P2:ខ្លាច!

6.6K 501 6
                                    


« ហុីៗហុី..... »

« អស់អីហើយ » លោក ចនស៊កដៃយកបងរុំរបួសមកបិទនៅចំណុចនោះ ដើម្បីការពាកុំអោយមានធូលីចូល

« ថេយ៍ថេយ៍ឈប់យំទៅ..! តែយំទៀតលែងស្អាតហើយ »

« ហ្អឹកៗ.....ថេយ៍ថេយ៍ឈប់យំហើយ ហ្អឺកៗ » នាយតូចនិយាយបណ្ដើរ ស៊កដៃម្ខាងជូតទឹកភ្នែកចេញបណ្ដើរ

« ថេយ៍ថេយ៍ស្ដាប់បង្គាប់។ថេយ៍ថេយ៍ខឹងបងគុកគីទេ » លោក ចន ពោលសួរនាយតូចល្អិតតិចៗ!ពេលនេះអស់ពីជេយ៉ុងហើយ..!គាត់អាចមើលដឹងចិត្តកូនប្រុសគាត់! គេបន្ទោសថេយ៍ថេយ៍ណាស់ គេខឹងថេយ៍ថេយ៍ណាស់ !តែគាត់នឹងព្យាយាមលួងលោមនាយកម្លោះតូចកុំអោយខឹងស្អប់ប្អូន ។ពួកគេត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក!វាជាអ្វីដែលជេយ៉ុងចង់បាន....

« ថេយ៍ថេយ៍អត់ខឹងទេ » នាយតូចក្រវីក្បាលអោយតតាត់ទៅមនុស្សចាស់ បញ្ជាក់ថាគេអត់បានខឹងស្អប់នាយកម្លោះទេ ! គេនៅតែជាបងប្រុសដ៏ល្អសម្រាប់ខ្លួនជានិច្ច។

« ថេយ៍ថេយ៍ចង់លេងបាល់ទៀតទេ? »

« អត់ទេ..ថេយ៍ថេយ៍ឈប់លេងហើយ ខ្លាចបងគុកគីខឹង ថេយ៍ថេយ៍ទៅមើលតុក្កតាវិញ »

« បាទ៎...ទៅចុះ » នាយតូចល្អិតថាហើយក៏លោតចុះពីលើសាឡុង ទាញតេឡេទូរទស្សន៍ចុចរកបុស្តិ៍តុក្កតា រីឯលោក ចនក៏ដើរទៅបន្ទប់សៀវភៅវិញ។

                     ៚ក្រាក៚

« គេរត់ទៅបាត់ហើយ មិនដឹងសំងំពួនយំឯណាទេ » ម្ដាយលោកចនពោលទាំងបារម្ភពីនាយកម្លោះតូច

« ម៉ាក់រកគេមិនឃើញសោះ »

« ម៉ាក់ទុកពេលអោយគេយំអោយអស់សិនទៅ ពេលគេធ្វើចិត្តបានគេមកវិញហើយ » លោក ចនពោលទៅកាន់អ្នកជាម្ដាយ  ព្រោះគាត់ស្គាល់ចរិតជុងហ្គុកច្បាស់ តែគេខឹងស្អប់ហើយ គេត្រូវប្រើពេលវេលាដើម្បីរំងាប់អារម្មណ៍ តែបើទៅឆាឆៅគេ ប្រៀបដូចជាយកសាំងមកចាក់បន្ថែមយ៉ាងចឹង

« អឹម »

              ꧁តុអាហារ꧂

កម្លោះតូចគុកគី ញុំាបានមួយៗទាំងមិនខ្វល់ពីនាយតូចថេយ៍ថេយ៍ដែលព្យយាមចាប់ម្ហូបអោយគេ គេមិនព្រមញុំាខ្លួនឯងទេ គិតតែពីចាប់ម្ហូបនេះម្ហូបនោះ អោយកម្លោះតូចជុងហ្គុករហូត

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now