P 63 : កូនប្រសារប៉ាវាយក្បាលខ្ញុំបែក

4.2K 352 35
                                    

« ( ឌឹបៗៗៗៗៗ ) អូយ៎ នែ ឆ្កួតទេឬយ៉ាងមិច??! » នាយបន្ទាបជង្គង់ដៃលើកទៅចាត់ការសម្រាតខោគេចេញមិនទាន់រួចផង ខ្នើយមកមុំាងៗវាយយកៗចង់ថ្លោះក.ទៅហើយ ។

« ព្រូស* ឌឹបៗៗៗ » ថេយ៍មិនតបតែក៏ទធាក់ជើងចុះឡើងរហូតដល់ជុងហ្គុកត្រូវធ្លាក់ពីលើគ្រែ ស្ទុះមកដាក់យកៗយ៉ាងតំណំរកតែគេស្រែកឃាត់មិនទាន់ ។

« ឌឹបៗៗ យកអានេះមួយទៀតទៅ បុ័ងៗ* » ស្រវ៉ាបានដងដែកមួយដាក់មួយអស់ដៃ សន្លប់ស្ដូកតែម្ដង ថេយ៍ទម្លាក់វាពីដៃកន្លងនាយរត់ចុះទៅខាក្រោមដោយមិនភ្លេចចាក់សោរបន្ទប់ពីខាងក្រៅ មកដល់ខាងមុខផ្ទះក៏ហួសទៅរកកាបូបដែលជុងហ្គុកបានក្រវែងមករៀបចំខោអាវក្នុងនោះយ៉ាងរហ័សអោបវាជាប់នឹងទ្រូងសម្ដៅទៅផ្លូវ ។

  ដើរបណ្ដើរងាកខាងក្រោយបណ្ដើរខ្លាចតែជុងហ្គុករត់មករកទៅផ្ទះវិញ ។ មេឃងងឹតស្លៀកខោខ្លី ដើរមកដល់តាមផ្លូវដែលមានពន្លឺភ្លើងអមលម្អសងខាង តាមផ្លូវបែរជាឃើញគេលក់របស់ញុំាតែក៏ទ្រាំធ្វើយ៉ាងមិចដើរអោយដល់ផ្ទះធំសិនចាំគិតទៀត ។

មកដល់ខាងមុខផ្ទះស្ងាត់ឈឹង ងងឹតសូន្យសុងតែម្ដងទើបត្រូវអោយថេយ៍ផ្លោះរបងទាំងញញឺតព្រោះគេមិនស្ទាត់អាខាងបែបនេះពីមុនមកទេ ។

សម្លេងកណ្ដឹងក៏បន្លឺឡើងជាច្រើនដង ប្រហែលជាពួកគាត់ចូលសម្រាន្តអស់ហើយ ទើបត្រូវផ្លោះរបងចេញវិញដើរខ្ចីទូរស័ព្ទគេខលទៅស្រ្ដីជាជីដូន បន្ទាប់ពីខលហើយក៏ត្រូវដើរត្រឡប់មកវិញ ប៉ុន្តែភ្លើងអគ្គីសនីនៅបរិវេនផ្ទះធំក៏បើកឡើង ។

« ថេយ៍ យប់ហើយហេតុអីក៏មកទីនេះ?? » ដើរមកដល់ច្រកទ្វារមានជីដូនចំណាស់នៅឈររងចាំជាស្រេច យប់ហើយមិចក៏ចៅរបស់គាត់មកទីនេះ?? មកម្នាក់ឯងទៀត ! ។

« នៅទីនេះមូសច្រើន ចូលក្នុងសិនបានទេលោកយាយ »

« អឹម » គាត់ក៏នាំថេយ៍ចូលខាងក្នុងផ្ទះ ។

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ជុងហ្គុកបើកភ្នែកភ្ញាក់មកទាំលើកដៃទប់ក្បាល ។

« អូយ៎!!! » ដោយសារតែនាយប៉ះចំរបួសដែលថេយ៍វាយជុងហ្គុកក៏ភ្លាត់មាត់ឡើង ចងចិញ្ចើមចូលគ្នាខណៈដែលដៃកាន់ដងដែកដែលទុកក្នុងកន្រ្តកវាយកូនបាល់នោះ ដោយសារតែវានេះហើយទើបធ្វើអោយគេសន្លប់ ហើយថេយ៍ក៏ឆ្លៀតឱកាសរត់បាន យូរៗទៅកាន់ឡើងចាងហើយ!!! ។ ជុងហ្គុកងើបឈរដើរទៅបើកទ្វារបន្ទប់មួលចុះឡើងទើបដឹងថាជាប់សោរ ជាប្រភេទគន្លឹះដែលចាក់បានខាងក្រៅនិងខាងក្នុងដោយប្រើកូនសោរ បើចង់ដោះវាចេញវិញត្រូវមានកូនសោរទើបបាន ។ ជុងហ្គុករាដៃទៅលើធ្នើរុះរើគ្រប់ជ្រុងជ្រោយឆែកពេញបន្ទប់គ្មានសោរសារគួនោះទេ ពោលគឺថេយ៍គប់វាចូលស្មៅបាត់ទៅហើយ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now