P 30 : ឬក៏គាត់ទុកខ្ញុំចោល

4.5K 374 35
                                    


[ ថ្ងៃថ្មី ]

ពួកគេបណ្ដើរគ្នាដើរតាមឆ្នេររហូតដល់ពួកគេឡើងមកផ្លូវខាងលើ ដើម្បីទៅរកម្ចាស់ផ្ទះលំហែក្នុងការទាមទារសោរនោះម្តងទៀតត្រឡប់ ហើយម្យ៉ាងដោយសារតែជុងហ្គុកមិនចង់គេងសាឡុងផង ។

« យកឯងដើរតាមនេះ ហ៊ានតែលួចរត់សុំជំនួយឯងប្រាកដថាយើងនឹងធ្វើយ៉ាងមិចជាមួយឯងហើយ » ដោយសារតែខ្លាចគេមិនលះបង់ក្នុងការចាកចេញពីទីនេះ ហើយលួចសុំជំនួញពីអ្នកនៅទីនេះតាមផ្លូវមិនអោយនាយដឹង ជុងហ្គុកក៏បកប្រយោគគម្រាមទៅមុន ។

  មកដល់មុខផ្ទះអ្នកជិតចាងគាត់ក៏ប្រាប់ថាម្ចាស់ផ្ទះបាននាំគ្នាទៅលេងបងប្អូននៅឯសេអ៊ូលដ៏ទៅមួយអាទិត្យបាត់ទៅហើយ ។ ពួកគេក៏នាំគ្នាដើរបង្ហួសទៅផ្សារក្រែងលថាថេយ៉ុងគេត្រូវការអ្វី ព្រោះតែនាយមិនបណ្ដោយអោយគេទៅវិញលឿនយ៉ាងនេះទេ ។

  បន្ទាប់ពីដើរទិញអីរួចរាល់ហើយ ពួកគេទាំងពីរក៏ត្រឡប់មកបន្ទប់វិញ ។

« ធ្វើស្អី?? » ជុងហ្គុកដែលទើបតែស្លៀកពាក់រួចរាល់ដើរចេញពីបន្ទប់ទឹកស្រដីឡើង ធ្វើអោយថេយ៍ភ្ញាក់ព្រឺត

« គឺ.... មិនមែនចង់រត់ទេ ខ្ញុំចង់បើកសោរចេញពីបន្ទប់នេះប៉ុណ្នោះ »

« អោយមកនេះ » ថេយ៍ក៏ហ៊ុចដុំថ្មនោះអោយនាយ ជុងហ្គុកគ្រាន់តែទម្លាក់មួយកម្លាំងដៃសោះ បង្កាន់ដៃគន្លឹះក៏ស្រាប់តែបាក់ធ្លាក់មកតែម្ដង ។ ឃើញបែបនេះថេយ៉ុងសប្បាយចិត្តណាស់ ដោយអរពេកក៏ស្ទុះទៅអោបអ្នកជាបងប្រុស ជុងហ្គុកឯណេះឡើងមុីងមាំងព្រោះតែតាំងពីតូចដល់ធំ ជាពិសេសតាំងពីគេចាកចេញទៅមានតែរាងចំណាស់ប៉ុណ្នោះដែលធ្លាប់អោបគេ ។  ជុងហ្គុកបម្រុងនឹងលើកដៃអោបតបតទៅវិញតែភ្លាមនោះគេស្រាប់តែភ្ញាក់អារម្មណ៍ឡើងមក មុននឹងក្រលាស់ខ្លួនចេញពីការអោបរបស់គេ ។

ថេយ៍មិនដឹង ហើយក៏ដើរចេញពីបន្ទប់គេងនេះក្នុងចិត្តក៏ចង់វាយបំបែកច្រកចេញចូលធំដែរ តែខ្លាចជុងហ្គុកអាចនឹងខឹងគេ ។

  [ SKIP ]

   ជុងហ្គុកអង្គុយមើលថេយ៉ុងធ្វើម្ហូបក្នុងផ្ទះបាយ មិនគិតសោះថាគេអាចធ្វើបាន តែពេលគេលើកមកដាក់លើតុរឹតតែស្រង៉ាកចិត្តនឹងគួរអោយអស់សំណើច ការពិតគឺចៀនពងទាសោះ នេះសូម្បីតែគេក៏ចេះធ្វើដែរ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now