បន្ទាប់ពីឈរសម្លក់សម្លឹងទិដ្ឋភាព ស្រូបខ្យល់បរិយាកាសស្រស់ស្រាយ រងចាំដល់ទូកឡើងមកដល់ច្រាំងថ្ងៃត្រង់ទៅហើយ លោកអ៊ុំចិត្តល្អនោះមុននឹងអោយពួកគេចុះទៅក៏បានអោយត្រីសមុទ្រស្រស់ពីរ-បីក្បាលថែមទៀតផង ។ ថេយ៍បានសុំជុងហ្គុកទៅផ្សារម្ដងទៀត ដោយហេតុថាត្រូវទិញកូនកែវតូចមួយដាក់ត្រីលម្អទាំងនោះ ហើយក៏ចង់ទិញរបស់លម្អតូចៗសម្រាប់ជាទីជម្រកលាក់បំពួនពួកកូនត្រីក្នុងកែវនោះផងដែរ មានទាំង ដុំក្រួសតូចធំជាច្រើន ផ្កាយសមុទ្រ សំបកងាវ សំបកខ្យង មិនត្រឹមតែប៉ុណ្នោះនៅអាចសុំគេទិញកូនត្រី ថែមប្រាំពីរក្បាលថែមទៀតផង ។ អាងតែមិនមែនជាលុយរបស់ខ្លួន ថេយ៉ុងទិញត្រីលម្អសុទ្ធតែប្រភេទខុសគ្នាទាំងអស់ ហើយមួយក្បាលៗមិនមែនថោកឯណា មានសុទ្ធតែ Clown loach , Golden angelfish, Scribbled angelfish, clarion angelfish,purple tang, Royal angelfish , Copperband butterflyfish មួយប្រភេទ មួយក្បាល ជុងហ្គុកឯណេះ ដូចអង្គរក្សទៅហើយ ដើរយួរល្មមមកដល់ផ្ទះវិញ ។ ( បំផ្លាញលុយប្ដីខ្ទេច🌚 )ក្រោយដាក់ដុំក្រួស ផ្កាថ្ម ផ្កាយសមុទ្រ សំបកខ្ចៅខ្យងនោះចូលហើយ ថេយ៍ក៏ដាក់ទឹកបញ្ចូល រួចហើយក៏ស្រង់កូនត្រីទាំងដប់ក្បាលនោះ ចូលទៅខាងក្នុងនោះ អោយពួកវាហែលប្រដេញគ្នាចុះឡើង ប្រសាចពេញកូនកញ្ចក់តូចនោះ គេមើលទាំងញញឹមញញែម ។
« នែ គិតចង់ឈរមើលវាយូរទៀតទេ នេះ ត្រី យកទៅធ្វើម្ហូប » ជុងហ្គុកក៏លើកត្រីស្រស់ប៉ុន្មានក្បាលនោះអោយគេ ថេយ៍ក៏ធ្វើមុខស្ញូញស្ញាញ អោយយកត្រីទៅធ្វើម្ហូបយ៉ាងមិច?? ពិតជាញញើតណាស់ គ្រាន់តែឃើញភ្នែកវាក៏ស្លុតអាណិតទៅហើយនោះ ហើយមួយទៀតគេមិចនឹងចេះធ្វើទៅ ។
« ខ្ញុំ.... មិនចេះធ្វើម្ហូបទេ »
[ SKIP ]
មិនដល់ថាយកគេមកកោះជេជូនេះដើម្បីអោយគេលំបាក ឬក៏អោយលំបាកខ្លួនទេ បើស្អីក៏មិនចេះធ្វើបែបនេះ សូម្បីតែកាន់កាំបិតអោយយកត្រីទៅធ្វើម្ហូប ក៏មិនហ៊ានធ្វើដែរនោះ ។
« ប្រយ័ត្នយើង យកពួកវាទៅប្រលែងក្នុងសមុទ្រវិញបាត់ទៅ » ថេយ៍កាលដែលឮបែបនេះ ក៏រហ័សងាកមកមើលភ្លែត ។
« បងប្រុសធ្វើអីឬ?? »
« នេះមិនឃើញទេហ្អេស ថាយើងកាន់អី » គេក៏ងាកទៅមើលដៃនាយ កំពុងកាន់វែកឆាឬ???
YOU ARE READING
សំណងស្នេហ៍ ( ចប់ )
Romance_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស្រឡាញ់ប្រែជាស្អប់ «ថេយ៍ថេយ៍អោយគុកគីណា..» _ការវិលត្រឡប់មកវិញរបស់គេ ធ្វើអោយអតីតកាលដែលកប់ជ្រៅក្នុងចិត្តផ្ទុះឡើងម្តងទៀត #ហេតុអីទុកគេចោល #ដរាប...