P12: លេខា

6.5K 475 5
                                    

៚ភូមិគ្រឹះត្រកូល ចន៚

« ប៉ាចង់អោយថេយ៍ធ្វើជាលេខាឯង » លោក ចន និយាយឡើងធ្វើអោយអ្នកស្ដាប់ឮ ជាពិសេសនាយតូចថេយ៉ុងភ្ញាក់ផ្អើលជាខ្លាំង

« ប៉ាថាម៉េច?? » ជុងហ្គុក

« ថេយ៍នឹងក្លាយជាលេខាឯង » លោក ចននៅតែនិយាយបញ្ចាក់ គាត់ពិតជាចង់អោយថេយ៉ុងក្លាយជាលេខារបស់ជុងហ្គុកណាស់

« ខ្ញុំមិនព្រម » ជុងហ្គុកនិយាយដាច់ខាតទៅកាន់អ្នកជាឱពុក

« មិនអីទេលោកអ៊ុំ »ថេយ៉ុងតបទៅលោក ចន គេមិនចង់អោយមានរឿងវែងឆ្ងាយ បើគេមិនចង់បានគេធ្វើជាលេខាទេបញ្ឈប់ត្រឹមនេះទៅ

« ហេតុអី??! » លោក ចនសួរបកទៅកាន់នាយកម្លោះវិញ

« បពិសោធន៍ក៏គ្មាន យកធ្វើអីបាន » នាយកម្លោះសម្លឹងទៅថេយ៉ុងដោយក្រសែរភ្នែកកំណាចដែលបង្កប់ទៅដោយការមើលងាយនៅក្នុងនោះ ថេយ៉ុងត្រូវអោនមុខចុះក្រោយពីទទួលបានប្រយោគដ៏ចុកចាប់មួយនេះ រួចក៏ដើរទៅខាងលើបាត់

« ប៉ាប្ដូរលេខាអោយឯងហើយៗ ចង់ឬមិនចង់ថេយ៍នៅតែជាលេខារបស់ឯង »

« ប៉ាមានសិទ្ធអីប្ដូរលេខាខ្ញុំ ?? »

« សិទ្ធជាប៉ារបស់ឯង » លោក ចន ថាហើយក៏ដើរទៅបន្ទប់របស់គាត់ ទុកអោយនាយកម្លោះឈរខឹងចិត្តតែម្នាក់ឯង ។

« ថាអោយតិចតួចខឹងហ្អេស??! » នាយកម្លោះ បោះសំនួរគ្រោតគ្រាធទៅកាន់នាយតូច ថេយ៉ុងទម្លាក់ដៃមួលគន្លឹះទ្វារចុះ រួចងាកសម្លឹងទៅជុងហ្គុកវិញ

« ខ្ញុំអត់មានខឹងបងប្រុសទេ » ថេយ៉ុង

« កុហក! » ជុងហ្គុក

« បងប្រុស លែងដៃទៅ » នាយតូចក៏រលាស់ដៃចេញចេញពីការកាន់របស់នាយកម្លោះ

                                   ៚ក្រឹប៚
សម្លេងបិទទ្វារក៏បានបន្លឺឡើងដោយស្នាដៃថេយ៉ុង គេមិនបានខឹងនាយកម្លោះអ្វីទេ គេគ្រាន់មិនដឹងថាប្រឈមមុខនឹងសំនួរនាយកម្លោះយ៉ាងមិច តែសកម្មភាពអម្បាញ់មិញនេះវាប្រៀបដូចជានាយតូចប្រងើយកន្តើយនឹងនាយកម្លោះយ៉ាងចឹង ។

           ៚MORNING៚

នាយតូចក្នុតឈុតអាវធំខ្មៅរលុងពីលើអាវសដែលទុនុយស្អាតបាត ថ្ងៃនេះជាថ្ងៃទីមួយដែលគេទៅក្រមហ៊ុនត្រកូល ចន ហើយទៅក្នុងឋានៈជាលេខានាយកម្លោះទៀតផង ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now