P 52: តាមបែបនេះមិនធុញទេឬយ៉ាងមិច??

3.7K 341 32
                                    

  ដោយសារតែខ្លាចជុងហ្គុកសួរនាំច្រើនថេយ៍ក៏បួញមាត់ជញ្ជក់សម្លេងមកតិចៗហាក់ចង់អោយនាយភ្លេចសំណួរនេះ ។

« ឡប់ទេឬយ៉ាងមិច?? »

« ហ្អឹម..... ហឹកៗ លោកប្ដី » ជុងហ្គុកឯណេះស្ទើរតែឈឺក្បាលនឹងសម្ដីគេនិយាយទៅហើយ មិនដឹងជាហឹកៗស្អីទេ!!! ។

« បានហើយៗ គេងទៅ » ជុងហ្គុកក៏ប្រលែងដៃតូចៗរបស់ថេយ៍ បើអោយនិយាយគ្នាទៀតធានាថានាយនឹងឡប់តាមមិនខាន!! រួចក៏ដើរទៅរកគ្រែទម្រេតខ្លួនគេងវិញ រីឯថេយ៍ក្រោយមានសេរីភាពចេញពីការជម្រិតសួររបស់នាយបែបនេះក្នុងចិត្តត្រេកអរជាខ្លាំងមុននឹងដើរទៅបិទភ្លើងបន្ទប់រួចក៏ឡើងទៅគេងតាមក្រោយ ។

ថ្ងៃថ្មីបានឈានមកដល់បន្ទាប់ពីស្រុះស្រូបអាហារពេលព្រឹករួចរាល់ហើយជុងហ្គុកក៏ទៅត្រូវទៅធ្វើការដូចរាល់ដង ចំណែកឯថេយ៍គេក៏មិនបាននៅស្ងៀមដែរធម្មតាគេតែងតែទៅផ្ទះធំប៉ុន្តែថ្ងៃនេះដាច់ខាតត្រូវតែធ្វើរឿងមួយ ។

[ S K I P : ផ្សារទំនើប ]

  ជុងហ្គុកនៅក្នុងផ្សារទំនើបកំពុងតែដើរជាមួយមនុស្សស្រីម្នាក់ដែលគេក៏ធ្លាប់ឃើញថ្ងៃមុនដែរ ធ្វើអោយថេយ៍ឃើញហើយផ្ដើមភ័យខ្លាច ។

« បាទអរគុណហើយ »

« បាទ មិនអីទេ »

ថេយ៍នៅជ្រុងម្ខាងសម្លឹងគ្រប់សកម្មភាព យ៉ា....!! ការពិតនាយមកជួបភ្ញៀវនោះទេ ប្រហែលជាខ្លួនយល់ច្រឡំហើយ ។

« អ្ហា..... ថេយ៍ ហេតុអីក៏នៅទីនេះ?? » ប៊ែលនិងគ្នីគ្នាក៏ដើរមកដល់ស្រដីទៅមនុស្សដែលឈរអឺតឡឺមៗនៅកន្លៀតនេះ ថេយ៍ក៏ងាកទៅមើល ។

« ហេតុអីមកទីនេះមិនប្រាប់យើង?? »

« គឺយើងមកទិញរបស់បន្តិចបន្តួចហើយក៏ទៅវិញហើយ »

« ទិញអីឬ?? ប្រញាប់ទៅយ៉ាងនេះហ្ហេស?? ដើរទិញអីជាមួយយើងសិនមក » នាងថាហើយក៏ចាប់អូសដៃថេយ៍ទាំងមិនបានស្ដាប់ចម្លើយគេថាចង់ទៅជាមួយពួកនាងឬក៏អត់នោះ សំខាន់ឃើញហើយត្រូវតែអូសមកអោយបាន ។

« អ្ហា.....!!! តែ » ខណៈដែលភ្នែកងាកទៅសម្លឹងជុងហ្គុកនិងស្រីម្នាក់នោះទាំងស្ដាយជាខ្លាំង បើពួកនាងចាប់អូសគេមកបែបនេះមិចនឹងអាចដើរតាមពួកគេទាំងពីរនាក់នោះបានទៀតទៅ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now