏ទាញកាំភ្លើងផ្ជុងក្បាលលោកគ្រូពេទ្យតែម្ដង។ នាយខំនាស់ សួរនាំយ៉ាងមានសុជីវធម៌ តែមើលចុះសម្ដីគ្រូពេទ្យម្នាក់នេះនិយាយ!? ឬគេមិនស្គាល់មីន យុនហ្គីទេ!?

អុឺៗ... អុឺ... លោក... លោក ខ្ញុំថាកាំភ្លើងគ្មានភ្នែកទេណា!..» លោកគ្រូពេទ្យ គាត់ឡើងស្លេកមុខអស់ហើយ បើលេងសុខៗស្រាប់តែយកកាំភ្លើងមកផ្ជុងគាត់ចំកណ្ដាលថ្ងាសអីបែបនេះ សម្លេងវិញឡើងញ័រទទ្រើក

បើអញ្ចឹងក៏ឆាប់និយាយមក!! បើមិនចង់សុីគ្រាប់សំណរនេះទេ!!» ម្ដងនេះមិនមែនយុនហ្គីជាអ្នកនិយាយទេ តែជាXu Kai នាយនិយាយហើយនៅសម្លឹងចំមុខលោកគ្រូពេទ្យ ម្នាក់នោះទាំងកំណាចទៀតផង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now