P 77 : រៀបការម្ដងទៀត

5.3K 362 31
                                    

  មេធាវីចាងកំពុងតែកាន់ឯកសារដើរចេញពីបន្ទប់សាលជម្រះរឿងក្ដីមក ដាក់ឯកសារទាំងនោះលើតុមុននឹងដើរចេញមកខាងក្រៅ ។

« មេធាវីចាង » ជុងហ្គុកនិងថេយ៍ក៏ដើរចូលមកជិតគាត់ គាត់ក៏ងាកឃើញជុងហ្គុកនិងម្នាក់ទៀតគាត់មិនស្គាល់ថេយ៍នោះទេ ។

« បាទ លោកចន » គាត់ក៏ញញឹមបន្តិច ។

« តើក្រដាសលែងលះរបស់ខ្ញុំពេលនេះនៅលោកមែនទេ??? »

« នៅខាងក្នុង លោក ចន មានការអីឬ?? » គាត់ក៏ក្រវាស់ដៃ ចង្អុលទៅខាងក្នុង ជុងហ្គុកនិងថេយ៍ក៏ងាកទៅតាម ទៅនៅអីខាងក្នុងមិនយកមកតាមខ្លួនសិនមក ។

« គឺថា ក្រដាសសញ្ញេនោះ តើអាចយកជាអាសារបង់បានទេ ចង់បានន័យមិនចង់លែងលះគ្នាវិញ មេធាវីចាង » មេធាវីចាងក្រោយពីឮហើយមានការភ្ញាក់ជាខ្លាំង ប្ដីប្រពន្ធភាគច្រើនក៏ធ្លាប់បែបនេះដែរ ប៉ុន្តែលើកនេះតុលាការបានក្រឹតវារួចរាល់ហើយ ។

« សូមទោសផងលោកចន មិនអាចយកមកវិញបានទេ បាទ » គាត់ក៏អោនគំនាបនាយបន្តិចរួចដើរចេញទៅ លែងលះរួចហើយធ្វើយ៉ាងមិចទៅ?? ថេយ៍ក៏ចាប់ផ្ដើមភ័យ ។

[ S K I P ]

ពួកគេក៏ធ្វើដំណើរត្រឡប់មកផ្ទះធំវិញ ។ រាងចំណាស់ទាំងពីរដែលអង្គុយចាំនៅសាឡុង ចង់ដឹងថាគេលែងលះបានឬអត់?? ជីដូនចំណាស់ដាក់ពែងតែចុះសម្លឹងទៅមើលពួកគេទាំងពីរ ។

« យ៉ាងមិចហើយយកមកបានទេ?? » រាងចំណាស់ក៏បន្លឺសំណួរឡើងមកមុននឹងលើកតែមកក្រេបរួចដាក់ចុះវិញសម្លឹងទៅទឹកមុខថេយ៍ទាំងចងចិញ្ចើម ។

« មិនបានទេប៉ា » រាងចំណាស់ក៏ដកដង្ហើមធំចេញមក សម្រេចចិត្តមិនច្បាស់លទ្ធផលគឺវាបែបនេះហើយ ។

« ហ្អឹម.... មិនអីទេ រៀបការម្ដងទៀតក៏ល្អ »

« ជិតថ្ងៃត្រង់ហើយ នៅញុំាបាយទីនេះហើយ »

បន្ទាប់ពីញុំាអាហារថ្ងៃត្រង់រួចរាល់ ជុងហ្គុកក៏ទៅក្រុមហ៊ុនដោយទុកអោយថេយ៍នៅផ្ទះធំមួយពេលរហូតដល់អាហារល្ងាចបញ្ចប់ពួកគេក៏មកផ្ទះវិញ ។

« ហ្អឹម... លីអូនត្រឡប់ទៅបន្ទប់គេងពួកយើងវិញ » ចប់សម្ដីនាយក៏លោរបបូរមាត់ថ្ពាល់ក្រពុំរបស់គេមួយខ្សឺត មុននឹងនាំរាងកាយតូចច្រឡឹងដាក់លើស្មាចូលទៅក្នុងបន្ទប់ដោយមិនអោយគេនិយាយឃាត់ទាន់ ។

សំណងស្នេហ៍ ( ចប់ )Donde viven las historias. Descúbrelo ahora