💞សំណព្វចិត្តលោកម្ចាស់💞(88)

383 47 8
                                    

ភាគ88

ងាកមកខាងខេននិងលោកតាZhang ឯណេះវិញ មិនដឹងថាស្រីស្រស់Anna ទៅជាយ៉ាងណាហើយនោះទេ បើលោកតាមិនព្រមអោយខេនយកស្រីល្អទៅណាទាំងអស់ ព្រះគាត់ពិតជាខឹងខ្លងណាស់ដែលស្រីមិនដឹងខ្ពស់ទាបដូចជានាង ហ៊ានមកធ្វើបាបចៅនិងចៅទួតគាត់ទៅកើត ចាំមើលណាបើជីមីនចៅតូចរបស់គាត់មានរឿងអ្វីកើតឡើងនាងន៨ងស្គាល់ថាមនុស្សចាស់ដូចជាគាត់ធ្វើអ្វីខ្លះសងទៅនាងវិញ!! ចំណែកខេនវិញ គឺមិនអាចធ្វើតាមលោកតាZhang បានឡើយព្រោះនាយស្ដាប់តែរាងក្រាស់ម្នាក់ប៉ុណ្ណោះ បើលោកតាចង់ធ្វើអ្វីក៏ចាំពេលរាងក្រាស់ជាចាហ្វាយ អនុញ្ញាតសិនដែរ។ តែមើលទៅគាត់មិនព្រមស្ដាប់នោះទេ គឺថាឡើងឡានជិះតាមជំនិតរបស់យុនហ្គីរហូតដល់ភូមិគ្រឹះមីនតែម្ដង

ស្ហឺត!... អូនសម្លាញ់ឆាប់ភ្ញាក់ឡើងមកណា កគេងយូរពេកបានទេ!?... ដឹងទេរាល់ពេលអូនគេងស្ងៀមៗប"បនេះបងភ័យណាស់ ភ័យខ្លាចថាអូននិងគេងបែបនេះមិនភ្ញាក់ម្ដងទៀត បងធ្វើចិត្តមិនបានទេមីន...» យុនហ្គី ក្រោយពីអោយក្រុមគ្រូពេទ្យរៀបចំបញ្ជូនជីមីនមកកាន់បន្ទប់ពិសេសហើយ នាយក៏បានទទួលទូរស័ព្ទ ក្រោយពីជជែកគ្នាបានមួយសន្ទុះ នាយក៏បញ្ចប់ និងត្រឡប់មកវិញ និងចូលមកកំដររាងតូចដែលគេងនៅក្នុងបន្ទប់ពេទ្យ ដែលមានកូនចៅរបស់នាយនៅឈរយាមទ្វា មានទាំងកូនចៅរបស់លោកតាZhang ទៀតផង។ រាងក្រាស់នាយអង្គុយក្បែរគ្រែចាប់ដៃតូចស្រឡូនរបស់ភរិយា នៅពោលវាចារស្ដាប់ឮហើយមិនអាណិតមិនបាន ពិតណាស់ បើសិនជាជីមីននៅគេងស្ងៀមបែបនេះម្ដងទៀតនាយប្រាកដជាស្លាប់ ព្រោះនាយមិនអាចទទួលយកអារម្មណ៍នោះម្ដងទៀតបានទេ ដឹងទេថាពេលនេះនាយបុណ្យអោយតែជីមីនបើកភ្នែកសម្លឹងមករកនាយ ញញឹមដាក់នាយ ងរង៉ក់ដាក់នាយដូចរាល់ថ្ងៃ មិនថាក្នុងស្ថានភាពបែបណា តែសូមកុំអោយរាងតូចគេងបែបនេះយូរពេកអី នាយពិបាកធ្វើចិត្តណាស់

ក្រាក.... លោកមីន ខ្ញុំថាលោកកុំគិតច្រើនពេកអី ជីមីនមិនអីនោះទេ គេគ្រាន់តែគេងយូរព្រោះតែជាតិថ្នាំនៅមិនទាន់សាបនៅឡើយ...» Xu Kai ក្រោយពីត្រឡប់ពីនិយាយទូរស័ព្ទជាមួយលោកតាZhang ហើយនោះ នាយក៏បានបើកទ្វាគិតថានិងមកមើលអ្នកជាប្អូន តែជួនអីក៏មកស្ដាប់ឮនៅអ្វីដែលយុនហ្គីបាននិយាយមុននេះ ធ្វើអោយនាយស្ដាប់ឮហើយក៏មានអារម្មណ៍មិនស្ងប់ដូចគ្នា ហើយបើសិនជាទៅជាបែបនោះមែន ច្បាស់ណាស់ថាអ្នកដែលឈឺចាប់ខ្លាំងជាងគេគឺរាងក្រាស់ និងលោកប៉ារបស់ជីមីន ហើយគាត់ក៏នឹងមិនព្រមទទួលការព្យាបាលទៀតនោះទេ តែនាយក៏នៅតែចូលមក និងលើកទឹកចិត្តអ្នកដែលមាននាមជាប្អូនថ្លៃ កុំអោយគេគិតច្រើនពេក

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now