💞សំណព្វចិត្តលោកម្ចាស់💞(95)

270 29 4
                                    

ក្រោយពីឡើងមកដល់ជាន់ខាងលើហើយជីមីននិងយុនហ្គីក៏បានចូលទៅខាងក្នុងដោយពេលនោះគឺជីនបានគេងលក់បាត់ទៅហើយ មិនចំលែកទេដែលជីនបានគេងលក់នោះ ក្រោយពីយំអស់កំលាំងអ្នកម៉ាក់ដែកតូចចិត្តតូចថ្លើមមុននេះក៏គេងលក់អោយមានអ្នកជាប្ដីនៅកំដរ។ ក្រោយពីលួងជីនអោយគេងហើយនោះណាមជុនក៏បានខលទៅលុបចោលការណាត់ជួបដៃគូជំនួញដូចជាយុនហ្គីមិនខុស ក្នុងមូលហេតុគេមិនអាចទុនជីនអោយនៅម្នាក់ឯងដូចលើកមុនទៀតឡើយ បើទោះមានកាប្រកែកគ្នាខ្លះៗមុននេះក៏ដោយ បើមិនព្រមអោយមានក្រុមអង្គរក្សទេ នាយស៊ូរទុកចោលការងាទាំងអស់មកមើលថែប្រពន្ធនិងកូនដោយខ្លួនឯង។

តុកៗ....» ណាមជិនសម្លឹងមើលមុខប្រពន្ធដែលទើបតែគេងលក់សុខៗក៏មានសម្លេងគោះទ្វាបន្ទប់បន្លឺឡើង មិនចាំយូរនាយក៏ទៅបើកទ្វាហើយក៏បង្ហាញអោយឃើញជីមីននិងយុនហ្គី

មកដល់ហើយ!? អូស!? លោកមីនក៏មកដែរឬ!? ចូលមកសិនមក» ណាមជុនលើកចញ្ចើមសួរ តែក៏មិនភ្លេចអោយពួកគេចូលមកខាងក្នុងដូចគ្នា

បាទពូជុន..» ជីមីនញញឹមមិនសូវសមដាក់ណាមជុន ហើយក៏ដើរអោបពោះដែលមានសភាពប៉ោងតិចៗដផរចូលដោយមានវត្តមានរបស់យុនហ្គីដើរឱបចង្កេះពីក្រោយ

ពូជុន នេះបងជីនកើតអី!?» ជីមីនដាក់បង្គុយលើសាឡុងចោលភ្នែកមើលទៅជីនដែលគេងលកៀនោះ ហើយក៏សួរទៅកាន់ណាមជិនពីអាការៈរបស់ជីន

គ្មានអ្វីទេជីនគ្រាន់តែគេងលក់ប៉ុណ្ណោះ នេះជីមីនមានអ្វីហេស៎!?» ណាមជុនសើចដាក់អ្នកជាប្អូនបន្តិច ក៏និយាយប្រាប់ ហើយក៏សួរនាំបន្ថែមទៀតព្រោះតែទឹកមុខរបស់ជីមីនដូចជាមិនសូវល្អសោះ

ពូជុន សុំទោសដែលធ្វើអោយពូនិងបងជីនឈ្លោះគ្នា » មិនបកស្រាយច្រើនជីមីនដឹងថា គ្រប់យ៉ាងមកពីខ្លួន ព្រោះតែមុននេះម៉ែដោះបាននិយាយប្រាប់អស់ហើយពីមូលហេតុដែលបានកើតឡើង

មិនមែនកំហុសអូនទេមីន...» ដៃមាំរបស់អ្នកជាប្ដីចាប់ក្រសោបស្មារបស់ប្រពន្ធ និយាយលួងលោមកុំអោយក្មេងគិតច្រើន ហើយនិងបន្ទោសខ្លួនឯង ព្រោះគ្រប់យ៉ាងមិនមែនកំហុសរបស់រាងតូចពិតមែន

សំណព្វចិត្តលោកម្ចាស់Tempat cerita menjadi hidup. Temukan sekarang