P 74 : បាត់ការចងចាំ

4.9K 395 51
                                    

ឡានពេទ្យបើកយ៉ាងប្រញាប់មកដល់មន្ទីរពេទ្យ មុននឹងរុញនាយទៅបន្ទប់សង្រ្គោះបន្ទាន់ ជុងហ្គុកដេកសន្លប់ស្ដូកស្ដឹងនៅលើ សុទ្ធតែឈាម ជាពិសេសសនៅថ្ងាសដោយសារតែប៉ះនឹងរបស់ធ្ងន់ ។

រាងចំណាស់ក្រោយពេលដែលបានដឹងរឿងនេះមានការភិតភ័យជាខ្លាំងប្រញាប់ប្រញាលមកមើលទាំងអន្ទះអន្ទែង ធ្លាប់តែមិនអី ប៉ុន្តែពេលនេះបែរជាមកជួបគ្រោះថ្នាក់បែបនេះទៅវិញ ។

  ម្ចាស់ក្រុមហ៊ុនល្បីល្បាញសង្ហារវ័យក្មងជាប្រធានបទយ៉ាងក្ដៅគគុក មានអណ្ដាតភ្លើងឆាបឆេះពេញទាំងនោះដោយសារតែគេបើកលឿនពេក បានចេញពេញទីក្រុង ។ ម្នាក់ៗសុទ្ធតែភ័យព្រួយនឹងនាយទាំងអស់ ។

ថេយ៍ដែលអង្គុយលេងទូរស័ព្ទគ្រាន់តែឮពត៌មាននេះភ្លាមស្រាប់តែធ្លាក់ទូរស័ព្ទចេញពីដៃ ភ្នែកក៏ចាប់ផ្ដើមផ្សារមកតិចៗរកកលចង់យំ អណ្ដាតទន់ល្អូកក៏ប្រែជារឹងគាំងក្រលាស់មិនចេញ មិចនឹងអាចទៅរួច គេមិនទេត្រូវទេ?? រូបភាពមនុស្សដែលខ្លួនស្រលាញ់សន្លប់ស្ដូកប្រឡាក់ឈាមត្រូវឡានសង្គ្រោះបន្ទាន់នាំយកទៅមន្ទីរពេទ្យយ៉ាងប្រញាប់ បានចូលមកវាយលុកក្នុងខួរក្បាលរបស់គេ ពេលនេះមានតែនាយម្នាក់ប៉ុណ្នោះ ។

[ S K I P ]

អស់រយៈពេលច្រើនម៉ោងកន្លងផុតទៅ គ្រូពេទ្យក៏ដើរចេញពីបន្ទប់មកប្រាប់អាការៈរបស់អ្នកជម្ងឺដល់សាច់ញាតិ ។

« គឺថាអ្នកជម្ងឺហូរឈាមមកច្រើន កំពុងតែខ្វះឈាម ប៉ុន្តែមិនអីទេខាងមន្ទីរពេទ្យយើងកំពុងតែរៀបចំហើយ » គាត់តបឡើង ប៉ុន្តែវាក៏ជាអាការៈពិតរបស់អ្នកជម្ងឺ គាត់ញញឹមបន្តិចមុននឹងដើរចូលទៅខាងក្នុងវិញព្រោះតែជំនួយបានមកដល់ហើយ ។

កន្លែងដែលពួកគេរស់នៅមានពេលវេលាខុសគ្នាដោយនៅប្រទេសបារាំងដកចំនួន 5 ម៉ោង ក្រោយដឹងដំណឹងជុងហ្គុកថេយ៍ក៏ប្រញាប់មកពេលដែលគេចេញថ្ងៃនៅឡើយទេ ប៉ុន្តែពេលដែលគេមកដល់គឺយប់ម៉ោង 8 ទៅហើយ ។

« ប៉ា » ថេយ៍បន្លឺឡើងហៅរាងចំណាស់ទាំត្រហេបត្រហបដោយសារតែភ័យ គាត់ក៏ងាកមក ក្នុងចិត្តប្រែជាត្រេកអរក្រោយឃើញវត្តមានថេយ៍ព្រមត្រឡប់មកវិញ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now