💞សំណព្វចិត្តលោកម្ចាស់💞(33)

801 58 2
                                    

ភាគ33

បុរសសង្ហារ រាងខ្ពស់ស្រលះ ឈរសម្លឹងមើលគ្រប់សកម្មភាពទាំងអស់របស់ក្មេងតូចជីមីន ទាំងញញឹមបិតមាត់មិនជិត មើលទៅដូចជាសប្បាយចិត្តណាស់

Zhang Jimin ទីបំផុតយើងរកប្អូនឃើញហើយ» សម្លេងមនុស្សម្នាក់បានបន្លឺឡើងតិចៗ ក្រោយពីឃើញរាងតូចចុះចេញពីក្នុងឡានដោយមានជំនួយពីរាងក្រាស់ នាយឈរញញឹមម្នាក់ឯងយ៉ាងរីករាយ សម្លឹងមើលកាយតូច ត្រូវរាងក្រាស់ដើរបណ្ដើរចូលមកក្នុងកម្មវិធី ភ្នែកទាំងមួយគូរដែលពោពេញទៅដោយក្ដីសង្ឃឹម ក៏បន្តសម្លឹងមើលរាងតូចច្រឡឹងមិនដាក់ភ្នែក លាយឡំនៅអារម្មណ៍រំភើប និងត្រេកអររកអ្វីប្រៀបមិនបាន

មិនយូរទេបងនិងយកអូនត្រឡប់ទៅវិញ ព្រោះមានមនុស្សម្នាក់ដែលរងចាំជួបអូនមករហូត ទោះគាត់មានក្ដីសង្ឃឹមត្រឹមតែ0.1% ក៏សង្ឃឹមថាឯងនៅមានជីវិតរស់ ហើយពេលនេះក្ដីសង្ឃឹមរបស់គាត់ក៏ក្លាយជាកាពិត ខ្វះតែបន្តិច បន្តិចទៀតប៉ុណ្ណោះ» នាយពោលចប់ក៏លើកវាញមកក្រេបបន្តិច ហើយក៏ដើរទៅរករាងតូចច្រឡឹងដែរគេតាមរកអស់រយះពេលយូរគួរសម។
បន្តិចទៀតនេះនាយនិងបានទទួលប្អូនប្រុសត្រឡប់ទៅផ្ទះវិញហើយ បើគ្រប់យ៉ាងទៅតាមអ្វីដែលខ្លួនគិត ជាពិសេសមនុស្សម្នាក់ដែលតែងតែទន្ទឹងរងចាំផ្លូវក្មេងប្រុសម្នាក់នេះ អស់រយះពេលជាង1ឆ្នាំហើយបន្ទាប់ពីគាត់ បានដឹងខ្លួនមកវិញ ដោយមិនព្រមបោះបង់ក្ដីសង្ឃឹមថាក្មេងម្នាក់នេះនៅរស់រៀនមានជីវិត

"Zhang Yuanke ហៅ Xu Kai ជាអ្នកជំនួញដ៏ល្បីប្រចាំប្រទេសចិន នាយមានក្រុមហ៊ុននៅក្នុងដៃ ទាំងក្នុងនិងក្រៅប្រទេស ដែលទាំងនេះគឺជាកាខិតខំព្រឹងប្រែងដោយនាយផ្ទាល់។ មកដល់ពេលនេះ Zhang Yuanke បានទទួលដំណែងជាម្ចាស់ក្រុមហ៊ុននៃ The Zhang Group បន្ទាប់ពីលោកម្ចាស់Zhang ដែលជាលោកតាមានវ័យជរា មិនអាចកាន់កាងារបន្តបាន គាត់ក៏សម្រេចចិត្តផ្ទេរដំណែងនេះមកអោយចៅប្រុសរបស់គាត់ តែអ្នកណាទៅដឹងទៅថានាយសង្ហារូបនេះ បានបដិសេធមិនព្រមទទួល នាយគ្រាន់តែយល់ព្រមកាន់ជាបណ្ដោះអាសន្នព្រោះ Xu Kai បានដឹងថាលោកពូរបស់ខ្លួនដែលជាកូនពៅរបស់លោកតា ក៏មានកូនប្រុសម្នាក់ដែរ ហើយនាយក៏និងកំពង់តាមរក ក្មេងប្រុសម្នាក់នោះដូចគ្នា
Zhang Yuanke (Xu Kai)ដឹងមកថាលោកពូនិងអ្នកមីងរបស់គេ ធ្លាប់រសនៅប្រទេសកូរ៉េ ទើបនាយឡើងមកប្រទេសកូរ៉េដើម្បីតាមរកក្មេងប្រុសម្នាក់នោះ។"

សំណព្វចិត្តលោកម្ចាស់जहाँ कहानियाँ रहती हैं। अभी खोजें