💞សំណព្វចិត្តលោកម្ចាស់💞(93)

305 33 3
                                    

ភាគ93

ក្រោយពីជជែកគ្នាអស់ពេលជាយូរ រាងក្រាស់ក៏បានដើរចេញមកពីខាងក្នុង គឺមុននេះដែលរាងតូចចេញមកនិយាយជាមួយខេនតែម្នាក់ឯងនោះ ព្រោះតែរាងក្រាស់នាយត្រូវឡើងទៅយកឯកសាខ្លះពីបន្ទប់កាងាររបស់គេ ទើបជីមីនក៏ដើរមកខាងក្រៅមុន ហើយក៏និយាយរឿងខ្លះពាក់ព័ន្ធជាមួយនិងជីនណា បងស្រីធម៌របស់ខ្លួននិងកូនចៅជំនិតរបស់លោកប្ដីតែម្ដងទៅ។ ម្យ៉ាងខ្លួនហើយនិងរាងក្រាស់ក៏ធ្លាប់បាននិយាយរឿងនេះជាមួយគ្នាដែរ គឺរឿងរបស់ជីនណា ហើយនិងខេន ស្មានឬថារាងក្រាស់និងជីមីនមិនដឹងនោះ!?

ចាហ្វាយ តើពួកយើងទៅណាមុនទៅទាន!?» ដោយសាតែសភាពក្នុងឡានស្ងាត់ពេក ម្យ៉ាងរាងក្រាស់ក៏មិនបានប្រាប់ខ្លួនថាត្រូវទៅណាមុន ទើបអត់និងមិនសួរមិនបាន

ទៅហាងកាហ្វេមុនទៅ ហើយឯងកុំមាត់ឮពេកភ្ញាក់ប្រពន្ធយើង អាខេន!» យុនហ្គីនាយ និយាយតិចៗ ព្រោះតែជីមីនបានមុននេះបន្តិច ទើបបានជាសភាពក្នុងឡានប្រែជាស្ងប់ស្ងាត់អីបែបនេះ មិននិយាយតែមាត់ទេនៅឆ្លៀតគំរាមកូនចៅខ្លួនឯងទៀត

អុស!? បាទចាហ្វាយ.... តែថាហេតុអីម្ចាស់តូចឆាប់គេងម្លេះព្រឹកនេះ!?...» ខេនអើតមើលតាមកញ្ចក់ក៏ឃើញថាជីមីនបានគេងលក់ពិតមែនគឺគេងផ្អែកទ្រូងមាំរបស់ប្ដី ទាំងទឹកមុខស្លក់ៗដូចមនុស្សមិនបានគេង

យប់មិញជើងរមួលក្រពើរពិបាកគេង នៅព្រឹកឡើងអាច្រម៉ក់ធ្វើបាបទៀត បានទៅជាបែបនេះ» យុនហ្គី នាយឱនសម្លឹងមុខប្រពន្ធក្មេងបន្តិចដែលគេងលក់ដោយភាពអស់កំលាំង ដឹងទេថានាយពិតជាបារម្ភខ្លាំងណាស់កាលពីយប់មិញ បើគេងសុខៗជីមីនក៏ស្រែកឡើងព្រោះតែមានកាឈឺចាប់នៅត្រង់កំភួនជើង អញ្ចឹងហើយទើបបានជាមុននេះ រាងតូចស្រែកថាចុកជើង ហើយក៏អោយនាយបីឡើងឡានតែម្ដងទៅ។

កាពិតទៅយុនហ្គីមិនចង់អោយជីមីនមកតាមខ្លួននោះទេ គឺនាយចង់អោយប្រពន្ធតូចនៅភូមិគ្រឹះគេងសំរាកអោយបានគ្រប់គ្រាន់ តែរាងតូចមិនព្រម ព្រោះតែថ្ងៃនេះ ជីនណាត្រូវប្រឡងបញ្ចប់ផង គឺកំករបានជួបគ្នា3នាក់បងប្អូនណាស់ អញ្ចឹងហើយគឺជីមីនមិនព្រមទេ សូម្បីតែរឿងកាលពីយប់មិញរាងតូចនៅមិនព្រមទៅមន្ទីពេទ្យផង ព្រោះខ្លាចថារាងក្រាស់ជាប្ដីនិងយកលេះនោះអោយខ្លួនសំរាកនៅផ្ទះ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now