💞សំណព្វចិត្តលោកម្ចាស់💞(83)

472 53 3
                                    

ភាគ83

ក្រោយពីមកដល់បន្ទប់ធ្វើការហើយ យុនហ្គីបានដាក់កាយតូចស្ដើងរបស់ភរិយា អោយគេងលើសាឡុងដោយកាយវិការថ្នាក់ថ្នមខ្លាំងណាស់ ព្រោះតែរាងតូចទើបតែគេងបានបន្តិចប៉ុណ្ណោះ ណាកាលពីព្រឹកមិញជីមីនក៏ធ្វើទុកចាញ់ក្អួតឡើងទន់ខ្លួនទាំងព្រឹកប្រហាម ដល់អាហារពេលព្រឹកទៀតក៏រាងតូចមិនព្រមញុាំ ព្រោះតែចាញ់ក្អិនអាហារទាំងនោះខ្លាំងពេក ជីមីនញុាំតែស្រ្តបឺរីតែប៉ុណ្ណោះ អញ្ចឹងហើយទើបបានជារាងតូចឆាប់គេងលក់បែបនេះ 

លោកម្ចាស់ចា៎... នេះជាឯកសាដែលក្រុមអ្នកជំនាញ របស់យើង បានធ្វើការឆែកនិងស្វែងរកទិន្នន័យទាំងអស់ដែលបានព្យាយាមធ្វើការហែក ប្រព័ន្ធសុវត្ថិភាពភាពក្រុមហ៊ុយកទិន្នន័យសំខាន់ៗ កាលពីប៉ុន្មានខែមុន ហើយបើតាមពួកយើងឆែកនិងស៊ើបដឹងមកក្រុមនេះដូចជាទើបតែ បញ្ឈប់សកម្មភាពកាលពីសប្ដាហ៍មុនប៉ុណ្ណោះ ហើយសកម្មភាពដែលបង្ហាញលើកចុងក្រោយគឺនៅប្រទេសEngland..» នាងកញ្ញាជូលី បានដាក់ឯកសាទាំងអស់ម្ដងមួយៗអោយទៅរាងក្រាស់ពិនិត្យនិងបកស្រាយម្ដងមួយៗ ដោយនិយាយសម្លេងតិចៗខ្លាចថាបង្ករជាសម្លេងរំខានដល់ជីមីន

ហេតុអ្វីមនុស្សរបស់យើងទើបតែស៊ើបដឹងនៅពេលនេះ!? » ក្រោយពីស្ដាប់និងពិនិត្យមើលទិន្នន័យដែលកូនចៅស្រង់បានមកហើយ យុនហ្គីក៏សួបន្ថែមទៀតទៅកាន់ជូលី

រឿងនេះពួកយើងក៏មិនដឹងដូចគ្នាចាហ្វាយ តែកាលពីបីរខែមុន ពួកយើងបានស៊ើបនិងទទួលបានទិន្នន័យដូចគ្នា គ្រប់យ៉ាងវាដូចជាការៀបចំ ហើយកាទទួលបានក៏មានទីតាំងខុសៗ ទើបតែមួយខែនេះទេ ដែលពួកយើងអាចស្រង់ទិន្នន័យនេះបានជាក់លាក់ ក្រោយលោកវីលៀមស្លាប់ចាហ្វាយ!...» ខេន ក៏បានរៀបរាប់យ៉ាងលំអិតប្រាប់ទៅរាងក្រាស់ ព្រោះវាក៏ពិតមែន រាល់លើកដែលទទួលបានពត៌មានចេញមកគឺពត៌មានមិនដូចគ្នាទិន្នន័យចេញមកក៏ខុសទីតាំង ចល័តគ្រប់កន្លែងទើបធ្វើអោយពួកគេមិនអាចស្វែងរកជនបង្ករបាន ឈ្មោះក៏ចេញមកខុសៗគ្នា និយាយរួមកន្លងមកពួកគេទទួលបានទិន្នន័យគឺក្លែងក្លាយទាំងអស់ តែលើកនេះគឺពិត

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now