P 19 : បន់ព្រះអោយហើយទៅ ប្រយ័ត្នមិនបានទៅជួបអាបារាំងម្នាក់នោះ

5.4K 412 8
                                    


ឡានស៊េរីទំនើបរបស់ជុងហ្គុកធ្វើដំណើរតាមផ្លូវដែលទើបតែចេញពីភោជនីយដ្ឋានអម្បាញ់មិញនេះ ។

  « បងប្រុសនិយាយអ្វីខ្លះជាមួយបងដេវីត » ថេយ៍ក៏ងាកមកមើលគេ ចង់ដឹងណាស់ថាពួកគេអង្គុយនិយាយគ្នាពីអ្វី បានយូរយ៉ាងនេះ ។

« ចង់ដឹងធ្វើអី មិនមែនជារឿងដែលត្រូវដឹង » ជុងហ្គុកដៀងភ្នែកទៅមើលមុខគេតាមកញ្ចក់បន្តិចសឹមបោះប្រយោគគ្រោតគ្រាតឡើងមក ។

« គឺ... »

« ខ្លាចយើងវៃវាបែកមាត់ហ្អេស បានជាចង់ដឹងយ៉ាងនេះ?? »

« មិនមែនបែបនោះទេ » ថេយ៉ុងរហ័សប្រកែកតបត តែជុងហ្គុកគេមិចនឹងជឿនោះ គេរឹតតែបន្ថែមល្បឿនលើសដើម កែវភ្នែកទាំងគូផ្ដោតទៅការបើកបរវិញ មិនខ្វល់ពីថេយ៉ុងអ្វីបន្តិច ។

« បងប្រុសបើកហួសល្បឿនក្នុងក្រុងហើយ បន្ថយវិញទៅ ប្រយ័ត្នគ្រោះថ្នាក់ »

« ភ័យខ្លាចស្លាប់មិនបានជួបវាហ្អេស?? »

ថេយ៉ុងមិនមាត់ ជុងហ្គុកក៏បន្តបើកលឿនជាមុនរបស់ដល់ដងវិថីស្ងាត់មួយនៅជាយក្រុងសម្បូរទៅដោយដើមឈើប្រមូលផ្ដុំគ្នា ។

« បងប្រុសមិនត្រឡប់ទៅផ្ទះវិញទេឬ?? »

« មិនទាន់ចង់ត្រឡប់ បើចង់ត្រឡប់ ដើរទៅវិញខ្លួនឯងទៅ » ចប់សម្ដីជុងហ្គុកក៏ដើរចុះចេញពីឡានសម្ដៅទៅរកគ្នីគ្នាផ្សេងទៀត រីឯថេយ៉ុងវិញក៏សម្ងំអង្គុយនៅក្នុងឡានរហូតដល់ជុងហ្គុកដើរចូលមកអង្គុយក្នុងឡានវិញ ។

« បន់ព្រះអោយហើយទៅ ប្រយ័ត្នមិនបានទៅជួបអាបារាំងម្នាក់នោះ » ជុងហ្គុកអោនទៅជិតថេយ៍ខ្សឹបបោះសម្ដីយ៉ាងច្រឡើសក្បែរត្រចៀកគេរួចទើបដកមុខចេញវិញ ។

« អាក៎! » ថេយ៍ស្រាប់តែភ្លាត់មាត់ស្រែកឡើងសឹងតែទប់ខ្លួនមិនជាប់ដោយសារតែនាយជាបងប្រុសជាន់ហ្គ៊ាឡានកប់ៗឆ្ពោះទៅមុខមិនប្រណី ធ្វើអោយគេភ័យជាខ្លាំង លោកអើយ គេជាក្រុមពួកប្រណាំងឡានចឹងឬ??!

ដងផ្លូវធំល្វឹងល្វើយមានតែដើមឈើអមសងខាងផ្លូវ ជុងហ្គុកផ្ដោតលើការបើកបរបន្ថែមល្បឿនលឿនខ្លាំងលើសដើម យកជំនាញប្រណាំងឡានបើកមួយអស់ដៃវ៉ាឆ្វេងស្ដាំបង្ហួសក្រុមបក្សពួកអ្នកជាមិត្តកាលរៀននៅវិទ្យាល័យនិងមហាវិទ្យាល័យយកឈ្នះពួកគេ តែថេយ៉ុងឯណេះវិញភ័យស្ទើរស្លាប់ទៅហើយ មិនគិតដឹងសោះថានាយបើកសាហាវដូចជាអ្នកអាជីពគ្មានខុស ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now