P 72 : ពួកយើងលែងបានជួបគ្នាទៀតហើយ

4.5K 347 26
                                    

« ថេយ៍ » ជុងហ្គុកក៏បើកទ្វារឡើងមកក៏ឃើញថេយ៍កំពុងតែឈរ គេស៊កដៃហ៊ុចទឹកអប់អោយជុងហ្គុកវិញមុននឹងនិយាយ ។

« លោកយកទុកវិញចុះ ខ្ញុំមិនទទួលទេ » ជុងហ្គុកក៏យកវាមកកាន់វិញទាំងញញឹមមិនសូវសម ។

« ប៉ុន្តែបងចង់អោយវាទៅអូន ព្រោះចាប់ពីយប់នេះទៅពួកយើងលែងបានជួបគ្នាទៀតហើយ »

« លោកត្រឡប់ទៅវិញឬ?? »

« អឹម... »

« អឹម ខ្ញុំទទួលយកវាក៏បាន » ថេយ៍ក៏យកវាពីដៃជុងហ្គុកមកវិញទាំងញញឹម ត្រូវហើយត្រឡប់ទៅវិញក៏ល្អ មិនបាច់មកជួបមុខគ្នាទៀតទេ នាំតែឈឺចាប់ ។

« នៅក្នុងទូរទឹកកកមានអ្វីទុកទេ ខ្ញុំធ្វើអីអោយលោកញុំា » ចប់សម្ដី ថេយ៍ក៏ដើរទៅផ្ទះបាយនាយ បើកទូរទឹកកករបស់គេចង់ដឹងថាមានអ្វីដែលអាចអោយគេធ្វើអីអោយនាយញុំាឬអត់ ទុកថាមួយពេលនេះជាពេលយប់ចុងក្រោយទៅចុះ ថេយ៍ដកយកបន្លែខ្លះប្រហិតខ្លះចេញមក ។

  Creamy spaghetti ក៏លេចចេញរូបរាងឡើងមកថេយ៍ដាក់វាទៅលើតុ គេធ្វើឡើងសម្រាប់តែជុងហ្គុកប៉ុណ្នោះ ចំណែកឯគេនៅអង្គុយធម្មតា ។

« សូមទោសទឹកម្ទេសហឺរបន្តិចហើយ » ថេយ៍ក៏លើកកែវទឹកមកអោយនាយ ជុងហ្គុកក៏លើកវាមកផឹក ។

  « អរគុណហើយ »

« អឹម មិនអីទេ » ថេយ៍ក៏ញញឹមឡើងមក ។

« ស្អែកលោកទៅវិញហើយ ខ្ញុំជួយរៀបឥវ៉ាន់អោយលោកចុះ » ថេយ៍ក៏ដើរទៅបើកទូរខោអាវរបស់នាយយកវ៉ាលីដាក់លើពូករួចរៀបចំខោអាវអោយនាយ រហូតដល់អស់ពីទូមុននឹងនឹងរ៉ូតវាទុកស្រួលបួលវិញ ។

« ខ្ញុំរៀបរួចរាល់ហើយ បែបនេះខ្ញុំត្រឡប់ទៅបន្ទប់ខ្ញុំវិញហើយ »

« តើបងអាចសួរអូនសំណួរចុងក្រោយសិនបានទេ?? »

« .... » ថេយ៍ក៏មិនមាត់ ដើម្បីចង់ចាំអោយនាយនិយាយវាចេញមក ។

« ថេយ៍ធ្លាប់ស្រលាញ់បងទេ?? »

« .... រឿងកន្លងហួសហើយ លោកមិនបាច់ចង់ដឹងទេ »

« មែនហើយ មិនបាច់រំលឹកទេ អញ្ចឹងអូនទៅបន្ទប់អូនចុះ »

« រួច... ចុះលោកដែលស្រលាញ់ខ្ញុំទេ?? »

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now