P 37 : ហេតុអីក៏វាធំជាងមុន??

4.7K 386 17
                                    


  ពួកគេទាំងបីនាក់កំពុងតែអង្គុយញុំាអាហារពេលល្ងាចជុំគ្នា វាជាលើកទីមួយហើយ ជុងហ្គុកអង្គុយញុំាបាយទាំងក្រឺតខ្នាញ់ដេវីតនៅឡើយ ជើងនៅស្ងៀមចេះតែលូកកៀសធាក់គ្នាទៅវិញទៅមក ព្រោះអាងថាថេយ៉ុងមិនដឹង មិនអាចមើលឃើញ ។

កំពុងតែរករឿងគ្នាសុខៗ ដេវីតក៏ដកជើងចេញបន្តិច ធ្វើអោយជុងហ្គុកគិតថាជើងថេយ៍ជាជើងរបស់កម្លោះកូនកាត់ម្នាក់នោះ ទើបធាក់មួយជើង ថេយ៍ស្រាប់តែភ្ញាក់ក្រញ៉ាញ បើកភ្នែកឡើងធំៗសម្លឹងទៅមើលជុងហ្គុក តែគេបែរជាធ្វើមិនដឹងមិនខ្វាយខ្វល់ទៅវិញ ។

[ SKIP : បន្ទាប់ពីបញ្ចប់ការញុំាអាហារ ]

« បងទៅសិនហើយថេយ៍ ថ្ងៃស្អែកបងនឹងមករកថេយ៍វិញ »

« ហ្អឹម..... » ដេវីតក៏ដើរចេញពីផ្ទះរបស់ពួកគេ ។

« មុខក្រាស់ណាស់ នៅចង់មកទៀត » ជុងហ្គុករអ៊ូរង៉ូវតិចៗតែម្នាក់ឯង ។

« នែ ចង់ទៅណា?? »

« យប់ហើយ ខ្ញុំទៅបន្ទប់គេង » ថេយ៍ក៏ឆ្លើយទៅវិញ ។

« មកគេងបន្ទប់ជាមួយយើង »

« ??? »

« អេ.....!!! » ជុងហ្គុកក៏អូសដៃថេយ៉ុងទៅបន្ទប់គេដោយមិនចាំអោយគេនិយាយស្ដីតវ៉ាទាន់ ។

  « អ៊ុះ...!!! » អូសចូលមកដល់ក្នុងបន្ទប់ហើយ ឃើញគេនៅឈររារែកទៀត ជុងហ្គុកក៏លើកដៃទៅរុញគេអោយដួលផ្កាប់មុខលើពូកទន់ៗ គ្រាន់តែថេយ៍ផ្កាប់មុខនឹងពូកភ្លាម ជុងហ្គុកក៏រហ័សឡើងលើពូកទម្រេតខ្លួនគេងក្បែរគេដែរ ។

« ខ្ញុំនៅមិនទាន់ងូតទឹកទេ »

« មិនបាច់ងូតទេ » ជុងហ្គុកស្រដីទាំងបិទភ្នែក ។

« តែ.....~~~ »

« និយាយច្រើន ប្រយ័ត្នយើងធ្វើស្អីលើសពីដេកទៅ » នាយនៅតែបន្តនិយាយទាំងបិទភ្នែក ថេយ៍ក្រោយស្ដាប់ឮប្រយោគទាំងអស់នេះក៏មិនហ៊ាននិយាយអ្វីទៀតដែរ មានតែសំងំបិទភ្នែកគេងប៉ុណ្នោះ ។

[ SKIP : ថ្ងៃថ្មី ]

  ថេយ៍ដើរចេញពីបន្ទប់ជុងហ្គុកមកវិញ ត្រឡប់ទៅបន្ទប់ខ្លួនវិញ ដើម្បីងូតទឹករៀបចំខ្លួនចូលផ្ទះបាយធ្វើអាហារពេលព្រឹក ។ ជុងហ្គុកដែលកំពុងតែសំងំបិទភ្នែកគេង ក៏រាដៃស្រវេស្រវ៉ាពេញពូក ទទួលដឹងថាទទេរទើបគេក៏ព្រមបើកភ្នែកឡើងមក ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now