💞សំណព្វចិត្តលោកម្ចាស់💞(21)

917 55 0
                                    

ភាគ21

ពីមនុស្សមិនដែលស្គាល់គ្នា ក្លាយជាមនុស្សដែលរស់ខ្វះគ្នាមិនបាន ខ្ញុំមិនដែលគិតសោះថាខ្ញុំចេះបារម្ភចេះភ័យខ្លាចក្នុងការបាត់បង់ ទាំងដែលពីមុនដល់ពេលនេះវាមានរយៈពេលយូរណាស់មកហើយ បន្ទាប់ពីប៉ាម៉ាក់ខ្ញុំចាកចោលខ្ញុំនោះ វាមានរយៈពេល18ឆ្នាំហើយ តែហេតុអ្វីថ្មីៗនេះ ដុំសាច់មួយដុំដែលនៅក្នុងទ្រូងខាងឆ្វេងរបស់ខ្ញុំ វាចេះលោតញាប់ ចេះភ័យខ្លាច ចេះហួងហែងបន្ទាប់ពីមានវត្តមានរបស់ក្មេងប្រុសម្នាក់ បានចូលមកក្នុងជីវិតរបស់ខ្ញុំ ទាំងដែលគ្រប់យ៉ាងវាគ្រាន់តែជារឿងចៃដន្យ។ កាសន្យាដែលខ្ញមិដែលគិតថានិងធ្វើគ្រប់យ៉ាងសម្រាប់ ក្មេងម្នាក់នោះ តែពេលនេះខ្ញុំបានធ្វើវាហើយ គឺធ្វើគ្រប់យ៉ាងតាមបេះដូងដែលទាមទា មិនថាពេលវេលាប្រែប្រួលយ៉ាង ខ្ញុំគ្រាន់តែចង់ឃើញស្នាមញញឹមរបស់គេតែប៉ុណ្ណោះ។
———
ឆាប់សុីញ៉េវាទៅ និងអាលបានចូលគេង នៅមានទៀតចាប់ពីពេលនេះទៅ យើងហាមអូនមិនអោយយំទៀតទេ យល់ទេ!?..» យុនហ្គី អង្អែលក្បាលរាងតូចតិចៗ ហើយក៏និយាយរៀបរាប់ មិនអនុញ្ញាតអោយក្មេងម្នាក់នេះយំទៀតឡើយ មើលចុះអីបន្តិចយំៗ មើលតែគេនេះជាមនុស្សអាក្រក់ណាស់ណាអញ្ចឹង

ពូ... ហេតុអីក៏វាច្រើនសន្លឹកខ្លាំងម្លេះ!? នៅមានឈ្មោះរបស់អូនទៀត ហេតុអីមិនប្រើត្រកូលPart!?» jimin សុីញ៉េលើក្រដាស់ទាំងអស់នោះអស់ជាច្រើនសន្កឹក តែក៏ប្រទាក់ភ្នែកនិង ក្រដាស់មួយសន្លឹក ដែលប្រើប្រាស់ឈ្មោះនិងនាមត្រកូលរបស់រាងក្រាស់ ដោលមានចំងល់ក៏សួរទៅកាន់មនុស្សចាស់ដែលអង្គុយក្បែរនោះ

ព្រោះអូនជាមនុស្សរបស់យើង ចាប់ពីយប់នេះទៅ អូនមិនមែន Park Jimin ទៀតទេ ហើយអូនក៏មិនមែនជាក្មេងកំព្រា រស់នៅក្នុងមណ្ឌលកុមារកំព្រាដូចមុនដែរ អូនជា Min Jimin ជាម្ចាស់តូចក្នុងភូមិគ្រឹះនេះយល់ទេ!? ឆាប់សុីញ៉េទៅយប់ជ្រៅហើយ នៅយប់ពេកអូនអាចនិងឈឺបានណា» យុនហ្គី សម្លឹងមុខក្មេងដែលសម្លឹងមកនាយទងកែវភ្នែកមូលធ្មេចបើកៗ ភ្លឺសៗមិនដឹងខ្យល់អីទាំងគ្រឹតក្នាញ់

បាទ...» រាងតូចច្រឡឹង ប្រែជាអៀនព្រៀន ស្រាប់តែងាកមុខចេញ គេចពីក្រសែភ្នែករបស់អ្នកចំពោះមុខ ហើយក៏សុីញ៉េបន្តលើឯកសារទាំងនោះទាល់តែអស់ ហើយក៏រុញអោយនាយកំលោះវិញ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now