💞សំណព្វចិត្តលោកម្ចាស់💞(23)

893 54 0
                                    

ភាគ23

មីន យុនហ្គី ក្រោយពីទទួលទូរស័ព្ទពីជំនិតរបស់ខ្លួនហើយ នាយក៏រហ័សដើរចេញពីបន្ទប់ប្រជុំដែលមានតែនាយនិង Choi Inha ព្រមទាំងលេខា ដែលកំពង់តែជជែកគ្នាពីការងារ មិនបាច់ឆ្ងល់ទេថាហេតុអ្វីក៏មកជជែកគ្នានៅទីនេះ មេចមិនព្រមពិភាគ្សាគ្នាក្នុងបន្ទប់ការិយាល័យរបស់នាយ!? ព្រោះតែមនុស្សដូចជាមីន យុនហ្គីគឺមិនចូលចិត្តមនុស្សប្លែកមុខ ចូលក្នុងបន្ទប់ធ្វើការរបស់នាយឡើយ ជាពិសេសនោះតាំងពីមានរាងល្អិតជីមីនមក នាយកាន់តែប្រកាន់និងតឹងរឹងជាងមុនទៅទៀត ព្រោះតែសំណព្វចិត្តរបស់នាយត្រូវមកទីនេះរាល់ថ្ងៃ បន្ទាប់ពីចេញពីរៀន មិនថានាយរវល់យ៉ាងណាទេ ត្រូវតែមានវត្តមានរបស់រាងតូចនៅជាមួយរាល់ថ្ងៃ។ ដូចជាពេលនេះយ៉ាងអញ្ចឹង ទោះនាយរវល់ខ្លាំងប៉ុណ្ណា ក៏មិនដែលភ្លេចនាយតូចដែរ នាយបានរៀបចំគ្រប់យ៉ាងសម្រាប់គេ នៅក្នុងបន្ទប់ធ្វើការរបស់នាយ ព្រោះដឹងថាថ្ងៃនេះរវល់ពិភាគ្សាការងារជាមួយដៃគូជំនួញ តែអ្នកណាទៅដឹងថា មានរឿងកើតឡើងដោយនឹកស្មានមិនដល់នោះ!?

ផាំងៗ.... ផាំង....» ឡានបើកប្រដេញគ្នាមកដលើកន្លែស្ងាត់ ខេនព្រោះតែដេញប្រកៀកប្រកិតនិងឡានខ្មៅខាងមុខ ដែលមានជីមីននៅក្នុងនោះ នាយក៏ព្យាយាមបាញ់គំរាមឡាននោះ អោយឈប់តែពួកគេកាន់តែបន្ថែមល្បឿនលឿនជាងមុនទៅទៀត

ល្បងគិតយ៉ាងមេចទៅ!? មនុស្សរបស់មីនយិនហ្គីតាមប្រកិតយើងខ្លាំងយ៉ាងនេះ ខ្ញុំគិតថា....» Man

បើកអោយលឿនទៅ វាមានតែម្នាក់ឯងទេ ឯងទៅខ្លាចស្អី!!» ម្នាក់មេគេ ស្ដីអោយកូនចៅហើយ ស្រែកអោយManបើកអោយលឿនជាងមុន

វាមិនហ៊ានបាញ់កង់ឡានទេ ព្រោះមនុស្សរបស់ចាហ្វាយវានៅក្នុងនេះ ឯងយល់ទេ!? ឆាប់បើកទៅយើងមានមធ្យោបាយហើយ!!» ម្នាក់ជាមេគេបន្តនិយាយ ហើយក៏ពិតមែន គេក៏បានលើកទូរស័ព្ទខលទៅនរណាម្នាក់

បាទ!!» Man ថាហើយក៏បន្ថែមល្បឿនកាន់តែលឿន

ចង្រៃយ៍!! ឆាប់ឈប់ឡានភ្លាមអាចង្រៃ!!» ខេន ស្រែកប្រទិចពួកនោះពីក្នុងឡានខ្លាំង ព្រោះតែពេលនេះពួកវាបានបន្ថែមល្បឿនកាន់តែលឿន ចំណែកខេនដែលបើកឡានតាមពីក្រោយ ក៏ព្យាយាមបើកតាមអោយទាន់ គ្រោះជាមានរឿងកើតឡើងចំពោះជីមីន កំពង់បែកជែងចុះជែងឡើង សម្លេងទូរស័ព្ទរបស់នាយក៏រោទ៍ឡើង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now