💞សំណព្វចិត្តលោកម្ចាស់💞 (5)

1.1K 74 0
                                    

ភាគ5

ទេសភាពទីក្រុងនាពេលព្រឹកព្រលឹមពិតជាស្រស់ស្អាតម្យ៉ាងដែរ ព្រោះតែមានសម្លេងឡានម៉ូតូបើកបរឆ្លងកាត់ទៅមក យ៉ាងសកម្មអមជាមួយអគាធំតូចជាច្រើន តាមសក្ដានុពលនៃសេដ្ឋកិច្ចរបស់ប្រទេសនៃ។ មើលចធ្មេចបើកៗរយះពេលមួយសប្ដាហ៍ក៏បានកន្លងហួសបាត់ទៅហើយ ពិតជាលឿនមែនទែន ពេលនេះកម្លោះតូចជីមីនរបស់យើងក៏បានរស់នៅទីក្រុងដ៏ល្អឯកនេះរយះពេលមួយសប្ដាហ៍ដូចគ្នា តែថាតើការរស់នៅជាមួយមនុស្សដែលមិនស្គាល់គ្នាទាល់តែមានវានិងល្អប្រសើរបានកំរិតណាដែរទៅ!?

អេ.... ប្អូន! ជួយយកកាហ្វេរអោយខ្ញុំលឿនបន្តិចមក» ភ្ញៀវនៅក្នុងហាង ស្រែកនកម្លោះតូចព្រោះតែគេមករងចាំយូរណាស់ហើយដែរ ហេតុអ្វីក៏កាហ្វេររបស់គេនៅមិនទាន់បានទៀតបែបនេះ!? មើលចុះជិតមួយម៉ោងទៅហើយ

បាទបងសូមចាំបន្តិចបាទ ព្រោះថាថ្ងៃនេះមានភ្ញៀវច្រើនជាងធម្មតា ទើបមានកាយុឺតយ៉ាវបែបនេះ ខ្ញុំសូមអភ័យទោសផងបងប្រុស» ជីមីនធ្វើការឱនគោរពភ្ញៀវនិងសុំទោសចំពោះការយុឺតយ៉ាវរបស់ខាង ដែលបំរើភ្ញៀវមិនបានល្អ ព្រោះថាមិនដឹងយ៉ាងម៉េចទេរយះពេលមួយសប្ដាហ៍មកនេះក្នុងហាងពិតជាមានមនុស្សច្រើនពិតមែន មិនមែនគ្រាន់តែភ្ញៀវមកញុាំនោះទេ នៅមានការវិចខ្ចប់ទៀតផង។
គ្រប់គ្នាក្នុងហាងសុទ្ធតែរវល់ពេលខ្លះក៏មិនបានញុាំបាយផង សូម្បីតែជីនក៏ចុះមកជួយដែរ

បាទមិនអីទេ តែថាលើកនេះខ្ញុំសុំហើយណាប្អូនព្រោះខ្ញុំមកក៏យូរគួសមដែរ ម្យ៉ាងខ្ញុំជាម៉ូយប្រចាំផង» គាត់ឃើញក្មេងមើលទៅដូចជាហត់ខ្លាំងណាស់ដែរ គាត់ក៏មិនបានថាអ្វីខ្លាំង គ្រាន់តែសមជុំក្រោយនេះជាវេនគាត់ព្រោះថា គាត់មកអង្គុយរងចាំយូរដូចគ្នា

បាទបងបាទ ចាំខ្ញុំរៀបចំអោយ អរគុណណាស់ដែលមិនខឹងចំពោះកាយុឺតយ៉ាវក្នុងកាបំរើសេវាកម្មរបស់ហាងពួកខ្ញុំ» នាយល្អិតនិយាយទាំងញញឹមមិនដឹងនិងភ្ញៀវហើយនៅអរគុណគេបន្ថែមទៀត សម្រាប់កាបំរើមិនបានឌិតដល់ធ្វើអោយមានការងចាំយូរយ៉ាងនេះ

ជីមីន! កាហ្វេរភ្ញៀវតុលេខ13រួចហើយ» ជីន ស្រែកហៅអាល្អិតអោយយកការហ្វេមកអោយភ្ញៀវ ញញឹមសម្លឹងទៅប្អូន

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now