+ អធ្យាស្រ័យចំពោះពាក្យពេចន៍មិនសមរម្យ✔︎
ច្រើនថ្ងៃកន្លងផុតទៅនៅកោះជេជូ ដោយសារតែជាថ្ងៃខួបអាពាពិពាហ៍រវាងរាងចំណាស់និង ជេយ៉ុង ទើបគាត់មកទីនេះ ។ វាមិនត្រឹមតែជាកោះដែលពួកគាត់ទាំងពីរបានជួបគ្នាដំបូងនោះទេ ប៉ុន្តែវាក៏ជាកោះដែលនាងចូលចិត្តមកផងដែរ ហើយនេះក៏ប្រហែលជាហេតុផលដែលជុងហ្គុកនាំថេយ៍មកដល់ទីនេះផងក៏ថាបាន ។
គាត់មកទីនេះមុនថ្ងៃកំណត់បន្តិច វាជាការសន្យាដែលគាត់ធ្លាប់អោយនាងពីមុន រៀងរាល់ឆ្នាំជាពិសេសអោយតែដល់ថ្ងៃនោះមកដល់ត្រូវមកទីកន្លែងនេះ មិនថាជុងហ្គុកនោះទេក៏ត្រូវមកទីនេះដូចគ្នា ។
ដោយសារតែឃើញជុងហ្គុកឈរតែម្នាក់ឯង ថេយ៍ក៏ដើរទៅអោបចង្កេះនាយពីក្រោយធ្វើភ្នែកភ្លឹសៗ ។ ដៃមាំក៏លូកទៅបេះដៃគេចេញរួចក៏ដើរចេញពីបន្ទប់បិទទ្វារមិននិយាយអីមួយម៉ាត់ ថេយ៍ក៏សោកសៅបន្តិច ព្រោះតាំងពីមកដល់ទីនេះគេហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ ។
មិនថាអ្នកណាក៏ដោយក៏មិនអាចយល់ពីចិត្តបុរសមាឌមាំម្នាក់នេះបានដែរ ព្រោះសូម្បីតែខ្លួនគេផ្ទាល់ក៏មិនអាចដឹងបានដែរ មិនដឹងថាធ្វើដើម្បីសងសឹកឬក៏ធ្វើដើម្បីការស្រលាញ់នោះទេ ។ រៀបការក៏ព្រោះតែចង់ធ្វើបាបគេ តើទៅមុខគំនិតចង់សងសឹកនេះវានៅមានក្នុងចិត្តគេឬអត់??
យប់ស្ងាត់ទៅហើយជុងហ្គុកនៅមិនទាន់ត្រឡប់មកផ្ទះលំហែវិញទៀត ថេយ៍អង្គុយចាំនាយដោយបារម្ភរហូតដល់ត្របកភ្នែកទ្រាំទ្រលែងបានក៏សន្សឹមបិទគេងលក់លើសាឡុងទៅ ។
[ S K I P ]
ជុងហ្គុកក៏ត្រឡប់មកដល់ផ្ទះវិញទាំងស្រវឹងជោគជាំ ក៏ឃើញថេយ៉ុងកំពុងតែគេងលក់ ។
« ក្រោកឡើង...! » ជុងហ្គុកបង្អូសសម្លេងព្រោះតែស្រវឹង លើកដៃទៅអង្រួនស្មាថេយ៍ថេយ៉ុង ប៉ុន្តែគេមិនក្រោកទើបជុងហ្គុកក៏បីគេចូលទៅក្នុងបន្ទប់គេង មនុស្សស្រវឹងបីមនុស្សគេងលក់ ច្បាស់ជាដំណើរទ្រេតទ្រោតហើយ ។
ជុងហ្គុកដាក់កាយថេយ៍ទៅលើពូកថ្នមៗ រួចដើរចូលបន្ទប់ទឹកសម្អាតរាងកាយមាំទាំចេញ ។ នាយចេញមកទាំងល្វែងខាងក្រោមបិទបាំងដោយកន្សែងពោះគោ ក្រោយរាងកាយត្រូវទឹកហើយបែបនេះ គេក៏រាងស្វាងបន្តិចដែរ ប៉ុន្តែអាការដើររបស់គេនៅតែមិនត្រង់ផ្លូវដដែល ។ នាយទម្លាក់ខ្លួនគេងក្បែរថេយ៍ ទាំងក្ដៅស្អុះស្អាប់ មុននឹងងើបទៅបើកម៉ាសុីនត្រជាក់បន្ថែម ។
YOU ARE READING
សំណងស្នេហ៍ ( ចប់ )
Romance_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស្រឡាញ់ប្រែជាស្អប់ «ថេយ៍ថេយ៍អោយគុកគីណា..» _ការវិលត្រឡប់មកវិញរបស់គេ ធ្វើអោយអតីតកាលដែលកប់ជ្រៅក្នុងចិត្តផ្ទុះឡើងម្តងទៀត #ហេតុអីទុកគេចោល #ដរាប...