ប៉ុន្មានថ្ងៃកន្លងមកនេះជុងហ្គុកមិនបានទៅធ្វើការនោះទេ គិតតែសម្ងំនៅខាងក្នុងផ្ទះ ចំណែកឯអាការៈថេយ៍ក៏កាន់តែដុនដាបពីមួយថ្ងៃទៅមួយរហូតដល់សន្លប់ព្រោះតែមិនបានញុំាអាហារ មានពេលខ្លះក៏ដើរចេញពីបន្ទប់ទៅមើលកូនក្មេងដែលគេក្នុងបន្ទប់ទារកដែលទើបនឹងកើតទៀតផង រាងចំណាស់តែងតែដើរកគេក្នុងជាន់នោះជាញឹកញ៉យទាំងភ័យខ្លាច ។
« កូន » ថេយ៍បន្ទាបជង្គង់បន្លឺឡើងទាំងញញឹមដៃទាំងគូកាន់ស្មាអាល្អិតម្នាក់ ក្មេងនោះក៏សម្លឹងមកភ្លឹសៗហាក់មិនយល់ ។
« ណាគេ?? អូនអត់ស្គាល់ផង »
« Mommy Appaណា៎ » អាល្អិតនោះក៏ក្រវីក្បាលទាំងភ័យ Mommy អី Appaអី???
« សូមទោសផង គេជាកូនខ្ញុំ មោះ ជេហូន យើងទៅវិញ » នាងក៏ទាញអាល្អិតនោះមកពរ ថេយ៍ឃើញបែបនេះក៏ចាប់ផ្ដើមភ័យ ស្លាស្លន់មកភ្លាម ព្រោះយល់ថាគេកំពុងតែយកកូនខ្លួនចេញពីខ្លួនហើយ ។
« កូនខ្ញុំទេ អោយកូនមកខ្ញុំវិញ » ថេយ៍ក៏រាដៃចង់បានអាល្អិតនោះមកវិញ តែនាងបែរជាគេចបែរទៅម្ខាងទាំងឆ្ងល់នឹងរាងតូចជាខ្លាំង ប្រហែលប្រសៃប្រសាទហើយមើលទៅ បានជាមកដើរច្រឡំកូនគេកូនឯងបែបនេះ!!! ។
« សូមទោសផង ថេយ៍មកវិញមិនមែនកូនទេ » រាងចំណាស់ក៏រត់មកក្រសោបថេយ៍ ខំដើររកការពិតគេមកទីនេះទៀតហើយ ។ នាងមិនមាត់តែក៏ពរអាល្អិតនោះចេញទៅ ។
« កូន... កូន ចង់យកកូនខ្ញុំទៅណា ហ្អឹកៗៗៗ » ថេយ៍ក៏ទន់ខ្លួន លុតជង្គង់យំហ៊ូរមកខ្លាំងៗ ។
« មិនមែនទេៗ យើងទៅបន្ទប់វិញ »
« អត់ទេប៉ា កូនខ្ញុំ ហ្អឹកៗៗៗៗ គេទៅចោលខ្ញុំហើយ ហុីៗៗៗៗ » យំម្ដងក៏នឹកឃើញថាកូនស្លាប់ យំម្ដងក៏នឹកឃើញថាអាល្អិតមិនបានស្លាប់តែមានមនុស្សកំពុងតែយកគេទៅដូចអម្បាញ់មិញអញ្ចឹង ។
« ឈប់យំទៅ មិនអីទេៗ អស់អីហើយ កូនថេយ៍នៅក្នុង ក្នុងពោះថេយ៍តើស៎ »
« ពិតមែនហ្ហេស?? » ថេយ៍ក៏ងាកមកសួររាងចំណាស់វិញ កូននៅក្នុងពោះឬ?? មិនមែនគេយកទៅទេឬ???
« អឹមៗ តោះ ទៅបន្ទប់វិញ » ថេយ៍ក៏ព្រមទៅតាមរាងចំណាស់ទាំងញញឹមផងកើតទុក្ខផង រហូតដល់បន្ទប់ មួយថ្ងៃៗនឹកឃើញតែកូនប៉ុណ្នោះ សូម្បីតែជុងហ្គុកក៏គេសឹងតែភ្លេចមុខអស់ដែរ ។
DU LIEST GERADE
សំណងស្នេហ៍ ( ចប់ )
Romantik_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស្រឡាញ់ប្រែជាស្អប់ «ថេយ៍ថេយ៍អោយគុកគីណា..» _ការវិលត្រឡប់មកវិញរបស់គេ ធ្វើអោយអតីតកាលដែលកប់ជ្រៅក្នុងចិត្តផ្ទុះឡើងម្តងទៀត #ហេតុអីទុកគេចោល #ដរាប...