P 38 : បាត់កន្លះខែទៅកោះជេជូអ៊ីចឹងឬ??

4.2K 358 19
                                    


   បន្ទាប់ពីឈរមើលអស់ចិត្តហើយ ថេយ៍ក៏ងាកមកមុខមកមើលពួកគេទាំងពីរនាក់វិញ ជុងហ្គុកនិងដេវីតក៏រហ័សធ្វើធម្មតាវិញ ព្រោះតែអម្បាញ់មិញពួកគេក៏អឺតឡើមៗបន្តិចដែរ ។

« ថេយ៍ គិតយ៉ាងមិច?? រឿងត្រឡប់ទៅផ្ទះជាមួយបងវិញនោះ?? » ដេវីតក៏ដើរមកក្បែរគេ ។

« ប្រាប់ហើយថាមិនទៅ នៅសួរទៀត » ជុងហ្គុកក៏និយាយឡើង ។

« ឯងជាអ្នកថាមិនទៅ តែថេយ៍នៅមិនទាន់ថាចង់នៅទីនេះបន្តទេ »

« អ៊ីចឹងក៏សួរគេទៅ ចង់នៅឬចង់ទៅ?? »

« ថេយ៍គិតយ៉ាងមិច?? ចង់នៅទីនេះបន្ត ឬ ចង់ត្រឡប់ទៅវិញ?? »

« គឺ...... »

« ចាំបងរៀបចំឥវ៉ាន់សិន~~ »

« បើរៀបឥវ៉ាន់ហើយ ទៅវិញខ្លួនឯងទៅ »

« យើងមិនទាន់និយាយចប់ទេ »

  « បានហើយ ខ្ញុំនឹងទៅវិញ »

« ពិតមែនឬ?? »

« អឹម » ថេយ៍ក៏ងក់ក្បាលតិចៗ ។

« អ៊ីចឹង បងទៅរៀបចំឥវ៉ាន់សិនហើយ ចាំបងមកទទួលវិញ » ថេយ៍ក៏ញញឹមងក់ក្បាល ដេវីតក៏ដើរចេញទៅទាំងត្រេកអរ តែបើក្រឡែកមកមើលជុងហ្គុកឯណេះវិញបែរជាជាឈរអោបដៃធ្វើទឹកមុខមាំទៅវិញ ។

« បងប្រុស » ថេយ៍ហៅជុងហ្គុកយ៉ាងណាក៏គេមិនងាកមក ច្បាស់ណាស់ថាគេកំពុងតែខឹងនឹងខ្លួន ទើបថេយ៍ក៏សម្រេចចិត្តដើរទៅតាម ។

« បងប្រុស »

« មកហៅធ្វើស្អី ទៅជាមួយវាទៅ »

« តែ... ចុះបងប្រុសនោះ មិនត្រឡប់ទៅវិញទេឬ??? »

« .... » ជុងហ្គុកមិនមាត់ ។

« បងប្រុសត្រឡប់ទៅដែរទៅណា៎ »

« ..... » ស្ងាត់ ។

« បើបងប្រុសមិនទៅ ខ្ញុំទៅវិញជាមួយគាត់តែពីរនាក់ក៏បាន »

« .... » ជុងហ្គុកមិនតបត តែក៏ដើរទៅបើកទូខោអាវ គេមិនបណ្ដោយអោយទៅតែពីរនាក់ដាច់ខាត!! ។

« សម្រេចថាបងប្រុសព្រមត្រឡប់ទៅវិញហើយ អ៊ីចឹងខ្ញុំសុំទៅរៀបចំឥវ៉ាន់ខ្លួនឯងសិន » ថេយ៍តបទាំងសប្បាយចិត្ត ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now