💞សំណព្វចិត្តលោកម្ចាស់💞(9)

959 60 0
                                    

ភាគ9

អតីតកាលបន្សល់ទុកជាច្រើននៅរឿងរ៉ាវយ៉ាងសោកសង្រេង ទោះជាពេលវេលាកន្លងផុតទៅយូរយ៉ាងណាក៏មិនប្រាកដថាមនុស្សគ្រប់គ្នានិងបំភ្លេចវាចោលឡើយ ផ្ទុយទៅវិញវាកាន់តែធ្វើអោយមនុស្សខ្លះល្បាក់ភ្នែក លែស្គាស់អ្វីខុសអ្វីត្រូវ ធ្វើអ្វីតាមតែចិត្តខ្លួនឯង។ រឿងរ៉ាវពីអតីតកាល ហេតុអ្វីត្រូវអូសទាញក្មេងម្នាក់ដែលមិនដឹងអី អោយចូលមកពាក់ព័ន្ធរវាងរឿងមនុស្សចាស់ទៅវិញ!?

ជីមីនជាក្មេងល្អ គេនិងជួបតែមនុស្សល្អៗដូចគ្នា អ្នកស្រីជួរតែឈប់បារម្ភបានហើយ នៅទីនោះនៅមានជីនទៀតគេនិងមិនបណ្ដោយអោយជីមីនមានរឿងកើតឡើងងាយៗនោះទេ» អ្នកគ្រូKang គាត់ដឹងថារឿងគ្រប់យ៉ាងវាកំពង់តែចាប់ផ្ដើមហើយ តែក៏មិនចង់អោយអ្នកស្រីYung គិតច្រើនពេកដែរ

តែខ្ញុំនៅតែបារម្ភ នាងក៏ដឹងថាបងប្រុសខ្ញុំជាអ្នកណា គេចង់បានក្មេងនោះ ខ្ញុំមិនចង់គិតទេ...» អ្នកស្រីYung និយាយមិនទាន់ចប់ផង ក៏មានសម្លេងធំគ្រលរស្រែកមកកាត់ផ្ដាច់ពួកគេនិយាយគ្នា

បើយើងចង់បានហើយទោះស្លាប់ក៏យើងយកអោយបានដែរ!!» លោកYung Hekang មិនដឹងមកដល់តាំងពីពេលណានោះទេ បាននិយាយខ្លាំងៗពីមាយ់ទ្វាបន្ទប់ធ្វើការរបស់អ្នកស្រីYung ទាំងកែវភ្នែកកំណាចសម្លឹងមកមនុស្សស្រីវ័យចំណាស់ទាំងពីរ

ឯងគិតហើយថាទង្វើរដែលកំពង់ធ្វើ អាចជួយក្មេងនោះបាន!?» អ្នកជាបងប្រុស ដើរចូលទៅជិតប្អូនស្រីដោយមានកូនចៅរបស់លោកប៉ុន្មានាក់ និងនិយាយសម្លេងកាចសង្កត់ធ្ងន់ៗ បញ្ជាក់ច្បាស់ៗ

បង/លោកម្ចាស់Yung!? បងចង់ធ្វើអីគេ!? ឈប់ទៅខ្ញុំសុំអង្វរក្មេងគេមិនដឹងអីទេ..» ទាំងពីរនាក់ស្រែកព្រមគ្នាហៅអ្នកនៅចំពោះមុខ ហើយអ្នកស្រីYungដែលជាប្អូនក៏សួរទៅកាន់បងប្រុសទាំងហួសចិត្ត នេះគេចង់ធ្វើអីទៀតហើយ!? ហេតុអីគេយកក្មេងមិនដឹងអីមកពាក់ព័ន្ធ!?

ចាំបាច់ភ្ញាក់ផ្អើល!? យើងមិនទាន់បានធ្វើអ្វីក្មេងរបស់នាងនៅឡើយទេ មិនអញ្ចឹង!? Yung Hejin!!» លោកម្ចាស់Yungនិយាយទាំងញញឹមទៅកាន់ប្អូនស្រីចុង យ៉ាងកំណាច

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now