P 17 : អ្នកទាំងពីរមើលទៅដូចជាសង្សារនឹងគ្នាយ៉ាងអ៊ីចឹង

6K 451 4
                                    

 
រស្មីចែងចាំងបំភាយមកប៉ះនឹងបន្ទប់ថេយ៉ុងឆ្លុះតាមផ្ទាំងកញ្ចក់ ត្របកភ្នែកកម្រើកឡើងតិចៗដើម្បីអោយសុំានឹងបរិបទជុំវិញខ្លួន ។

បន្ទាប់ពីរៀបចំងូតទឹកស្លៀកពាក់រួចរាល់ហើយ ថេយ៉ុងក៏ដើរចុះមកខាងក្រោម តែគ្រាន់តែថ្ងៃនេះ គេបែរជាពាក់មួក( Beret hat ) ពណ៌ក្រហមទៅវិញ តែមើលទៅរឹតតែទាក់ទាញនឹងគួរអោយស្រលាញ់ ។

« បែកថ្ងាសមែនទេ បានជាពាក់មួក?? » មកដល់ខាងក្នុងឡាន ជុងហ្គុកក៏និយាយឡើង ស្របនឹងដៃកំពុងតែទាញខ្សែក្រវាត់ឡាន ។ ថេយ៉ុងក្រោយឮហើយក៏ងាកទៅមើលគេ មែនហើយ!! ថ្ងាសគេពិតជាបែកមែន តែមិនមែនដល់ថ្នាក់បែកចេញឈាមទេ តែវាជាំក្រហមក្រម៉ៅមួយដុំ សក់បាំងមិនជិត ទើបលើកមួកនេះមកពាក់ផ្អៀងវាអោយធ្លាក់ចុះបន្តិច ។

« គឺថ្ងៃដែលបងប្រុសអូសខ្ញុំចេញពីហាង មកដល់ផ្ទះក៏ចាប់ហ្រ្វាំងឡានខ្លាំងៗ បុកថ្ងាសហើយក៏ជាំបន្តិច »

« ចាំបាច់បកស្រាយក្បោះក្បាយម្លេះ??នេះចង់ថាយើងខុសហ្អេស?? »

« មិនមែនទេ »

ជុងហ្គុកដោយខ្ចិលនិយាយច្រើនក៏បង្វែរចង្កូតឡានជិះចេញទៅ គេមិនខ្លាចទេ រឿងបើកឡានលឿនដូចហោះនោះ តែពេលព្រឹកបែបនេះផ្លូវស្ទះទើបគេមិនអាចជិះលឿនបាន ។

[[ ក្រុមហ៊ុន ]]

ឡានស៊េរីទំនើបក៏ត្រូវឈប់ចតបានយ៉ាងត្រឹមត្រូវ ជុងហ្គុកនិងថេយ៉ុងក៏ចុះចេញពីឡានមកដំណាលគ្នា ។

« ដោះមួកចេញទៅ » ជុងហ្គុកក៏ស្រដីឡើង

« មកធ្វើការមិនមែនមកដើរលេងទេ »

« អរ បាទ៎ » ថេយ៉ុងក៏ដោះមួកទាំងបង្ខំ មុននឹងដើរតាមក្រោយជុងហ្គុក

ចូលមកដល់ជណ្ដើរយន្ដភ្លាម ថេយ៉ុងដែលឈរក្រោយជុងហ្គុកក៏រហ័សលើកមួកមកពាក់ ព្រោះតែជាន់ដែលគេដើរទៅមានសុទ្ធសឹងតែបុគ្គលិកដើរឆ្លងកាត់មមាញឹកទាំងអស់ មិនដូចជាន់ផ្ទាល់ដីនោះទេ ។

ទឺង ~

សម្លេងកណ្ដឹងរោទិ៍ឡើង ។ ទ្វារយន្ដក៏ត្រូវរបើកចេញពីគ្នា ថេយ៉ុងក៏ដើរតាមជុងហ្គុកជារឿយៗ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now