« សឺត...... អូយ៎ » នាយកម្លោះដែលអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវ ស្រែកឡើងក្រោយជាតិអាល់កុលចូលទៅក្នុងមុខរបួស វាដូចជាចុកៗ ស្កៀបៗ ។ ដោយសារខាងសាលាបានខលមកអ្នកផ្ទះទើបលោកចន ប្រាប់អោយកូនចៅគាត់ទៅទទួលនាយកម្លោះទៅភូមិគ្រឹះ« សូមទោស៎ អ្នកប្រុស »
បន្ទាប់ពីលាងរបួសរួចរាល់ នាយកម្លោះមិនដឹងថាត្រូវធ្វើអីទេ មានតែមើលទូរស័ព្ទ និង លេងហ្គេមប៉ុណ្នោះ ព្រោះនៅផ្ទះគ្មានអ្នកណាលេងជាមួយគេទៀតទេ ហើយម៉្យាងគេចុះពីរៀនមុនម៉ោង ។ លោក ចន ដើរចូលទៅខាងក្នុងភូមគ្រឹះ ឃើញនាយកម្លោះកំពុងអង្គុយមើលទូរស័ព្ទធ្វើប្រងើយ គាត់ក្រវីក្បាលតិចៗ មុនដើរឡើងទៅបន្ទប់ កូនម្នាក់នេះកែលែងឡើងហើយ អោយទៅរៀន បែរជាទៅមានរឿងវៃគ្នាជាមួយគេ ហើយអ្វីដែលសំខាន់វៃគ្នាតែជាមួយដេវីតហ្នឹងឯង មិនដឹងថាចូលទីចាត់ការសាលាអស់ប៉ុន្មានដងហើយទេ បើច្រើនម្លឹងៗ
ក្រឡែកមកមើលនាយល្អិតវិញម្ដង ថ្ងៃនេះលោកយាយនឹងនាំគេទៅសាលារៀនថ្មី ទៅជួបមិត្តភក្ដិថ្មីៗ ចឹងហើយគេត្រូវងើបពីព្រឹក ដើម្បីរៀបចំខ្លួនទៅចុះឈ្មោះចូលរៀន ។
បន្ទាប់ពីបញ្ជូននាយល្អិតទៅចុះឈ្មោះចូលរៀនរួចហើយ គាត់ក៏នាំនាយល្អិតមកញុំាអីក្នុងភោជនីយដ្ឋានដ៏ប្រណិតនិងទំនើបមួយ ដែលបិទបាំងដោយផ្ទាំងកញ្ចក់ធំមួយអាចមើលឃើញទីក្រុង និង រូបភាពពីខាងក្រៅបាន ។ ក្រោយមកទៀតគាត់ក៏នាំនាយល្អិតដើរលេងពីកន្លែងមួយទៅកន្លែងមួយ សម្លេងសើច ស្នាមញញឹមបានលេចឡើងលើផ្ទៃមុខស្រស់ស្អាតរបស់គេ ធ្វើអោយអ្នកដែលបានឃើញ ក៏ញញឹមតាមគេដោយមិនដឹងខ្លួន ។
————
#15ឆ្នាំកន្លងផុតមក.....នាយតូចដែលគេចំណាំបានថាជានាយល្អិតលើកមុននោះ ពេលនេះគេធំពេញរូបពេញរាងហើយ ។ ឆ្នាំនេះគេមានអាយុ21ឆ្នាំហើយ ហើយក៏បានបញ្ចប់សញ្ញាប័ត្រហើយផងដែរ ។ ជើងស្រឡូនកំពុងតែបោះជំហានដើរទៅមុខមួយៗតែញាប់ៗ កំពុងតែដើរតាមផ្លូវសុខៗក៏មានកង់មួយមកចាប់ហ្វ្រាំងឈប់ពីមុខគេ ថេយ៉ុងស្រាប់តែឈប់ជំហានបន្តិច មុននឹងដោះកាសចេញពីត្រចៀក រួចងាកទៅរកម្ចាស់កង់
YOU ARE READING
សំណងស្នេហ៍ ( ចប់ )
Romance_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស្រឡាញ់ប្រែជាស្អប់ «ថេយ៍ថេយ៍អោយគុកគីណា..» _ការវិលត្រឡប់មកវិញរបស់គេ ធ្វើអោយអតីតកាលដែលកប់ជ្រៅក្នុងចិត្តផ្ទុះឡើងម្តងទៀត #ហេតុអីទុកគេចោល #ដរាប...