P 23 : កុំទៅចោលខ្ញុំ......

5.1K 422 14
                                    


« មើលទៅ ខ្ញុំដូចជាមកយឺតបន្តិចហើយ » រាងចំណាស់ស្រដីឡើង លោកជេនក៏ញញឹមកានដៃរាងចំណាស់រលាកតិចៗ ។

« មិនជាយូរអ្វីទេ សូមលោកចនអញ្ជើញអង្គុយ »

« បាទ៎ » ពួកគេក៏នាំគ្នាអង្គុយ ។

« ខ្ញុំមកយឺតហើយ » ជុងហ្គុកស្រដីឡើង កាត់ផ្ដាច់ការចាប់អារម្មណ៍ញញឹមដាក់គ្នារបស់ពួកគាត់ អោយសម្លឹងមើលមកនាយ ។ ជុងហ្គុកដាក់ខ្លួនអង្គុយក្បែរថេយ៉ុងទល់មុខនឹងកម្លោះកូនកាត់នោះ ។

  « ពិតជាពិសេសណាស់ ដែលគ្រួសារទាំងពីរបានណាត់ជួបគ្នាបែបនេះ » លោកជេន

« បាទ មែនហើយ »

មនុស្សៗចាស់ៗក៏បន្តសំណេះសំណាគ្នាពីអនុស្សារីយ៍ចាស់ៗដែលក្នុងនោះក៏មានកាលដែលរាងចំណាស់និងលោកជេនធ្លាប់ធ្វើការជាមួយគ្នាដែរ តែសុខៗពួកគាត់ក៏បន្តនិយាយពីរឿងជុងហ្គុកនិងដេវីតនៅថ្ងៃដែលពួកគេណាត់ជួបការងារគ្នា ។

« ការពិតពួកខ្ញុំបានបដិសេធការងារនឹងគ្នារួចរាល់ហើយ » ជុងហ្គុកស្រដីឡើង ធ្វើអោយរាងចំណាស់ហាក់បាក់មុខមិនស្ទើរទេ និយាយជាមួយគ្រួសារគេ ថានឹងរួមការងារគ្នាបន្តបើទោះបីជាគាត់ខ្លួនឯង លះបង់មុខតំណែងអគ្គនាយកអោយទៅជុងហ្គុកយ៉ាងណាក៏ដោយ តែកូនគាត់បែរជាបដិសេធក្នុងការរួមការងារជាមួយគ្នានៅចំពោះមុខគ្រួសារគេទៅវិញ ។

« មិនអីទេ ទោះយ៉ាងណាគ្រួសារយើង នៅតែរាប់អានគ្នាដដែល » លោកជេន

« ពិតមែនហើយ » រាងចំណាស់

« ខ្ញុំសូមអញ្ញាត្តិទៅបន្ទប់ទឹកមួយភ្លែត » ថេយ៍ស្រដីឡើង លោកស្រីក៏ងាកមកមើលផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេ មើលទៅគាត់ដូចជាចាប់អារម្មណ៍ថេយ៉ុងណាស់ មុខមាត់ស្រស់ស្រាយភ្លឺថ្លា ស្នាមញញឹមស្រទន់លើកផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេ ។

« អោយបងជូនទៅទេ?? » ជុងហ្គុកឮហើយហាក់ហួសចិត្តជាខ្លាំង គ្រាន់តែទៅបន្ទប់ទឹកសោះចាំបាច់ជូនទៅដែរឬ??! ។

« មិនអីទេបងប្រុស »

« ហ្អឹម » នាយក៏ក្រហឹមញញឹមឡើង ដែលធ្វើអោយគ្រួសារទាំងសងខាងហាក់មានការពេញចិត្តស្ដូកតែម្ដង ។

សំណងស្នេហ៍ ( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ